ទាន់ហេតុការណ៍
ក្រុមការងារបច្ចេកទេសនៃអគ្គនាយក​ដ្ឋានសំណង់​ ចុះលើកកម្ពស់ការយល់ដឹងអំពីបទដ្ឋានបច្ចេកទេសសំណង់ របស់គម្រោងកែលំអសោភ័ណ្ឌភាពអគារធនាគារវីង ស្ថិតនៅក្បាលដីលេខ ០០៥១ ភូមិទី៦ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ=>សម្តេចធិបតីនាយករដ្ឋមន្ត្រី ផ្តល់នូវអនុសាសន៍ ៧ចំនុចជូនក្រសួងព័ត៌មានត្រូវយកចិត្តទុកដាក់ ចំពោះការបំពានក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មានរបស់អង្គភាព និងអ្នកសារព័ត៌មានមួយចំនួន...=>ដោយអនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ​សិទ្ធិ​ ឡោះ​ ស្នងការខេត្ត លោកវរៈសេនីយ៍ទោទេព រដ្ឋាអធិការនៃអធិការរដ្ឋានគរបាលស្រុកបានចាត់កម្លាំង ចុះបាញ់ទឹក តាមសាលារៀនស្រុកព្រះនេត្រព្រះ=>លោកវរសេនីយ៍ឯក សៀ ទីន បានដឹកនាំក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ សមាជិកអាវុធហត្ថខណ្ឌបឹងកេងកងម្នាក់ ដែលបានជួបឧបទ្ទវហេតុកំឡុងពេលប្រកួតកីឡាបាល់ទាត់បណ្តាលឲ្យរបួសបាក់ជើង!=>វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៤ ៨៤០បណ្ណ ត្រូវ​បានជូនបងប្អូនប្រជាពលរដ្ឋចំនួន ៤ភូមិ គឺភូមិស្រែជ្រៅ ភូមិស្តុកជ្រៃ ភូមិតាយ៉ូវ និងភូមិជ្រៃសែនជ័យ សរុបនៅឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។=>សមិទ្ធិផលអាវុធហត្ថរាជធានីភ្នំពេញថ្មីមួយទៀត បាននិងកំពុងសាងសង់ជិតរួចរាល់ ត្រៀមដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗ!=>លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ ដឹកនាំនិងបញ្ជាផ្ទាល់ នាំយករថយន្តដឹកទឹក ទៅបាញ់លើដំបូលសាលា...=>សហគ្រាសផលិតទឹកក្រូច និងទឹកផ្លែឈើយីហោ(ប៊ី ស្មាត) គឃ្លើនមិនស្តាប់ការណែនាំរបស់មន្ទីរបរិស្ថាន=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ តំណាងឲ្យ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសំណេះសំណាលសួរសុខទុក្ខនិងពាំនាំយកសម្ភារៈ ថវិការ ជូនគ្រួសារ ដែលឆេះផ្ទះដោយសារចរន្តអគ្គីសនី...=>សមត្ថកិច្ច​ចាប់​ខ្លួន​បានមេខ្លោង​ចំនួន ១០នាក់​ ជុំវិញ​ករណី​កាប់ទន្ទ្រានដីរដ្ឋ​ និង​ដកហូតដីជាង​ ៧​ ពាន់ហិកតា​ នៅខេត្ត​ស្ទឹង​ត្រែង​
0

លោកទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជានិងភរិយា ឧបត្ថម្ភអង្ករនឹងថវិកា ដល់អ្នកសារព័ត៌មាន ចំនួន៥នាក់ ដែលកំពុងតែជួបការលំបាក..!

លោកទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជានិងភរិយា ឧបត្ថម្ភអង្ករនឹងថវិកា ដល់អ្នកសារព័ត៌មាន ចំនួន៥នាក់ ដែលកំពុងតែជួបការលំបាក..!

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្តាល៖នាថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសរាជ ២៥៦៥ ត្រូវនឹងថ្ងៃថ្ងៃ០៦ ខែមេសា ឆ្នាំ២០២២

នៅទីស្នាក់ការកណ្តាល របស់សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា ស្ថិតនៅក្នុងភូមិព្រែកក្របៅ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

លោកទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា និងភរិយា បានអញ្ជើញចូលរួមឧបត្ថម្ភថវិកាចំនួន៥០ម៉ឺនរៀលនិងអង្ករចំនួន៥បេ ជូនដល់អ្នកសារព័ត៌មាន ជើងចាស់ចំនួន៥នាក់ ក្នុង
ម្នាក់ៗទទួលបានថវិកាចំនួន១០ម៉ឺនរៀល និងអង្ករម្នាក់មួយបេស្មើរនិង៥០គីឡូ។

សូមជម្រាបជូនថា៖ បងប្អូនអ្នកសារព័ត៌មាន ចំនួន៥នាក់ ដែលទទួលបានការឧបត្ថម្ភពីលោក ទេស វិបុល និងភរិយា ភាគច្រើនបងប្អូនសុទ្ធសឹងតែជាអ្នកសារព័ត៌មាន ជើងចាស់ ដែលកំពុងតែជួបការលំបាកនៅក្នុងបន្ទុកគ្រួសារនិងមានជំងឺប្រចាំកាយទៀតផង។

លោក ទេស វិបុល បានបញ្ជាក់ថា៖ ទោះបីជាអំណោយរបស់លោកនិងភរិយារបស់លោកមានកម្រិតតិចតួចក៏ពិតមែនក្នុងការជួយឧបត្ថម្ភដល់អ្នកសារព័ត៌មាននៅក្នុងពេលនេះ តែលោកនិងភរិយារបស់លោក មានឆន្ទះក្នុងការជួយឧបត្ថម្ភដល់អ្នកសារព័ត៌មាន ដែលកំពុងតែជួបការលំបាក។

លោក ទេស វិបុល បានបន្តទៀតថា៖ ក្នុងនាមលោកជាប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា រួមនិងភរិយា របស់លោក លោកនិងបន្តជួយឧបត្ថម្ភបន្តទៀតដល់ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានដទៃទៀត។

ដើម្បីចូលរួមចំណែកជាមួយនិងរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដ៏ឆ្នើម នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយកន្លងមកក៏ដូចជាក្នុងពេលបច្ចុប្បន្នសម្តេចទាំងទ្វេរ តែងតែគិតគូរពីបញ្ហាទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

បងប្អូនអ្នកសារព័ត៌មានចំនួន៥នាក់ ដែលទទួលបានការឧបត្ថម្ភជាថវិកានិងអង្ករ ពីលោក ទេស វិបុល និងភរិយារួមមានឈ្មោះដូចជា៖
១.លោក ស សុជាតិ ចាងហ្វាងការផ្សាយកាសែតសម្លេងជនគ្មានព្រំដែន ។

២.លោក ហង្ស ចក្រា ចាងហ្វាងការផ្សាយកាសែតខ្មែរម្ចាស់ស្រុក។

៣.លោក ឃួន ប្លាយវី ចាងហ្វាងការផ្សាយកាសែតឆាយ៉ាអង្គរ។

៤.លោកស្រី ឃ្លាំង ចាន់រ៉ាវី ចាងហ្វាងការផ្សាយកាសែតកោះឯករាជ្យ ។

៥.លោក មាស ផល្លី និពន្ធនាយកគេហទំព័រ meas saranews។

លោក ហង្ស ចក្រា តំណាងអោយអ្នកសារព័ត៌ចំនួន៤នាក់ បានថ្លែងអំណរអរគុណ យ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះលោក ទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា និងភរិយា ដែលបានចំណាយធនធានផ្ទាល់ខ្លួនមានទាំងថវិកានិងអង្ករ ដើម្បីជួយឧបត្ថម្ភដល់បងប្អូនអ្នកសារព័ត៌មានចំនួន៥នាក់ ដែលកំពុងតែជួបការលំបាក។

លោក ហង្ស ចក្រា បានជូនពរជ័យដល់លោកទេស វិបុល និងភរិយា និងក្រុមការងារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ សូមមានសំណាងល្អ សុខភាពល្អបរិបូរណ៌ ពិសេសប្រកបកិច្ចការងារ ទាំងការងាររដ្ឋនិងឯកជនសូមសម្រេចជោគជ័យ ១០០ភាគរយ។

ជាទីបញ្ចប់លោកទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា សូមអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មាន នៅទូទាំងប្រទេស បងប្អូនត្រូវបំពេញភារកិច្ចជាអ្នកសារព័ត៌មាន អោយបានល្អខ្ជាប់ខ្ជួន តាមវិជ្ជាជីវ:របស់អ្នកសារព័ត៌មាន (ពោល)គឺកុំបំពានសិទ្ធរបស់អ្នកដទៃ កុំបំភ្លៃកាពិត នូវពាក្យស្លោកដ៏មានអត្ថន័យ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនអោយបានគ្រប់ៗគ្នា៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com