ទាន់ហេតុការណ៍
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៤ ៨៤០បណ្ណ ត្រូវ​បានជូនបងប្អូនប្រជាពលរដ្ឋចំនួន ៤ភូមិ គឺភូមិស្រែជ្រៅ ភូមិស្តុកជ្រៃ ភូមិតាយ៉ូវ និងភូមិជ្រៃសែនជ័យ សរុបនៅឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។=>សមិទ្ធិផលអាវុធហត្ថរាជធានីភ្នំពេញថ្មីមួយទៀត បាននិងកំពុងសាងសង់ជិតរួចរាល់ ត្រៀមដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗ!=>លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ ដឹកនាំនិងបញ្ជាផ្ទាល់ នាំយករថយន្តដឹកទឹក ទៅបាញ់លើដំបូលសាលា...=>សហគ្រាសផលិតទឹកក្រូច និងទឹកផ្លែឈើយីហោ(ប៊ី ស្មាត) គឃ្លើនមិនស្តាប់ការណែនាំរបស់មន្ទីរបរិស្ថាន=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ តំណាងឲ្យ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសំណេះសំណាលសួរសុខទុក្ខនិងពាំនាំយកសម្ភារៈ ថវិការ ជូនគ្រួសារ ដែលឆេះផ្ទះដោយសារចរន្តអគ្គីសនី...=>សមត្ថកិច្ច​ចាប់​ខ្លួន​បានមេខ្លោង​ចំនួន ១០នាក់​ ជុំវិញ​ករណី​កាប់ទន្ទ្រានដីរដ្ឋ​ និង​ដកហូតដីជាង​ ៧​ ពាន់ហិកតា​ នៅខេត្ត​ស្ទឹង​ត្រែង​=>បក្ខពួកក្រុមអ្នកក្លាហានលេងដាវកាំបិតម្នាក់ទៀតហើយ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! =>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចេញញតិ្តប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ=>អាធរខណ្ឌមានជ័យចែក ប័ណ្ណកម្មសិទ្ធិដីធ្លី ចំនួន ២២៣ បណ្ណ័ជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ៥ ភូមិ...=>ក្រុមអ្នកក្លាហានលេងដាវកាំបិត ត្រូវបានអាវុធហត្ថភ្នំពេញ ឃាត់ខ្លួនជនដៃដល់បញ្ជូនទៅតុលាការ!
0

សមត្ថកិច្ចស្រុកខ្សាច់កណ្តាលឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ពាន់ករណីឆក់កាបូប

សមត្ថកិច្ចស្រុកខ្សាច់កណ្តាលឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ពាន់ករណីឆក់កាបូប

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្តាល៖ ថ្ងៃអាទិត្យ ១១រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីសក័ពុទ្ធសរាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែ កុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ១០:៣០នាទី

ជនសង្ស័យ ០២នាក់ត្រូវបានកម្លាំងនគរបាលស្រុកខ្សាច់កណ្តាលឃាត់ខ្លួនពាក់ព័ន្ធករណីឆក់កាបូប ហេតុការណ៍នេះបានកើតឡើង ចំណុចក្រុមហ៊ុន7NG ភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះ ជា សុខហៀង ភេទស្រី អាយុ ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សម្ភារ:បាត់បងរួមមាន៖ទូរស័ព្ទចំនួន០១គ្រឿងម៉ាក OPPO A15 ពណ៌ខ្មៅ (រកឃើញវិញ) កាបូបស្ពាយ ពណ៌ខ្មៅ ចំនួន០១។

ជនសង្ស័យចំនួន០២នាក់ ៖
១-ឈ្មោះ តាវ ម៉េងហេង ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រែកតាហ៉ី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល (ឃាត់ខ្លួន)ថ្ងៃទី២៧.០២.២០២២ វេលាម៉ោង១៤-០០នាទី (យកសំណាកកូវីដ-១៩ លទ្ធផល អវិជ្ជមាន)។

២-ឈ្មោះ សុផល បញ្ញា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រែកស្កូវ ឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង (ឃាត់ខ្លួន)ថ្ងៃទី២៧.០២.២០២២ វេលាម៉ោង១៤:០០នាទី (យកសំណាកកូវីដ-១៩ លទ្ធផល អវិជ្ជមាន)។

វត្ថុតាងចាប់យករួមមាន៖
១- ម៉ូតូម៉ាក HONDA Dream C125 ពណ៌ខ្មៅ ស៊េរី២០២២ ពាក់ផ្លាកលេខ ភ្នំពេញ 1JC-1440 ចំនួន ០១ គ្រឿង ។

២- ទូរស័ព្ទម៉ាក OPPO A15 ពណ៌ខ្មៅ ចំនួន ០១ គ្រឿង និងប្រើស៊ីមកាតលេខ 0966076482(របស់ជនរងគ្រោះ)។

៣-កាបូបស្ពាយ ពណ៍ខ្មៅ ចំនួន ០១ និងអាវសាច់ក្រណាត់ដៃវែង ពណ៍ខ្មៅ ចំនួន ០១ (ជារបស់ជនសង្ស័យ)។

តាមសមត្ថកិច្ចឲ្យដឹងថានៅថ្ងៃទី២៧.០២.២០២២ វេលាម៉ោង៩:០០នាទី ជនរងគ្រោះ និងប្តីបានជិះម៉ូតូពីផ្ទះ មកដីនៅចំណុចក្រុមហ៊ុន 7NG ភូមិវិហារសួគ៌ជេីង ឃុំវិហារសួគ៌ ដោយឈ្មោះ ថាច ច័ន្ទ សុខន ជាប្តីជាអ្នកឌុប ឯជនរងគ្រោះជិះនៅពីក្រោយមានស្ពានកាបូបពណ៌ខ្មៅ០១ នៅក្នុងកាបូបមានទូរស័ព្ទ០១គ្រឿង ម៉ាកOPPO ស៉ីម លេខ 096 6079 482 លុះដល់ម៉ោង១០:៣០នាទី ពេលជនរងគ្រោះជិះម៉ូតូមកដល់ចំណុចខាងកេីតភ្នំក្នុងក្រុមហ៊ុន 7NG ជនសង្ស័យទាំង២នាក់ បានជិះម៉ូតូ១គ្រឿងម៉ាក HONDA Dream C125 ពណ៌ខ្មៅ ស៊េរី២០២២ ពាក់ផ្លាកលេខ ភ្នំពេញ 1JC-1440 តាមពីក្រោយ ដោយជនសង្ស័យឈ្មោះ សុផល បញ្ញា ជាអ្នកឌុប។
បន្ទាប់មកជនសង្ស័យឈ្មោះ តាវ ម៉េងហេង ដែលជិះនៅពីក្រោយ បានលូកដៃឆក់យកកាបូបស្ពាយពីជនរងគ្រោះ ពេលឆក់បានជនសង្ស័យក៏ជិះម៉ូតូរត់គេចសំដៅទៅផ្លូវជាតិលេខ៨ ហើយជនរងគ្រោះបានស្រែកឆោឡោ ចោរៗឆក់កាបូប។ ស្របពេលនោះកម្លាំងសមត្ថកិច្ចជំនាញផែ្នកនគរបាលយុត្តិធម៌កំពុងល្បាតក្នុងភូមិសា្រស្រ្តប្រទះឃេីញ បានជិះដេញតាមជនសង្ស័យ និងធ្វើការហៅទាក់ទងប៉ុស្តិ៍ទាំង១៨និងរាយការណ៍តាមវិទ្យុទាក់ទងលោកអធិការនគរបាលស្រុកខ្សាច់កណ្តាល បានបញ្ជាឲ្យកម្លាំងចេញជួយពួនស្ទាក់មុខសញ្ញាខាងលើ។

ចំណែកជនសង្ស័យជិះគេចចូលទៅពួនក្នុងព្រៃ ចំណុចប្រមាត់ដី ភូមិព្រៃធំ ឃុំសន្លុង ហេីយបានបេីកកាបូបឃេីញមានតែទូរស័ព្ទ០១គ្រឿង ក៏ដកយក ឯកាបូបបោះចោលក្នុងព្រៃ។

បន្ទាប់មកសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ចាត់ការតាមនីតិវិធី៕

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com