ទាន់ហេតុការណ៍
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៤ ៨៤០បណ្ណ ត្រូវ​បានជូនបងប្អូនប្រជាពលរដ្ឋចំនួន ៤ភូមិ គឺភូមិស្រែជ្រៅ ភូមិស្តុកជ្រៃ ភូមិតាយ៉ូវ និងភូមិជ្រៃសែនជ័យ សរុបនៅឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។=>សមិទ្ធិផលអាវុធហត្ថរាជធានីភ្នំពេញថ្មីមួយទៀត បាននិងកំពុងសាងសង់ជិតរួចរាល់ ត្រៀមដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗ!=>លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ ដឹកនាំនិងបញ្ជាផ្ទាល់ នាំយករថយន្តដឹកទឹក ទៅបាញ់លើដំបូលសាលា...=>សហគ្រាសផលិតទឹកក្រូច និងទឹកផ្លែឈើយីហោ(ប៊ី ស្មាត) គឃ្លើនមិនស្តាប់ការណែនាំរបស់មន្ទីរបរិស្ថាន=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ តំណាងឲ្យ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសំណេះសំណាលសួរសុខទុក្ខនិងពាំនាំយកសម្ភារៈ ថវិការ ជូនគ្រួសារ ដែលឆេះផ្ទះដោយសារចរន្តអគ្គីសនី...=>សមត្ថកិច្ច​ចាប់​ខ្លួន​បានមេខ្លោង​ចំនួន ១០នាក់​ ជុំវិញ​ករណី​កាប់ទន្ទ្រានដីរដ្ឋ​ និង​ដកហូតដីជាង​ ៧​ ពាន់ហិកតា​ នៅខេត្ត​ស្ទឹង​ត្រែង​=>បក្ខពួកក្រុមអ្នកក្លាហានលេងដាវកាំបិតម្នាក់ទៀតហើយ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! =>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចេញញតិ្តប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ=>អាធរខណ្ឌមានជ័យចែក ប័ណ្ណកម្មសិទ្ធិដីធ្លី ចំនួន ២២៣ បណ្ណ័ជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ៥ ភូមិ...=>ក្រុមអ្នកក្លាហានលេងដាវកាំបិត ត្រូវបានអាវុធហត្ថភ្នំពេញ ឃាត់ខ្លួនជនដៃដល់បញ្ជូនទៅតុលាការ!
0

ឯកឧត្តម ខៀវ កាញារីទ្ធ ក្រើន រំលឹកមន្ត្រីឱ្យយកចិត្តទុកដាក់អនុវត្តន៍តាមវិធានការក្រសួង សុខាភិបាលនៅក្នុងបរិបទវីរុសបំប្លែងថ្មីអូមីក្រុង

ឯកឧត្តម ខៀវ កាញារីទ្ធ ក្រើន រំលឹកមន្ត្រីឱ្យយកចិត្តទុកដាក់អនុវត្តន៍តាមវិធានការក្រសួង សុខាភិបាលនៅក្នុងបរិបទវីរុសបំប្លែងថ្មីអូមីក្រុង

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ឯកឧត្តម ខៀវ កាញារីទ្ធ បានក្រើនរំលឹកដល់ថ្នាក់ដឹក នាំ ក៏ដូចជាមន្ត្រីរាជការក្នុងក្រសួងព័ត៌មានទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តតាមវិធានការក្រសួងសុខាភិ បាល ៣កុំ ៣ការពារ នៅក្នុងបរិបទនៃការរីរាលដាលនៃវីរុសបំប្លែងថ្មីអូមីក្រុង ដើម្បីធានាបានសុវត្ថិភាពក្នុងការបំពេញការងារ បម្រើការផ្សព្វ ផ្សាយជូនប្រជាពលរដ្ឋ។

អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍៖ ក្នុងឱកាសនៃកិច្ចប្រជុំប្រចាំសប្តាហ៍របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២២

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ដោយសង្កេតឃើញថា ជំងឺកូវីដ១៩ បំប្លែងថ្មីអូមីក្រុងនេះ កំពុងមានការរីករាលដាលខ្លាំងនៅប្រទេសកម្ពុជា ហើយនៅក្នុងនោះក៏មានមន្ត្រីនៃក្រសួងព័ត៌ មានមួយចំនួនបានឆ្លងជំងឺអូមីក្រុងនេះផងដែរ។តាមរយៈនេះ ឯកឧត្តមរដ្ឋមន្រ្តី បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្នុងក្រសួងព័ត៌ មានទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការថែទាំសុខភាពរបស់ខ្លួន ដោយអនុវត្តនូវវិធានការសុខាភិបាល ៣កុំ ៣ការពារ និងបន្តទៅចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់គ្នាផងដែរ។

ឯកឧត្តមបញ្ជាក់ថា ការក្រើនរំលឹកនេះ គឺដើម្បីធ្វើយ់ាងណាឱ្យមន្រ្តីទាំងអស់មានសុខភាពល្អ មិនប្រឈមពីការឆ្លងជំងឺដ៏កាចសាហាវនេះ ដែលធានាដល់ការបំពេញតួនាទីការងារផ្សព្វ ផ្សាយ បានដោយរលូន។

ឯកឧត្តម មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ឯកឧត្តម រដ្ឋមន្រ្តីបានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ខិតខំប្រឹងប្រែងរបស់ក្រុមការងារក្រសួងព័ត៌ មាន ដែលបានបំពេញការងារសម្រេចទៅតាមផែនការ ក៏ដូចជាបានបម្រើដល់ការផ្សព្វផ្សាយព័ត៌មានជូនប្រជា ពលរដ្ឋទោះបីជានៅក្នុងបរិបទនៃការឆ្លងជំងឺអូមីក្រុងក៏ដោយ ។ឯកឧត្តម បន្ដថា កម្ពុជាយើងត្រូវមានភារកិច្ចក្នុងការផ្សព្វផ្សាយជាច្រើនទៀត ដូចនេះ

ឯកឧត្តមរដ្ឋមន្រ្តីខៀវ កាញារីទ្ធ បានជំរុញឱ្យអគ្គ នាយកដ្ឋានក្រោមឱវាទទំាងអស់ត្រូវបន្ដពង្រឹង ការផ្សព្វ ផ្សាយព្រឹត្តការណ៍ថ្មីៗ កីឡាស៊ីហ្គេម និងកិច្ចប្រជុំសំខាន់ៗ ក៏ដូចជាផ្សាយគ្រប់ទិដ្ឋភាពឱ្យបានល្អបន្ថែមទៀត ដើម្បីជំរុញការផ្សព្វផ្សាយឱ្យកាន់តែខិតជិតប្រជាពលរដ្ឋ។

សំឡេង៖ «ឯកឧត្តមរដ្ឋមន្ត្រីលោកបានណែនាំទៅដល់បណ្ដាអគ្គនាយកដ្ឋានផ្សព្វ ផ្សាយទាំង៣ នៃក្រសួងព័ត៌ មាន ឱ្យបន្តខិតខំក្នុងការ ផលិតកម្មវិធី ផលិតព័ត៌មាន ក៏ដូចជាការផ្សព្វផ្សាយព័ត៌ មានឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ធ្វើយ៉ាងណាឱ្យការផ្សព្វផ្សាយព័ត៌មានអាចផ្ដល់ដល់ប្រជាពលរដ្ឋនៅគ្រប់ខេត្តទូទាំងប្រទេសរបស់យើង ដើម្បីជ្រាបពីសភាពការណ៍វិវត្តន៍ថ្មីៗនៅក្នុងព្រះរាជាណា ចក្រកម្ពុជាក៏ដូចជានៅក្នុងពិភពលោកផងដែរ»។

ឯកឧត្តមអ្នកនាំពាក្យក្រសួង ព័ត៌មាន បានបន្ដថា ឯកឧត្តមរដ្ឋមន្ត្រីក៏បានណែនាំដល់គណៈកម្មការព័ត៌មានរបស់ក្រសួង ដែលទទួលខុសត្រូវក្នុងការរៀបចំសហការជាមួយ Camsoc ក្នុងការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធទៅនឹងស៊ីហ្គេម និងត្រូវរៀបចំពេលវេលាបានច្បាស់លាស់ ដើម្បីឯកឧត្តមនឹងចុះទៅពិនិត្យលើការរៀបចំមណ្ឌលព័ត៌មាន ដើម្បីត្រៀមរៀបចំទាក់ទងទៅនឹងការផ្ដល់ព័ត៌មានដល់អ្នក សារព័ត៌មាន នៅក្នុងការចុះយកព័ត៌មានស៊ីហ្គេមឆ្នាំ ២០២៣ ដែលព្រះរាជាណា ចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com