ទាន់ហេតុការណ៍
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានចុះពិនិត្យស្ថានភាពការសាងសង់ស្ថានីយ៍បណ្តុះកូនឈើថ្នាក់តំបន់ ដែលជាស្ថានីយ៍ខ្នាតធំដំបូងបំផុតក្នុងប្រទេសកម្ពុជាដែលមានសមត្ថភាពផលិតកូនឈើបានចំនួន១.២០០.០០០(មួយលានពីរ សែន)ដើមក្នុងមួយឆ្នាំ=>ក្រុមការងារបច្ចេកទេសនៃអគ្គនាយក​ដ្ឋានសំណង់​ ចុះលើកកម្ពស់ការយល់ដឹងអំពីបទដ្ឋានបច្ចេកទេសសំណង់ របស់គម្រោងកែលំអសោភ័ណ្ឌភាពអគារធនាគារវីង ស្ថិតនៅក្បាលដីលេខ ០០៥១ ភូមិទី៦ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ=>សម្តេចធិបតីនាយករដ្ឋមន្ត្រី ផ្តល់នូវអនុសាសន៍ ៧ចំនុចជូនក្រសួងព័ត៌មានត្រូវយកចិត្តទុកដាក់ ចំពោះការបំពានក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មានរបស់អង្គភាព និងអ្នកសារព័ត៌មានមួយចំនួន...=>ដោយអនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ​សិទ្ធិ​ ឡោះ​ ស្នងការខេត្ត លោកវរៈសេនីយ៍ទោទេព រដ្ឋាអធិការនៃអធិការរដ្ឋានគរបាលស្រុកបានចាត់កម្លាំង ចុះបាញ់ទឹក តាមសាលារៀនស្រុកព្រះនេត្រព្រះ=>លោកវរសេនីយ៍ឯក សៀ ទីន បានដឹកនាំក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ សមាជិកអាវុធហត្ថខណ្ឌបឹងកេងកងម្នាក់ ដែលបានជួបឧបទ្ទវហេតុកំឡុងពេលប្រកួតកីឡាបាល់ទាត់បណ្តាលឲ្យរបួសបាក់ជើង!=>វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៤ ៨៤០បណ្ណ ត្រូវ​បានជូនបងប្អូនប្រជាពលរដ្ឋចំនួន ៤ភូមិ គឺភូមិស្រែជ្រៅ ភូមិស្តុកជ្រៃ ភូមិតាយ៉ូវ និងភូមិជ្រៃសែនជ័យ សរុបនៅឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។=>សមិទ្ធិផលអាវុធហត្ថរាជធានីភ្នំពេញថ្មីមួយទៀត បាននិងកំពុងសាងសង់ជិតរួចរាល់ ត្រៀមដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗ!=>លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ ដឹកនាំនិងបញ្ជាផ្ទាល់ នាំយករថយន្តដឹកទឹក ទៅបាញ់លើដំបូលសាលា...=>សហគ្រាសផលិតទឹកក្រូច និងទឹកផ្លែឈើយីហោ(ប៊ី ស្មាត) គឃ្លើនមិនស្តាប់ការណែនាំរបស់មន្ទីរបរិស្ថាន=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ តំណាងឲ្យ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសំណេះសំណាលសួរសុខទុក្ខនិងពាំនាំយកសម្ភារៈ ថវិការ ជូនគ្រួសារ ដែលឆេះផ្ទះដោយសារចរន្តអគ្គីសនី...
0

អតីតយុទ្ធជន កាន់តែមានជីវភាពធូរធារ បន្ទាប់ពីទទួលបានដីសម្បទានសង្គមកិច្ច

អតីតយុទ្ធជន កាន់តែមានជីវភាពធូរធារ បន្ទាប់ពីទទួលបានដីសម្បទានសង្គមកិច្ច

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

កំពង់ធំ៖អតីតយុទ្ធជន កាន់តែមានជីវភាពធូរធារ បន្ទាប់ពីទទួលបានដីសម្បទានសង្គមកិច្ចរបស់រាជរដ្ឋាភិបាល ដើម្បីអាច រស់នៅ ប្រកបមុខរបរ និងដាំដុះដំណាំផ្សេងៗ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាននិងជា អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា កាលពីថ្ងៃទី២៦ ខែមករា

បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពជីវភាពរស់នៅនិងសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនអតីតយុទ្ធជន ដែលកំពុងរស់នៅលើដី សម្បទានសង្គមកិច្ច ស្ថិតនៅក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

ឯកឧត្តមឧត្តមសេនីយ៍ទោ សោម ស៊ុន បានរាយការណ៍បញ្ជាក់ជូនថា ក្រោយពីបានទទួលការចាប់ឆ្នោតយកដីនិងផ្ទះ ថ្មីដែលជាអំណោយ ដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមានអតីតយុទ្ធជន ចំនួន១៤១គ្រួសារ កាលពីខែ ឧសភា ឆ្នាំ២0២១ កន្លងទៅនេះ បងប្អូនបានមករស់នៅកសាងជីវភាពថ្មីនៅលើផ្ទះថ្មី និងលើដីសម្បទានសង្គមកិច្ច ដោយក្នុងមួយគ្រួសារ ទួលបានចំនួន ១ ហិកតាកន្លះ ហើយបានដាំដំណាំបង្កបង្កើនផល ចិញ្ចឹមសត្វ ដើម្បីដោះស្រាយជីវភាពគ្រួសារ ។មកដល់បច្ចុប្បន្ននេះ ភូមិអតីតយុទ្ធជន មិនទាន់មានផ្លូវ ទឹកស្អាត និងអគ្គិសនី សម្រាប់ប្រើប្រាស់នៅឡើយ ។ នៅក្នុងរដូវវស្សាត្រូវបានជំនន់ទឹកភ្លៀង ជន់លិច បង្កឲ្យខូចខាតផលដំណាំរបស់បងប្អូនអតីតយុទ្ធជនមួយចំនួន ។

នៅខណៈនោះផងដែរ ឯកឧត្ដម នាយឧត្តមសេនីយ៍ គន់ គីម បានកោតសរសើរដល់បងប្អូនអតីតយុទ្ធជនទាំងអស់ ដែលបានខិតខំ បង្កបង្កើនផល ចិញ្ចឹមសត្វ ដោះស្រាយជីវភាពគ្រួសារ នៅលើផ្ទះថ្មីនិងដីសម្បទានសង្គមកិច្ច ដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្ដល់ជូន ។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់ថានៅពេលខាងមុខឆាប់ៗនេះ ឯកឧត្តមនឹងអញ្ជើញមកបើកការដ្ឋានសាងសង់ផ្លូវប្រវែង១២គីឡូម៉ែត្រ នៅក្នុង ភូមិ អតីតយុទ្ធជនយើង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ព្រមទាំងរៀបចំបណ្ដាញប្រព័ន្ធរំដោះទឹក និងប្រឡាយទឹក ជូនបងប្អូនក្រុមគ្រួសារអតីតយុទ្ធជន នៅលើដីសម្បទានសង្គមកិច្ចនៅឃុំក្រយា ស្រុកសន្ទុកនេះ ដើម្បីងាយស្រួលដល់បងប្អូនក្នុងការរស់នៅ ។

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានសំណូមពរដល់បងប្អូនក្រុមគ្រួសារអតីតយុទ្ធជនទាំងអស់ ត្រូវខិតខំថែរក្សាសុខភាព ពិសេសទៅចាក់ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៤ ដែលនឹងរៀបចំចាក់ជូនបងប្អូននៅពេលឆាប់ៗខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com