ទាន់ហេតុការណ៍
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៤ ៨៤០បណ្ណ ត្រូវ​បានជូនបងប្អូនប្រជាពលរដ្ឋចំនួន ៤ភូមិ គឺភូមិស្រែជ្រៅ ភូមិស្តុកជ្រៃ ភូមិតាយ៉ូវ និងភូមិជ្រៃសែនជ័យ សរុបនៅឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។=>សមិទ្ធិផលអាវុធហត្ថរាជធានីភ្នំពេញថ្មីមួយទៀត បាននិងកំពុងសាងសង់ជិតរួចរាល់ ត្រៀមដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗ!=>លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ ដឹកនាំនិងបញ្ជាផ្ទាល់ នាំយករថយន្តដឹកទឹក ទៅបាញ់លើដំបូលសាលា...=>សហគ្រាសផលិតទឹកក្រូច និងទឹកផ្លែឈើយីហោ(ប៊ី ស្មាត) គឃ្លើនមិនស្តាប់ការណែនាំរបស់មន្ទីរបរិស្ថាន=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ តំណាងឲ្យ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសំណេះសំណាលសួរសុខទុក្ខនិងពាំនាំយកសម្ភារៈ ថវិការ ជូនគ្រួសារ ដែលឆេះផ្ទះដោយសារចរន្តអគ្គីសនី...=>សមត្ថកិច្ច​ចាប់​ខ្លួន​បានមេខ្លោង​ចំនួន ១០នាក់​ ជុំវិញ​ករណី​កាប់ទន្ទ្រានដីរដ្ឋ​ និង​ដកហូតដីជាង​ ៧​ ពាន់ហិកតា​ នៅខេត្ត​ស្ទឹង​ត្រែង​=>បក្ខពួកក្រុមអ្នកក្លាហានលេងដាវកាំបិតម្នាក់ទៀតហើយ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! =>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចេញញតិ្តប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ=>អាធរខណ្ឌមានជ័យចែក ប័ណ្ណកម្មសិទ្ធិដីធ្លី ចំនួន ២២៣ បណ្ណ័ជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ៥ ភូមិ...=>ក្រុមអ្នកក្លាហានលេងដាវកាំបិត ត្រូវបានអាវុធហត្ថភ្នំពេញ ឃាត់ខ្លួនជនដៃដល់បញ្ជូនទៅតុលាការ!
0

អ្នកឧកញ៉ា(លោកគ្រូ មា) លី សាម៉េត តំណាងសម្តេចតេជោ ហ៊ុន សែន ចុះសំណេះសំណាលជាមួយអតីតសមាជិកគណបក្សនយោបាយនានា ដែលចូលរួមជីវភាពជាមួយគណបក្សប្រជាជន ក្នុងខេត្តត្បូងឃ្មុំ

អ្នកឧកញ៉ា(លោកគ្រូ មា) លី សាម៉េត តំណាងសម្តេចតេជោ ហ៊ុន សែន ចុះសំណេះសំណាលជាមួយអតីតសមាជិកគណបក្សនយោបាយនានា ដែលចូលរួមជីវភាពជាមួយគណបក្សប្រជាជន ក្នុងខេត្តត្បូងឃ្មុំ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តត្បូងឃ្មុំ៖នាព្រឹកថ្ងៃ អង្គារ ៨រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសរាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២

អ្នកឧកញ៉ា(លោកគ្រូ មា) លី សាម៉េត ថ្លែងថា មានគណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ទើបប្រទេសកម្ពុជាយើងមានសុខសន្តិភាព មានការអភិវឌ្ឍន៍ ពោលគឺមានអ្វីៗដូចសព្វថ្ងៃនេះ។

អ្នកឧកញ៉ា លី សាម៉េត ថ្លែងលើកឡើងបែបនេះ នៅស្នាក់ការគណបក្សប្រជាជនខេត្តត្បូងឃ្មុំ ក្នុងឳកាសនេះដែរតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញចុះសំណេះសំណាល ជាមួយអតីតសមាជិកគណបក្សនយោបាយនានា ដែលបានចូលរួមជីវភាពជាមួយគណបក្សប្រជាជន នៅក្នុងខេត្តត្បូងឃ្មុំ។

ក្នុងឳកាសនោះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម យូ សិរីវុឌ្ឍ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ សមាជិកថ្នាក់កណ្តាលគណបក្ស និងឯកឧត្តម ស៊ាក ឡេង ប្រធានគណបក្សប្រជាជនខេត្តត្បូងឃ្មុំ ព្រមទាំងក្រុមការងារ និងសមាជិកសមាជិកាដែលទើបប្រកាសចូលជាសមាជិកគណបក្សប្រជាជនថ្មី។

បើតាមរបាយការណ៍របស់ឯកឧត្តម ស៊ាក ឡេង ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ ឲ្យដឹងថា ក្នុងឆ្នាំ ២០២១ គណបក្សខេត្តបានកសាងកម្លាំងថ្មីបានចំនួន ១៨,៧៦៥ នាក់ ធ្វើឲ្យបច្ចុប្បន្នមានចំនួន ៣៦០,៥៦៧ នាក់ ។


ក្នុងឳកាសនោះ អ្នកឧកញ៉ា លី សាម៉េត មានប្រសាសន៍បញ្ជាក់ថា វាជារឿងដ៏ត្រឹមត្រូវបំផុតដែលបងប្អូនសមាជិកសមាជិកានៃគណបក្សនយោបាយនានាបានចូលមករួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានាពេលនេះពីព្រោះថាមិនមានគណបក្សនយោបាយណាមួយដែលមានគោលនយោបាយច្បាស់លាស់ក្នុងការដឹកនាំប្រទេសជាតិដូចគណបក្សប្រជាជនកម្ពុជាឡើយ ពោលគឺពួកគេធ្វើនយោបាយដើម្បីផលប្រយោជន៍បក្ខពួកក្រុមគ្រួសារនិងបម្រើបរទេសតែប៉ុណ្ណោះដោយមិនបានគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋឡើយ ។ ផ្ទុយទៅវិញថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគឺតែងតែនៅរួមសុខរួមទុក្ខជាមួយបងប្អូនគ្រប់ពេលវេលា ដោយបានដោះស្រាយទុក្ខលំបាកផ្សេងៗជូនបងប្អូនជានិច្ច ។

អ្នកឧកញ៉ា លី សាម៉េត មានប្រសាសន៍ឲ្យដឹងទៀតថា អស់រយៈពេលជាង៤០ឆ្នាំក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ជាប្រមុខប្រទេសកម្ពុជា មានសុខសន្តិភាព ស្ថេរភាពនយោបាយ ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពគ្រប់បែបយ៉ាង ក្នុងការប្រកបរបររកទទួលទានចិញ្ចឹមជីវិត ការប្រតិបត្តិជំនឿសាសនា និងគណបក្សនយោបាយជាដើម តែយ៉ាងណាប្រជាពលរដ្ឋបានស្រឡាញ់ និងគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានសម្ដេចតេជោជាប្រមុខដើម្បីដឹកនាំប្រទេសជាតិជារៀងរហូតមក។

អ្នកឧកញ៉ា លី សាម៉េត គូសបញ្ជាក់ទៀតថា យើងមានអ្វីៗដូចសព្វថ្ងៃនេះគឺមិនមែនជារឿងចៃដន្យទេតែវាជាជោគវាសនាដ៏ល្អដែលប្រទេសកម្ពុជាមានសម្ដេចតេជោហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី ដោយសម្ដេចមិនដែលធ្វើឱ្យប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈមានការខកចិត្តម្ដងណាឡើយ លើការងារដឹកនាំប្រទេសជាតិទៅរកសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ បើទោះបីជាកន្លងមកមានក្រុមប្រឆាំងមួយចំនួនបានឆ្លៀតឱកាសបង្កភាពវឹកវរទាញប្រទេសជាតិទៅរកភាពចលាចលម្ដងហើយម្ដងទៀតយ៉ាងណាក្តី «ដូចនេះយើងត្រូវរួមគ្នា ថែរក្សាសុខសន្តិភាពនេះឲ្យបានដាច់ខាត ដោយមិនត្រូវឲ្យជនអគតិណាមួយមកបំផ្លាញបានឡើយ»៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com