ទាន់ហេតុការណ៍
សម្តេចធិបតីនាយករដ្ឋមន្ត្រី ផ្តល់នូវអនុសាសន៍ ៧ចំនុចជូនក្រសួងព័ត៌មានត្រូវយកចិត្តទុកដាក់ ចំពោះការបំពានក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មានរបស់អង្គភាព និងអ្នកសារព័ត៌មានមួយចំនួន...=>ដោយអនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ​សិទ្ធិ​ ឡោះ​ ស្នងការខេត្ត លោកវរៈសេនីយ៍ទោទេព រដ្ឋាអធិការនៃអធិការរដ្ឋានគរបាលស្រុកបានចាត់កម្លាំង ចុះបាញ់ទឹក តាមសាលារៀនស្រុកព្រះនេត្រព្រះ=>លោកវរសេនីយ៍ឯក សៀ ទីន បានដឹកនាំក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ សមាជិកអាវុធហត្ថខណ្ឌបឹងកេងកងម្នាក់ ដែលបានជួបឧបទ្ទវហេតុកំឡុងពេលប្រកួតកីឡាបាល់ទាត់បណ្តាលឲ្យរបួសបាក់ជើង!=>វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៤ ៨៤០បណ្ណ ត្រូវ​បានជូនបងប្អូនប្រជាពលរដ្ឋចំនួន ៤ភូមិ គឺភូមិស្រែជ្រៅ ភូមិស្តុកជ្រៃ ភូមិតាយ៉ូវ និងភូមិជ្រៃសែនជ័យ សរុបនៅឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។=>សមិទ្ធិផលអាវុធហត្ថរាជធានីភ្នំពេញថ្មីមួយទៀត បាននិងកំពុងសាងសង់ជិតរួចរាល់ ត្រៀមដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗ!=>លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ ដឹកនាំនិងបញ្ជាផ្ទាល់ នាំយករថយន្តដឹកទឹក ទៅបាញ់លើដំបូលសាលា...=>សហគ្រាសផលិតទឹកក្រូច និងទឹកផ្លែឈើយីហោ(ប៊ី ស្មាត) គឃ្លើនមិនស្តាប់ការណែនាំរបស់មន្ទីរបរិស្ថាន=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ តំណាងឲ្យ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសំណេះសំណាលសួរសុខទុក្ខនិងពាំនាំយកសម្ភារៈ ថវិការ ជូនគ្រួសារ ដែលឆេះផ្ទះដោយសារចរន្តអគ្គីសនី...=>សមត្ថកិច្ច​ចាប់​ខ្លួន​បានមេខ្លោង​ចំនួន ១០នាក់​ ជុំវិញ​ករណី​កាប់ទន្ទ្រានដីរដ្ឋ​ និង​ដកហូតដីជាង​ ៧​ ពាន់ហិកតា​ នៅខេត្ត​ស្ទឹង​ត្រែង​=>បក្ខពួកក្រុមអ្នកក្លាហានលេងដាវកាំបិតម្នាក់ទៀតហើយ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! 
0

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញសំណេះសំណាលជាមួយគណៈកម្មាធិការឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត ក្នុងរចនាសម្ព័ន្ធ ស.ស.យ.ក ខេត្តព្រះសីហនុ

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញសំណេះសំណាលជាមួយគណៈកម្មាធិការឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត ក្នុងរចនាសម្ព័ន្ធ ស.ស.យ.ក ខេត្តព្រះសីហនុ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ព្រះសីហនុ៖ ថ្ងៃសៅរ៍ ៥រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសរាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២២ខែមករា ឆ្នាំ២០២២

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័​ន្ធ​យុវជនកម្ពុជា កាលពីថ្ងៃសុក្រ ៤រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២១ ខែ​មករា ឆ្នាំ២០២២ បានអញ្ជើញសំណេះសំណាលជាមួយគណៈកម្មាធិការឃុំ សង្កាត់ ក្រុង ស្រុ​ក ខេត្ត ក្នុងរចនាសម្ព័ន្ធស.ស.យ.ក នៃខេត្តព្រះសីហនុ នៅមជ្ឈមណ្ឌលសេដ្ឋាច័ន្ទ ស្ថិត​នៅ​សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ក្នុងពិធីសំណេះសំណាលក៏មានវត្តមាន ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និ​ង​ជា​អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អ​ភិ​បា​ល​ខេត្តព្រះសីហនុ និងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធានស.ស.យ.ក ខេត្ត ស​មា​ជិក សមាជិកា គណៈកម្មកាធិការ ស.ស.យ.ក. ខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត។

លោក ស៊្រុន ស៊្រន់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះសីហនុ បាន​រាយ​កា​រ​ណ៍​ពី​​សកម្មភាពការងារដែលយុវជន ស.ស.យ.ក ខេត្តចូលរួមបំពេញបេសកក​ម្មជាមួ​យ​រ​ដ្ឋ​បា​ល​ខេ​ត្តក្នុងការងារសមុស្សធម៌ ការងារសង្គមនាពេលកន្លងមកក្នុងនាមជាគ្រួសារតែមួយ ពិសេ​ស​ក្នុ​ងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ស.ស.យ.ក បានចូលរួមគ្រប់សកម្មភាពដូចជា កា​រ​ចែ​កស្បៀងនៅតំបន់បិទខ្ទប់ ការសម្របសម្រួលយកសំណាក និងការចាក់វ៉ាក់សាំងជាដើម និ​ង​​ការងារមនុស្សធម៌នៅតាមមូលដ្ឋានជាច្រើនផ្សេងទៀតក្នុងខេត្តព្រះសីហនុ។

ឯកឧត្ដម គួច ចំរើន មានប្រសាសន៍ស្វាគមន៍ថា ក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុ សូមថ្លែង​អំ​ណ​​រគុណចំពោះថ្នាក់ដឹកនាំ ស.ស.យ.ក ក្រុង ស្រុកបានខិរខំចូលរួមទាំងកម្លាំងកាយ ស្មា​រ​តី​ជា​មួយរដ្ឋបាលខេត្ត ក៏ដូចជាអាជ្ញាធរមូលដ្ឋានក្នុងការងារមនុស្សធម៌ សកម្ម​ភាព​ស​ង្គ​ម​យ៉ា​ង​ច្រើ​ន និងមានការគាំទ្រពីប្រជាពលរដ្ឋ ពិសេសអំឡុងពេលដែលខេត្តព្រះសីហនុ កំពុ​ង​ប្រ​យុ​ទ្ធ​ប្រ​ឆាំងនឹងជំងឺកូវីដ -១៩ ស.ស.យ.ក បាបចុះជួយចែកស្បៀងសម្តេចតេជោ ក្នុងតំបន់បិទខ្ទប់ ដោ​យមិនខ្លាចឆ្លងជំងឺកូវីដ ការជួយសម្របសម្រួលសកម្មភាពយកសំណាក និងសកម្មភាព​ចា​ក់​វ៉ាក់សាំងបង្ការជំងឺ កូវីដ-១៩ជូនប្រជាពលរដ្ឋ និងកុមា​រនៅ​ទូទាំ​ងខេ​ត្ត​ព្រះ​សី​ហ​នុ​នា​ពេ​ល​ក​ន្ល​ង​ម​ក។

ឯកឧត្តម បានធ្វើការផ្តាំផ្ញើដល់យុវជន ស.ស.យ.ក ទាំងអស់ត្រូវបន្តសកម្មភាព ឯ​ក​ភា​ព​ក្នុ​ង​ស្មា​រតីទទួលខុសត្រូវ និងបន្តចូលរួមសកម្មភាពជាមួយអាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរក្រុង ស្រុ​ក​ ខេត្តកាន់តែផុលផុសបន្តទៀត ក្នុងបុព្វហេតុជាតិមាតុភូមិរបស់យើង។

ឯ​កឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានធ្វើការកោតសរសើរ វាយ​ត​ម្លៃ​ខ្ពស់ចំពោះ ស.ស.យ.ក ខេត្តព្រះសីហនុ បានធ្វើសកម្មភាពយ៉ាងច្រើនស្របតាមស្មារតី ឆ​ន្ទៈ​​ មនសិកាដ៏អង់អាចក្លៀវក្លារបស់ខ្លួនក្នុងបរិបទថ្មី នៃសង្គមប្រជាធិបតេយ្យ សេរី ពហុបក្ស ។

ឯកឧត្តម ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានបញ្ជាក់ថា ការខិតខំលះបង់កម្លាំងកាយ ចិ​ត្ត ប្រាជ្ញា ស្មារតី ចូលរួមយ៉ាងសកម្មជាមួយរដ្ឋបាលខេត្ត និង​អាជ្ញា​ធ​រ​មូ​ល​ដ្ឋាន​គ្រ​ប់​លំ​ដា​ប់​ថ្នា​ក់ក្នុងការងារសង្គម សកម្មភាពការងារមនុស្សធម៌ ដើម្បីគាំទ្រដល់គោលនយោ បា​យ​រ​ប​ស់​រា​ជរដ្ឋាភិបាលកម្ពុជា ខិតខំលើកស្ទួយកិត្យានុភាពជាតិ ក្នុងស្មារតី យោគយល់អធ្យាស្រ័យគ្នា រួ​ម​សាមគ្គីធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំស្របតាមគោលការណ៍ណែនាំ និងបទបញ្ជា​ផ្ទៃ​ក្នុ​ង និងលក្ខន្តិកៈរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ហើយ​បានចូលរួម​សកម្ម​ភា​ព​ស​ង្គ​ម​ជា​ច្រើននាពេលកន្លងមក ដោយមានការគាំទ្រយ៉ាងទូលំទូលាយពីប្រជាពលរដ្ឋ និងមហា​ជននៅគ្រ​ប់មជ្ឈដ្ឋានទូទាំងខេត្តព្រះសីហនុ ។

ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក បានបង្ហាញពី​សុទិ​ដ្ឋិ​និ​យ​ម​ចំ​ពោះ​ស​មិ​ទ្ធ​ផ​ល​នា​នា​ដែ​លយើងបានកសាងនាពេលកន្លងមក និងទៅអនាគតដើ​ម្បីភាព​រី​កចម្រើ​នលើ​គ្រ​ប់​វិ​ស័​យ​នៅ​ក្នុងខេត្តព្រះសីហនុ ។

ឯកឧត្តមបញ្ជាក់បន្ថែមថា ទោះនៅកម្ពុជាប្រឈមនឹងជំងឺកូវីដ-១៩ ប៉ុន្តែទឹកចិត្ត ឆន្ទៈ សេច​ក្ដី​ក្លា​​ហាន និងស្មារតីទំនួលខុសត្រូវរបស់សមាជិក សមាជិកា ស.ស.យ.ក. គ្រប់រូប​បាន​ប​ង្ហា​ញ​យ៉ា​ងច្បាស់ពីការលះបង់ សុខសុវត្ថិភាពជាមួយប្រជាជននៅគ្រប់កាលៈទេសៈ ទោះ ឈរលើ​មូ​ល​ដ្ឋានស្ម័គ្រចិត្តក្ដី ប៉ុន្តែសកម្មភាពដែលសមាជិក សមាជិការបស់យើងបានចូលរួម និង​ស​ម្រេ​ចបានជោគជ័យជាបន្តបន្ទាប់ និងការទំនួលខុសត្រូវខ្ពស់បំផុតរបស់សមាជិក សមាជិ​កា​រ​គ្រ​ប់រូបនៅតាមមូលដ្ឋាន។

ឯកឧត្តម ក៏បានបង្ហាញពីដំណើរឆ្ពោះទៅមុខ «បើទោះជាក្តីស្រមៃ ផ្នត់គំនិត និង​កា​រ​អ​នុ​វ​ត្ត​រ​ប​ស់​យើងជាបុគ្គលម្នាក់ៗ តែងតែមានភាពខុសគ្នា តែយើងត្រូវខិតខំធ្វើយ៉ា​ង​ណា​ប​ណ្តុះ​បណ្តា​ល​សមាជិក និងមានការឯកភាពលើទស្សនៈជាខ្មែរ សម្រា​ប់ចក្ខុវិ​ស័យ​វែងឆ្ងាយរ​បស់​ស​ង្គ​ម​ក​ម្ពុ​ជា​» នាពេលខាងមុខ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com