ទាន់ហេតុការណ៍
លោកវរសេនីយ៍ឯក សៀ ទីន បានដឹកនាំក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ សមាជិកអាវុធហត្ថខណ្ឌបឹងកេងកងម្នាក់ ដែលបានជួបឧបទ្ទវហេតុកំឡុងពេលប្រកួតកីឡាបាល់ទាត់បណ្តាលឲ្យរបួសបាក់ជើង!=>វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៤ ៨៤០បណ្ណ ត្រូវ​បានជូនបងប្អូនប្រជាពលរដ្ឋចំនួន ៤ភូមិ គឺភូមិស្រែជ្រៅ ភូមិស្តុកជ្រៃ ភូមិតាយ៉ូវ និងភូមិជ្រៃសែនជ័យ សរុបនៅឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។=>សមិទ្ធិផលអាវុធហត្ថរាជធានីភ្នំពេញថ្មីមួយទៀត បាននិងកំពុងសាងសង់ជិតរួចរាល់ ត្រៀមដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗ!=>លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ ដឹកនាំនិងបញ្ជាផ្ទាល់ នាំយករថយន្តដឹកទឹក ទៅបាញ់លើដំបូលសាលា...=>សហគ្រាសផលិតទឹកក្រូច និងទឹកផ្លែឈើយីហោ(ប៊ី ស្មាត) គឃ្លើនមិនស្តាប់ការណែនាំរបស់មន្ទីរបរិស្ថាន=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ តំណាងឲ្យ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសំណេះសំណាលសួរសុខទុក្ខនិងពាំនាំយកសម្ភារៈ ថវិការ ជូនគ្រួសារ ដែលឆេះផ្ទះដោយសារចរន្តអគ្គីសនី...=>សមត្ថកិច្ច​ចាប់​ខ្លួន​បានមេខ្លោង​ចំនួន ១០នាក់​ ជុំវិញ​ករណី​កាប់ទន្ទ្រានដីរដ្ឋ​ និង​ដកហូតដីជាង​ ៧​ ពាន់ហិកតា​ នៅខេត្ត​ស្ទឹង​ត្រែង​=>បក្ខពួកក្រុមអ្នកក្លាហានលេងដាវកាំបិតម្នាក់ទៀតហើយ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! =>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចេញញតិ្តប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ=>អាធរខណ្ឌមានជ័យចែក ប័ណ្ណកម្មសិទ្ធិដីធ្លី ចំនួន ២២៣ បណ្ណ័ជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ៥ ភូមិ...
0

អភិបាលខេត្តបាត់ដំបងណែនាំឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះកូវីដ-១៩បំប្លែងខ្លួន អូមីក្រុង និងអំពាវនាវដល់ប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា

អភិបាលខេត្តបាត់ដំបងណែនាំឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះកូវីដ-១៩បំប្លែងខ្លួន អូមីក្រុង និងអំពាវនាវដល់ប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

បាត់ដំបង៖ ឯកឧត្តម សុខ លូអភិបាលខេត្តបាត់ដំបង បានបន្តអំពាវនាវដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋទាំងអស់ត្រូវទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា និងបង្កើនការប្រុងប្រយ័ត្នចំពោះមេរោគកូវីដ១៩ បំប្លែងថ្មីប្រភេទអូមីក្រុង ។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារមត្តេយ្យសិក្សា ក្នុងបរិវេណសាលាបឋមសិក្សាវត្តគរ ស្ថិតក្នុងក្រុងបាត់ដំបង នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្តម សុខ លូ បានបន្តអំពាវនាវដល់អ្នកដែលមិនទាន់បានចាក់វ៉ាក់់សាំងត្រូវរួសរាន់ទៅចាក់ឱ្យបានគ្រប់ៗគ្នាដើម្បីការពារខ្លួនពីការឆ្លងមេរោគកូវីដ១៩ ជាពិសេសប្រភេទអូមីក្រុង ខណៈមេរោគប្រភេទថ្មីនេះមានការឆ្លងរីករាលដាលលឿន និងរហ័សខ្លាំង។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានពន្យល់ដល់ប្រជាពលរដ្ឋពីសារសំខាន់នៃការចាក់វ៉ាក់សាំង ដោយវ៉ាក់សាំងមិនបង្កផលប៉ះពាល់អ្វីឡើយ ផ្ទុយមកវិញវ៉ាក់សាំងបានជួយសង្រ្គោះជីវិតយើងពីជំងឺកូវីដ១៩ ទោះបីជាឆ្លងក៏មិនធ្វើឱ្យស្ថានភាពជំងឺនោះធ្ងន់ធ្ងរដែរ។

អាជ្ញាធរខេត្តបាត់ដំបង បាននិងកំពុងដំណើរការចាក់វ៉ាក់សាំងដូសទី៣ជូនប្រជាពលរដ្ឋទូទៅចាប់ពីអាយុ១៨ឆ្នាំឡើងទៅនៅទូទាំងខេត្ត ខណៈកុមារ និងយុវវ័យចាប់ពីអាយុ១២ដល់ក្រោម១៨ឆ្នាំនឹងត្រូវចាក់ចាប់ពីថ្ងៃ១៨ខែមករាស្អែកតទៅ៕

Filed in: សុខភាព

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com