ទាន់ហេតុការណ៍
លោកវរសេនីយ៍ឯក សៀ ទីន បានដឹកនាំក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ សមាជិកអាវុធហត្ថខណ្ឌបឹងកេងកងម្នាក់ ដែលបានជួបឧបទ្ទវហេតុកំឡុងពេលប្រកួតកីឡាបាល់ទាត់បណ្តាលឲ្យរបួសបាក់ជើង!=>វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៤ ៨៤០បណ្ណ ត្រូវ​បានជូនបងប្អូនប្រជាពលរដ្ឋចំនួន ៤ភូមិ គឺភូមិស្រែជ្រៅ ភូមិស្តុកជ្រៃ ភូមិតាយ៉ូវ និងភូមិជ្រៃសែនជ័យ សរុបនៅឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។=>សមិទ្ធិផលអាវុធហត្ថរាជធានីភ្នំពេញថ្មីមួយទៀត បាននិងកំពុងសាងសង់ជិតរួចរាល់ ត្រៀមដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗ!=>លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ ដឹកនាំនិងបញ្ជាផ្ទាល់ នាំយករថយន្តដឹកទឹក ទៅបាញ់លើដំបូលសាលា...=>សហគ្រាសផលិតទឹកក្រូច និងទឹកផ្លែឈើយីហោ(ប៊ី ស្មាត) គឃ្លើនមិនស្តាប់ការណែនាំរបស់មន្ទីរបរិស្ថាន=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ តំណាងឲ្យ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសំណេះសំណាលសួរសុខទុក្ខនិងពាំនាំយកសម្ភារៈ ថវិការ ជូនគ្រួសារ ដែលឆេះផ្ទះដោយសារចរន្តអគ្គីសនី...=>សមត្ថកិច្ច​ចាប់​ខ្លួន​បានមេខ្លោង​ចំនួន ១០នាក់​ ជុំវិញ​ករណី​កាប់ទន្ទ្រានដីរដ្ឋ​ និង​ដកហូតដីជាង​ ៧​ ពាន់ហិកតា​ នៅខេត្ត​ស្ទឹង​ត្រែង​=>បក្ខពួកក្រុមអ្នកក្លាហានលេងដាវកាំបិតម្នាក់ទៀតហើយ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! =>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចេញញតិ្តប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ=>អាធរខណ្ឌមានជ័យចែក ប័ណ្ណកម្មសិទ្ធិដីធ្លី ចំនួន ២២៣ បណ្ណ័ជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ៥ ភូមិ...
0

អភិបាលរងខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមការងារថ្នាក់ខេត្ត ចុះពិនិត្យទប់ស្កាត់ការទន្ទ្រានដី តំបន់អភិរក្សបឹងប្រាក់ ស្ថិតនៅក្នុងភូមិអង្គរក្នុង ឃុំដូនតី ស្រុកពញាក្រែក

អភិបាលរងខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមការងារថ្នាក់ខេត្ត ចុះពិនិត្យទប់ស្កាត់ការទន្ទ្រានដី តំបន់អភិរក្សបឹងប្រាក់ ស្ថិតនៅក្នុងភូមិអង្គរក្នុង ឃុំដូនតី ស្រុកពញាក្រែក

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

  • នារសៀលថ្ងៃ អង្គារ ១រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសរាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២

ឯកឧត្ដម គន់ សុភា អភិបាលរងខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមការងារថ្នាក់ខេត្ត ចុះពិនិត្យទប់ស្កាត់ការទន្ទ្រានដីតំបន់អភិរក្សបឹងប្រាក់ ស្ថិតនៅក្នុងភូមិអង្គរក្នុង ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ក្នុងនោះ ក៏មានការអញ្ជើញចូលរួមពី ប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្ត អភិបាលស្រុក អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើនរូបទៀត។

ថ្លែងនាឱកាសនោះ ឯកឧត្ដម គន់ សុភា អភិបាលរងខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ៖ បឹងប្រាក់នេះ ពិតជាមានសារសំខាន់ណាស់ ដែលត្រូវធ្វើការអភិរក្ស សម្រាប់បង្កើតជាតំបន់ទេសចរណ៍ធម្មជាតិ ក្នុងខេត្តត្បូងឃ្មុំ និងត្រូវទប់ស្កាត់ការទន្ទ្រាន់កាន់កាប់ដោយខុសច្បាប់។

ឯកឧត្តម បានផ្ដាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន ត្រូវធ្វើសម្រង់ឈ្មោះប្រជាពលរដ្ឋដែលមានដីពាក់ព័ន្ធដើម្បីធ្វើការអប់រំផ្សព្វផ្សាយដល់ពួគគាត់ ដែលមានដីពាក់ព័ន្ធជុំវិញបឹងប្រាក់ចំនួន២៤គ្រួសារ អោយយល់ដឹងក្នុងការថែរក្សាការពារតំបន់ដល់ស្រសត្រកាលនេះ អោយក្លាយជាតំបន់ទាក់ទាញ់ទេសចរណ៍ជាតិនិងអន្តរជាតិ មកលេងកម្សាន្តនៅតំបន់ប្រវត្តិសាស្រ្តមួយនេះ។

ឯកឧត្តម អភិបាលរងខេត្ត បានណែនាំអោយអាជ្ញាធរមូលដ្ឋាន ត្រូវសហការជាមួយមន្ទីរវប្បធម៌ខេត្ត និងមន្ទីរពាក់ព័ន្ធដទៃទៀត ក្នុងចុះកំណត់យកចំណីបឹងចំនួន៣០ម៉ែត្រជុំវិញតំបន់ប្រវត្តិសាស្រ្ត និងកំណត់និងបោះបង្គោលព្រុំបឹងប្រាក់ឲ្យបានច្បាស់លាស់ សម្រាប់ធ្វើការអភិរក្សនិងរៀបចំអោយក្លាយទៅជាតំបន់ទេសចរណ៍នាពេលខាងមុខផងដែរ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com