ទាន់ហេតុការណ៍
ឈួញឈើដុះស្លែប្រចាំខេត្តរតនះគីរី បានលាក់ទុកប្រភេទឈើ ឈ្លីចជាច្រើនដុំ ត្រូវបានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវសហការជាមួយកម្លាំងបរិស្ថានចុះបង្រ្កាប...=>ឯកឧត្តម នេត្រ ភក្រ្តា ៖ កិច្ចការងារធ្វើតេស្តរកសារធាតុញៀន គឺធ្វើឡើងស្របតាមបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់=>អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ ឯកឧត្តម លី ហុង!=>ឯកឧត្តមបណ្ឌិត ជា ដែន ប្រធានកិត្តិយស សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា នឹងជាប្រធានស្តីទី សមាគមសម្ព័ន្ធ​អភិវឌ្ឍន៍ពាណិជ្ជកម្មកម្ពុជា (Cambodia Commercial Alliance Development Association - CCADA) បានចុះនាំយកអំណោយ ជូនដល់សិស្សានុសិស្ស រួមទាំងលោកគ្រូ អ្នកគ្រូ ក្នុងសាលាបឋមសិក្សាកងមាស...=>សំណាញ់ច្បាប់មិនលើកលែងដល់ជនណាប្រព្រឹត្តខុសទេ! បុរសថ្លើមដុះរោមម្នាក់ដែលលួចកាប់រានទន្ទ្រានយកដីធ្វើកម្មសិទ្ធិ នៅទឹកដីខេត្តកំពង់ធំ ត្រូវតុលាការផ្តន្ទាទោស...=>មន្ត្រីជំនាញខណ្ឌរដ្ឋបាលព្រៃឈើ ចាប់បានស្ត្រីវ័យចំណាស់ម្នាក់ដែលល្បីរឿងជួញដូរសាច់សត្វព្រៃ និងសិប្បកម្មឈើក្នុងខេត្តមណ្ឌលគិរី..!=>បុគ្គលឈ្មោះ លី ច្រៃ ធ្វើជាមិនដឹងមិនឮនូវសេចក្តីណែនាំរបស់ អាជ្ញាធរមូលដ្ឋាន ក្នុងការអោយរុះរើ សំណង់ ដែលខ្លួនបានលួចសាងសង់ មកលើប្រលាយមេរបស់រាជរដ្ឋាភិបាល ដែលកំពុងតែអភិវឌ្ឍន៍បែបនេះ..?=>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានចុះពិនិត្យស្ថានភាពការសាងសង់ស្ថានីយ៍បណ្តុះកូនឈើថ្នាក់តំបន់ ដែលជាស្ថានីយ៍ខ្នាតធំដំបូងបំផុតក្នុងប្រទេសកម្ពុជាដែលមានសមត្ថភាពផលិតកូនឈើបានចំនួន១.២០០.០០០(មួយលានពីរ សែន)ដើមក្នុងមួយឆ្នាំ=>ក្រុមការងារបច្ចេកទេសនៃអគ្គនាយក​ដ្ឋានសំណង់​ ចុះលើកកម្ពស់ការយល់ដឹងអំពីបទដ្ឋានបច្ចេកទេសសំណង់ របស់គម្រោងកែលំអសោភ័ណ្ឌភាពអគារធនាគារវីង ស្ថិតនៅក្បាលដីលេខ ០០៥១ ភូមិទី៦ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ=>សម្តេចធិបតីនាយករដ្ឋមន្ត្រី ផ្តល់នូវអនុសាសន៍ ៧ចំនុចជូនក្រសួងព័ត៌មានត្រូវយកចិត្តទុកដាក់ ចំពោះការបំពានក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មានរបស់អង្គភាព និងអ្នកសារព័ត៌មានមួយចំនួន...
0

ឯកឧត្តម ផុស សុវណ្ណ និង ឯកឧត្តម យ៉ែម ណយ អញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្ដុះ បណ្ដាលស្ដីពី៖ ការរាយការណ៍ព័ត៌មានបែបស៊ីជម្រៅ និងបែបវិជ្ជាជីវៈ!!!

ឯកឧត្តម ផុស សុវណ្ណ និង ឯកឧត្តម យ៉ែម ណយ អញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្ដុះ បណ្ដាលស្ដីពី៖ ការរាយការណ៍ព័ត៌មានបែបស៊ីជម្រៅ និងបែបវិជ្ជាជីវៈ!!!

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃអាទិត្យ ១៤កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសរាជ២៥៦៥ ត្រូវនឹងថ្ងៃ ទី១៦ ខែមករា ឆ្នាំ២០២២

សិក្ខាសាលាដឹកនាំដោយលោក ទេស វិបុល ប្រធានសមាគមសេរីភាពសារព័ត៌មានកម្ពុជា បានបើកវគ្គបណ្ដុះបណ្ដាលជំនាញសរសេរព័ត៌មានស៊ីជម្រៅ និងការរាយការណ៍ព័ត៌មានវិជ្ជាជីវៈ នាព្រឹកថ្ងៃអាទិត្យទី១៦ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានព័ត៌មាន នៃក្រសួងព័ត៌មាននិងឯកឧត្តម យ៉ែម ណយ ទីប្រឹក្សាក្រសួងព័ត៌មាន និង ជាប្រធាននាយកដ្ឋានមណ្ឌលព័ត៌មាន។
វគ្គបណ្ដុះបណ្ដាលស្ដីពី៖ ការរាយការណ៍ព័ត៌មានបែបស៊ីជម្រៅ និងបែបវិជ្ជាជីវៈ ក្នុងសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា នៅអាហារដ្ឋានមេគង្គហ្វេសអ៊ែរ ស្ថិតនៅភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។។

ក្នុងវគ្គបណ្ដុះបណ្ដាលនោះផងដែរ បងប្អូនមិត្តអ្នកសារព័ត៌មានទាំង​អស់ ដែលមានវត្តមាន នៅក្នុងវគ្គបណ្ដុះបណ្ដាលនោះ ក៏ទទួលបានវិញ្ញាបនបត្រ បញ្ជាក់ការសិក្សារ ដោយមានការទទួលស្គាល់ ពីលោកប្រធាន ទេស វិបុល ដែលជាប្រធានសមាគម សេរីភាពអ្នកសារព័ត៌មានកម្ពុជា និងលោកគ្រូ មឿន ឈានណារិទ្ធិ នាយកវិទ្យាស្ថានកម្ពុជា សម្រាប់ការសិក្សាផ្នែកសារព័ត៌មានផងដែរ។​

ហើយនៅក្នុង ពិធីបើកវគ្គបណ្ដុះបណ្ដាលនេះ ក៏មានវត្តមានឯកឧត្តម ថាំង ប៊ុនសុង និងលោកអ៊ុំ ហង្សចក្រា ព្រមទាំង សមាជិកសមាជិកា សហការី និងបងប្អូន សារព័ត៌មានយើងជា ច្រើនអង្គភាពផងដែរ ដែលបានចូលរួមក្នុងកម្មវិធីវគ្គបណ្ដុះបណ្ដាលនេះ។​

បងប្អូនអ្នកសារព័ត៌មានយើង ដែលបានចូលរួមទាំងអស់ សូម ថ្លែងអំណរអរគុណយ៉ាងជ្រាល ជ្រៅ ចំពោះលោកប្រធាន ទេស វិបុល ដែលលោកតែងតែជួយរាល់ទុក្ខលំបាក និងរិះរកគ្រប់មធ្យោបាយ ដើម្បីជួយ អ្នកសារព័ត៌មានយើង ដែលកំពុងជួបបញ្ហា មិនថាហត់នឿយប៉ុនណាលោកតែងតែ ចំណាយពេលវេលាដ៏មានតម្លៃ និងថវិកាផ្ទាល់ខ្លួន ក្នុងការជួយអ្នក សារព័ត៌ មានយើង ដែលកំពុងជួបនូវបញ្ហាជាក់ស្ដែងហើយលោកសង្ឃឹម យ៉ាងមុតមាំថា មន្ត្រី និងកងកម្លាំងប្រដាប់អាវុធ គ្រប់ស្ថាប័នទាំងអស់ ចាប់ពីពេលនេះទៅ នឹងមានការយោគយល់ និងសហការ ជាមួយអ្នកសារព័ត៌​មាន ឲ្យបានស្អិតរមួត ដើម្បីរួមគ្នា អភិវឌ្ឍសង្គមជាតិ ព្រោះអ្នកសារព័ត៌មាន និងមន្ត្រី មិនអាចខ្វះគ្នាបានឡើយ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com