ទាន់ហេតុការណ៍
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានចុះពិនិត្យស្ថានភាពការសាងសង់ស្ថានីយ៍បណ្តុះកូនឈើថ្នាក់តំបន់ ដែលជាស្ថានីយ៍ខ្នាតធំដំបូងបំផុតក្នុងប្រទេសកម្ពុជាដែលមានសមត្ថភាពផលិតកូនឈើបានចំនួន១.២០០.០០០(មួយលានពីរ សែន)ដើមក្នុងមួយឆ្នាំ=>ក្រុមការងារបច្ចេកទេសនៃអគ្គនាយក​ដ្ឋានសំណង់​ ចុះលើកកម្ពស់ការយល់ដឹងអំពីបទដ្ឋានបច្ចេកទេសសំណង់ របស់គម្រោងកែលំអសោភ័ណ្ឌភាពអគារធនាគារវីង ស្ថិតនៅក្បាលដីលេខ ០០៥១ ភូមិទី៦ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ=>សម្តេចធិបតីនាយករដ្ឋមន្ត្រី ផ្តល់នូវអនុសាសន៍ ៧ចំនុចជូនក្រសួងព័ត៌មានត្រូវយកចិត្តទុកដាក់ ចំពោះការបំពានក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មានរបស់អង្គភាព និងអ្នកសារព័ត៌មានមួយចំនួន...=>ដោយអនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ​សិទ្ធិ​ ឡោះ​ ស្នងការខេត្ត លោកវរៈសេនីយ៍ទោទេព រដ្ឋាអធិការនៃអធិការរដ្ឋានគរបាលស្រុកបានចាត់កម្លាំង ចុះបាញ់ទឹក តាមសាលារៀនស្រុកព្រះនេត្រព្រះ=>លោកវរសេនីយ៍ឯក សៀ ទីន បានដឹកនាំក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ សមាជិកអាវុធហត្ថខណ្ឌបឹងកេងកងម្នាក់ ដែលបានជួបឧបទ្ទវហេតុកំឡុងពេលប្រកួតកីឡាបាល់ទាត់បណ្តាលឲ្យរបួសបាក់ជើង!=>វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៤ ៨៤០បណ្ណ ត្រូវ​បានជូនបងប្អូនប្រជាពលរដ្ឋចំនួន ៤ភូមិ គឺភូមិស្រែជ្រៅ ភូមិស្តុកជ្រៃ ភូមិតាយ៉ូវ និងភូមិជ្រៃសែនជ័យ សរុបនៅឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។=>សមិទ្ធិផលអាវុធហត្ថរាជធានីភ្នំពេញថ្មីមួយទៀត បាននិងកំពុងសាងសង់ជិតរួចរាល់ ត្រៀមដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗ!=>លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ ដឹកនាំនិងបញ្ជាផ្ទាល់ នាំយករថយន្តដឹកទឹក ទៅបាញ់លើដំបូលសាលា...=>សហគ្រាសផលិតទឹកក្រូច និងទឹកផ្លែឈើយីហោ(ប៊ី ស្មាត) គឃ្លើនមិនស្តាប់ការណែនាំរបស់មន្ទីរបរិស្ថាន=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ តំណាងឲ្យ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសំណេះសំណាលសួរសុខទុក្ខនិងពាំនាំយកសម្ភារៈ ថវិការ ជូនគ្រួសារ ដែលឆេះផ្ទះដោយសារចរន្តអគ្គីសនី...
0

អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញបិទពិធីផ្សព្វផ្សាយខ្លឹមសារ អនុសំវច្ឆរមហាសន្និបាត មន្ត្រីសង្ឃទូទាំងប្រទេស លើកទី២៩

អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញបិទពិធីផ្សព្វផ្សាយខ្លឹមសារ អនុសំវច្ឆរមហាសន្និបាត មន្ត្រីសង្ឃទូទាំងប្រទេស លើកទី២៩

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ត្បូងឃ្មុំ៖នៅរសៀលថ្ងៃ ព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសរាជ២៥៦៥​ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយ អនុសំវច្ឆរមហាសន្និបាត មន្ត្រីសង្ឃខេត្តត្បូងឃ្មុំ លើកទី២៨ ដែលធ្វេឡើងនៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ ដោយមានអ្នកចូលរួមសរុបចំនួន ៣០០អង្គ/នាក់។
ក្នុងពិធីបិទក៏មានការនិមត្តអញ្ជើញចូលរួមពីមន្ត្រីសង្ឃ អភិបាលរងខេត្ត នាយក-នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបីប្រភេទ ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើទី២៩ បានប្រព្រឹត្តទៅក្រោមបរិយាកាសរីករាយ សោមនស្ស និងដាក់ចេញនូវគោលដៅសម្រាប់អនុវត្តការងារ ស្រមតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីដឹកនាំ និងអភិវឌ្ឍន៍ ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ឱ្យបានរុងរឿងថ្កុំថ្កើង ទៅថ្ងៃអនាគត។

លោក ហាក់ ហុន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តត្បូងឃ្មុំ បានលើកឡើងថា បច្ចុប្បន្ន សាសនាដែលកំពុងតែធ្វើសកម្មភាពនៅក្នុងខេត្តត្បូងឃ្មុំ មានចំនួន ៤គឺ៖

១.ព្រះពុទ្ធសាសនា មានវត្តសរុប ចំនួន ២៥៥ វត្ត ក្នុងនោះគណៈធម្មយុត្តិកនិកាយមាន ចំនួន ៩ វត្ត ព្រះសង្ឃសរុបមាន ចំនួន ៣,០៧៤ អង្គ គណៈមហានិកាយ ចំនួន ៣,០៤០ អង្គ គណៈធម្មយុត្តិកនិកាយ ចំនួន ៣៤ អង្គ ផ្នែកសិក្សាអប់រំ មានសាលាពុទ្ធិកបឋមសិក្សា ចំនួន ១១ កម្រង មានពុទ្ធិកអនុវិទ្យាល័យ ចំនួន ២ និងពុទ្ធិកវិទ្យាល័យ ចំនួន ១

២.ឥស្លាមសាសនា មានវិហារ ចំនួន ១៣៥ កន្លែង សូវ៉ាវ ចំនួន ២៧៤ កន្លែង

៣.គ្រឹស្ទសាសនា មានវិហារ ចំនួន ១៣៥ កន្លែង សូវ៉ាវ ចំនួន ២៧៤ កន្លែង និង

៤.ពុទ្ធសាសនាមហាយាន មានស្នាក់ការថ្វាយបង្គំចំនួន ៣ កន្លែង។

ប្រធានមន្ទីរធម្មការនិងសាសនាខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណចំពោះ អភិបាលខេត្ត ដែលតែងតែយកចិត្តទុកដាក់គិតគូរសម្របសម្រួលរាល់ការងារពាក់ព័ន្ធ នឹងវិស័យសាសនានៅក្នុងខេត្ត ចូលរួមលើកកម្ពស់វិស័យពុទ្ធិកសិក្សា និងពិធីបុណ្យជាតិពាក់ព័ន្ធនឹងសាសនានានា។ នេះក៏ដោយសារមានការគាំទ្រ និងជួយទាំងសម្ភារៈ ទាំងថវិកាក្នុងការជួយកសាង អំពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តត្បូងឃ្មុំ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររបស់រដ្ឋាភិបាល ចុះជួយខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះមន្ទីរធម្មការ និងសាលាគណៈខេត្ត ដែលរៀបចំសន្និបាតផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសនេះ ក្នុងគោលបំណងថែរក្សាកិត្យានុភាព សេចក្តីថ្លៃថ្នូរ នៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឲ្យកាន់តែមានភាពទាក់ទាញ និងជំនឿជឿជាក់ពីសំណាក់ពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាននានា ទ្វេឡើងបន្ថែមទៀត ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com