ទាន់ហេតុការណ៍
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៤ ៨៤០បណ្ណ ត្រូវ​បានជូនបងប្អូនប្រជាពលរដ្ឋចំនួន ៤ភូមិ គឺភូមិស្រែជ្រៅ ភូមិស្តុកជ្រៃ ភូមិតាយ៉ូវ និងភូមិជ្រៃសែនជ័យ សរុបនៅឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។=>សមិទ្ធិផលអាវុធហត្ថរាជធានីភ្នំពេញថ្មីមួយទៀត បាននិងកំពុងសាងសង់ជិតរួចរាល់ ត្រៀមដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗ!=>លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ ដឹកនាំនិងបញ្ជាផ្ទាល់ នាំយករថយន្តដឹកទឹក ទៅបាញ់លើដំបូលសាលា...=>សហគ្រាសផលិតទឹកក្រូច និងទឹកផ្លែឈើយីហោ(ប៊ី ស្មាត) គឃ្លើនមិនស្តាប់ការណែនាំរបស់មន្ទីរបរិស្ថាន=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ តំណាងឲ្យ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសំណេះសំណាលសួរសុខទុក្ខនិងពាំនាំយកសម្ភារៈ ថវិការ ជូនគ្រួសារ ដែលឆេះផ្ទះដោយសារចរន្តអគ្គីសនី...=>សមត្ថកិច្ច​ចាប់​ខ្លួន​បានមេខ្លោង​ចំនួន ១០នាក់​ ជុំវិញ​ករណី​កាប់ទន្ទ្រានដីរដ្ឋ​ និង​ដកហូតដីជាង​ ៧​ ពាន់ហិកតា​ នៅខេត្ត​ស្ទឹង​ត្រែង​=>បក្ខពួកក្រុមអ្នកក្លាហានលេងដាវកាំបិតម្នាក់ទៀតហើយ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! =>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចេញញតិ្តប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ=>អាធរខណ្ឌមានជ័យចែក ប័ណ្ណកម្មសិទ្ធិដីធ្លី ចំនួន ២២៣ បណ្ណ័ជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ៥ ភូមិ...=>ក្រុមអ្នកក្លាហានលេងដាវកាំបិត ត្រូវបានអាវុធហត្ថភ្នំពេញ ឃាត់ខ្លួនជនដៃដល់បញ្ជូនទៅតុលាការ!
0

សម្តេចតេជោ ស្នើឱ្យអ្នកសារព័ត៌មាន ចូលរួមផ្សព្វផ្សាយកិច្ចប្រជុំអាស៊ានឆ្នាំ២០២២ និងបើកយុទ្ធនាការផ្សព្វផ្សាយព្រឹត្តិការណ៍ ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ឱ្យបានផុសផុល

សម្តេចតេជោ ស្នើឱ្យអ្នកសារព័ត៌មាន ចូលរួមផ្សព្វផ្សាយកិច្ចប្រជុំអាស៊ានឆ្នាំ២០២២ និងបើកយុទ្ធនាការផ្សព្វផ្សាយព្រឹត្តិការណ៍ ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ឱ្យបានផុសផុល

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ ៖ តាមរយៈសារលិខិតក្នុងឱកាសទិវានៃពិធីជំនួបរវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជាជាមួយអ្នកសារព័ត៌មានកម្ពុជា លើកទី៦ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមាន ប្រសាសន៍ថា ជាមួយវឌ្ឍនភាពនិងជោគជ័យដែលយើងសម្រេចបាននាពេលកន្លងមក ក៏មានកិច្ចការជាច្រើនទៀតដែលស្ថាប័នព័ត៌មាន ត្រូវចូលរួមបំពេញនាពេលខាងមុខ ដូចជា ការរៀបចំកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងការរៀបចំប្រកួតកីឡាអាស៊ី អាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះសុទ្ធតែជាព្រឹត្តិការណ៍សំខាន់ៗនិងជាប្រវត្តិសាស្រ្តសម្រាប់កម្ពុជាដែលអ្នកសារព័ត៌មាន ទាំងអស់ ត្រូវត្រៀមលក្ខណៈចូលរួមផ្សព្វផ្សាយទៅកាន់សកលលោកបង្ហាញអំពីការវិវត្តន៍របស់កម្ពុជា។

សម្តេចតេជោបន្តថា ក្រៅពីនេះក៏មានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើ។ សម្តេចសូមយកឱកាសនេះផ្តល់អនុសាសន៍ដល់អ្នកសារព័ត៌មាន ដើម្បីអនុវត្តបន្តដូចជា ស្ថាប័នព័ត៌មានរដ្ឋ និងឯកជនត្រូវចូលរួមរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម តាមរយៈ ភូមិ ឃុំ មានសុវត្តិភាព ដោយធ្វើការផ្សព្វផ្សាយជំរុញឱ្យអាជ្ញាធរ និងស្ថាប័នមានសមត្ថកិច្ច ទប់ស្កាត់ និងចាត់វិធានការរាល់បទល្មើសគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ក្មេងទំនើងចោរប្លន់ប្រដាប់អាវុធ គ្រោះថ្នាក់ចរាចរណ៍ជាដើម ដែលកើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីកសាងសង្គម កម្ពុជាឱ្យមានសុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងរក្សាកិត្តិយស សេចក្តីថ្លៃថ្នូរ លើកមុខមាត់កម្ពុជាលើឆាកអន្តរជាតិ ក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ និងការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣។

បន្ថែមពីនោះ ចូលរួមផ្សព្វផ្សាយកិច្ចប្រជុំអាស៊ានឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបើកយុទ្ធនាការផ្សព្វផ្សាយព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ឱ្យបានផុសផុល ដើម្បីបំផុសស្មារតីនិងលើកទឹកចិត្តដល់កីឡាករ កីឡាការិនីយុវជន និងប្រជាពលរដ្ឋយើង ឱ្យគាំទ្រនិងស្នេហាវិស័យកីឡា ក្រោមពាក្យស្លោក « កីឡារស់ក្នុងសន្តិភាព» «កីឡានាំមកនូវមិត្តភាព» «កីឡាដើម្បីសុខភាព» «កម្ពុជាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ » « កម្ពុជាស្អាត »។

សម្តេចតេជោ បន្តទៀតថា ស្ថាប័នព័ត៌មាន ក៏ដូចជាអ្នកសារព័ត៌មានត្រូវបង្កើនភាពជាដៃគូជាមួយរាជរដ្ឋាភិបាល ដោយត្រូវបំពេញតួនាទីជាស្ពាន ចម្លង ផ្សារភ្ជាប់ទំនាក់ទំនងពីស្ថាប័នរដ្ឋទៅប្រជាជននិងពីប្រជាជនមកស្ថាប័នរដ្ឋវិញទាំងកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល ទាំងការ អនុវត្តន៍ជាក់ស្តែង ដែលតម្រូវឱ្យអ្នកសារព័ត៌មានរបស់យើងចូលរួមឱ្យកាន់តែសកម្មថែមទៀត។

បន្តចូលរួមប្រយុទ្ធជាមួយភាពអសកម្ម ភាពមិន ប្រក្រតី អំពើពុករលួយ និងភាពអយុត្តិធម៌នៅក្នុងសង្គម ដើម្បីកសាងកម្ពុជា ជាសង្គមមួយដែលស្អាតស្អំ មានតម្លាភាព សុំឱ្យអ្នកសារព័ត៌មាន របស់យើងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងពេលដែលរាជរដ្ឋាភិបាលកំពុងជំរុញកំណែទម្រង់រដ្ឋ ដើម្បីឱ្យមានតម្លាភាព ដែលទាមទារឱ្យ អ្នកសារព័ត៌មានបំពេញតួនាទីតាមវិជ្ជាជីវៈ មានសមត្ថភាព និងសិក្សាបញ្ហាដល់ទីជម្រៅ ហ៊ានបញ្ចេញនូវព័ត៌មានពិត មិនក្លែងបន្លំបំភ្លៃការពិត និងត្រូវបន្តបំផ្លាញចោលពួកឱកាសនិយមស្វែងយកផលប្រយោជន៍ផ្ទាល់ខ្លួន ជ្រកក្រោមស្លាកសារព័ត៌មានធ្វើឱ្យប៉ះពាល់ដល់តម្លៃ កិត្យានុភាព របស់អ្នកសារព័ត៌មានទូទៅនិងស្ថាប័នសារព័ត៌មាន។

បន្ថែមពីនោះត្រូវបន្តចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយ ទាំងនៅ ក្របខ័ណ្ឌជាតិ និងអន្តរជាតិ ដែលបច្ចុប្បន្ន តំណាងសារព័ត៌មានរបស់យើង ក៏មាននៅក្នុងក្របខណ្ឌស្ថាប័នព័ត៌មានអាស៊ាន ដែលតម្រូវឱ្យស្ថាប័ន ព័ត៌មានរបស់យើងធ្វើការប្រយុទ្ធប្រឆាំងព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយឱ្យកាន់តែសកម្មថែមទៀត ព្រោះព័ត៌មានមិនពិតនិងព័ត៌មាន ក្លែងក្លាយ ជាផ្នែកចិត្តសាស្ត្រដែលអាចធ្វើឱ្យសង្គមទាំងមូលមានភាពចលាចល អស្ថិរភាពនយោបាយ អសន្តិសុខសង្គម និងកើតមាន អរិភាពជាមួយបរទេស៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com