ទាន់ហេតុការណ៍
រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងលើកទិសដៅការងារសម្រាប់ខែកក្កដា=>ស្នងការនគរបាលខេត្តសៀមរាប! បង្ក្រាបករណីក្លែងបន្លំរូបភាព AI ដើម្បីឆបោកការបរិច្ចាគប្រាក់សប្បុរសធម៌=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្រសោបបានទាំងយន្តការសហប្រតិបត្តិការ ឆន្ទៈប្ដេជ្ញាចិត្តគាំទ្រ និងបទពិសោធសំខាន់ៗ ពីទស្សនកិច្ចនៅសិង្ហបុរី=>ឯកឧត្តម អ៊ុំ រាត្រី ណែនាំអភិបាលក្រុង-ស្រុក ត្រូវយកចិត្តទុកដាក់ពង្រឹងប្រសិទ្ធភាព ការផ្តល់សេវាជូនប្រជាពលរដ្ឋ=>អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល៖សូមប្រុងប្រយ័ត្ន! ករណីក្លែងបន្លំរូបភាព AI ដើម្បីឆបោកការបរិច្ចាគប្រាក់សប្បុរសធម៌=>ឯកឧត្តម ឃួង ស្រេង ជួបដោះស្រាយជាមួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់នៃគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម–ព្រែកប្រា)=>សម្តេចតេជោ ហ៊ុន សែន៖ «ថៃលើកដុំថ្មទម្លាក់លើជើងខ្លួនឯង, តើតុលាការថៃហ៊ានបើកការស៊ើបអង្កេតលើ ថាក់ស៊ីន ដែលជាមនុស្សសិ្នទ្ធបំផុតជាមួយខ្ញុំឬទេ?»=>មូលធនមនុស្សប្រកបដោយសមត្ថភាពប្រកួតប្រជែង ដើរតួនាទីសំខាន់ ក្នុងការប្រែក្លាយចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ឱ្យទៅជាការពិត=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើសារចូលរួមអបអរសាទរ ខួបលើកទី៨ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧ ~ ៨ កក្កដា ២០២៥)=>ក្រុមអាជីវករថៃ នៅផ្សាររោងក្លឿ លើកគ្នាតវ៉ាសុំឲ្យទាហានថៃ បើកច្រកទ្វារព្រំដែនឡើងវិញ ,ការបិតនេះមិនមែនខាងកម្ពុជានោះទេ ពោលគឺទាហានថៃបិតដោយទំនើង ឯកតោភាគី
0

រដ្ឋបាលខេត្តប៉ៃលិននៅតែបន្តជួយសម្រួលដល់បងប្អូនខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ ដោយយកចិត្តទុកដាក់បំផុត

រដ្ឋបាលខេត្តប៉ៃលិននៅតែបន្តជួយសម្រួលដល់បងប្អូនខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ ដោយយកចិត្តទុកដាក់បំផុត

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

(ប៉ៃលិន)៖ ក្រោមការដឹកនាំ របស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានយកចិត្តទុកដាក់និងចាត់អោយក្រុមការងាររដ្ឋបាលខេត្ត សហការជាមួយយុវជនស្ម័គ្រចិត្តសសយក ជួយសម្រួលដល់សិស្សានុសិស្សដែលមករៀនសូត្រនៅកម្ពុជានិងបងប្អូនប្រជាពលរដ្ឋខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃប្រកបដោយសុវត្ថិភាពនិងកក់ក្តៅបំផុតដោយមិនមានការបារម្ភក្រោយវិលមកដល់ស្រុកកំណើត។ជាក់ស្តែងនៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥នេះ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)ខេត្តប៉ៃលិន បានយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ របស់ពលករខ្មែរ ដែលធ្វើដំណើរឆ្លងដែន ក្នុងនោះក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក)ខេត្ត បានរៀបចំសកម្មភាពជួយជញ្ជូនសម្ភារៈផ្ទាល់ខ្លួន របស់ពលករ ដែលត្រឡប់មកពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាវិញ។

បើតាមប្រភពព័ត៌មាន ពីយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានលើកឡើងថា៖ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក្រោមការដឹកនាំ របស់លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ខេត្តប៉ៃលិន តែងតែធ្វើសកម្មភាពមនុស្សធម៌ជាប្រចាំ ពិសេសក្នុងអំឡុងពេលនេះ គឺយើងបានចូលរួមសកម្មភាព ជួយសម្រួលបន្ទុក ដល់ពលករខ្មែរ ដែលវិលត្រលប់មកស្រុកកំណើត ពាក់ព័ន្ធការជួយដឹកជញ្ជូនសម្ភារៈពលករឆ្លងកាត់ព្រំដែន ,ការផ្សព្វផ្សាយ និងអប់រំជាសាធារណៈ អំពីសារៈសំខាន់ នៃសុវត្ថិភាពពលករចំណាកស្រុក , ការផ្សព្វផ្សាយព័ត៌មាន និងការណែនាំនានា ស្តីពីហានិភ័យ ដែលអាចកើតមាន ចំពោះពលករចំណាកស្រុក និងវិធីការពារខ្លួន ក៏ដូចជាសិទ្ធិរបស់ពួកគាត់។

ជាមួយគ្នាលោកជំទាវអភិបាលខេត្តប៉ៃលិនបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅប្រទេសថៃសូមមានការប្រុងប្រយ័ត្នអោយបានខ្ពស់និងនាំគ្នាវិលត្រឡប់មកស្រុកយើងវិញព្រោះក្រុមការងារនៅរង់ចាំទទួលនិងប្រឹក្សាយោបល់ពិសេសជួយរកការងារអោយធ្វើ ហើយស្រុកយើងកំពុងខ្វះកម្លាំងពលកម្មផងដែរ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!