ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត សមាជិកគណៈកម្មាធិការកណ្ដាល អនុប្រធានទី២ ក្រុមកាងារគណបក្សចុះមូលដ្ឋានខេត្ដត្បូងឃ្មុំ និងជាប្រធានក្រុមការងារចុះមូលដ្ឋាន ស្រុកអូររាំងឪ ស្រុកពញាក្រែក ស្រុកត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជនកម្ពុជា សរុបចំនួន ៥៩២៥ នាក់ នាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកត្បូងឃ្មុំ ក្នងភូមិទួលវិហារ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
សូមបញ្ជាក់ផងដែរ នេះជាការប្រកាសបញ្ចូលសមាសភាពសមាជិកថ្មី សម្រាប់ត្រីមាសទី១ ក្នងឆ្នាំ២០២៥ របស់គណបក្សប្រជាជនកម្ពុជា ចំនួន ៣ស្រុក ក្នុងនោះរួមមាន ស្រុកអូររាំងឪ ស្រុកពញាក្រែក និងស្រុកត្បូងឃ្មុំ។