ទាន់ហេតុការណ៍
រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងលើកទិសដៅការងារសម្រាប់ខែកក្កដា=>ស្នងការនគរបាលខេត្តសៀមរាប! បង្ក្រាបករណីក្លែងបន្លំរូបភាព AI ដើម្បីឆបោកការបរិច្ចាគប្រាក់សប្បុរសធម៌=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្រសោបបានទាំងយន្តការសហប្រតិបត្តិការ ឆន្ទៈប្ដេជ្ញាចិត្តគាំទ្រ និងបទពិសោធសំខាន់ៗ ពីទស្សនកិច្ចនៅសិង្ហបុរី=>ឯកឧត្តម អ៊ុំ រាត្រី ណែនាំអភិបាលក្រុង-ស្រុក ត្រូវយកចិត្តទុកដាក់ពង្រឹងប្រសិទ្ធភាព ការផ្តល់សេវាជូនប្រជាពលរដ្ឋ=>អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល៖សូមប្រុងប្រយ័ត្ន! ករណីក្លែងបន្លំរូបភាព AI ដើម្បីឆបោកការបរិច្ចាគប្រាក់សប្បុរសធម៌=>ឯកឧត្តម ឃួង ស្រេង ជួបដោះស្រាយជាមួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់នៃគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម–ព្រែកប្រា)=>សម្តេចតេជោ ហ៊ុន សែន៖ «ថៃលើកដុំថ្មទម្លាក់លើជើងខ្លួនឯង, តើតុលាការថៃហ៊ានបើកការស៊ើបអង្កេតលើ ថាក់ស៊ីន ដែលជាមនុស្សសិ្នទ្ធបំផុតជាមួយខ្ញុំឬទេ?»=>មូលធនមនុស្សប្រកបដោយសមត្ថភាពប្រកួតប្រជែង ដើរតួនាទីសំខាន់ ក្នុងការប្រែក្លាយចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ឱ្យទៅជាការពិត=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើសារចូលរួមអបអរសាទរ ខួបលើកទី៨ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧ ~ ៨ កក្កដា ២០២៥)=>ក្រុមអាជីវករថៃ នៅផ្សាររោងក្លឿ លើកគ្នាតវ៉ាសុំឲ្យទាហានថៃ បើកច្រកទ្វារព្រំដែនឡើងវិញ ,ការបិតនេះមិនមែនខាងកម្ពុជានោះទេ ពោលគឺទាហានថៃបិតដោយទំនើង ឯកតោភាគី
0

គណៈកម្មការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តកណ្តាលស្នើដល់អាជ្ញាធរស្រុកស្អាង និងអ្នកពាក់ព័ន្ធទាំងអស់ សូមធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីរូបភាព សកម្មភាពដែលចាត់ទុកជាអំពើជួញដូរមនុស្ស អំពើកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញ ការប្រើអំពើហិង្សា និងការធ្វើចំណាកស្រុកដោយប្រថុយប្រថាន ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យកាន់តែទូលំទូលាយបន្ថែមទៀត

គណៈកម្មការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តកណ្តាលស្នើដល់អាជ្ញាធរស្រុកស្អាង និងអ្នកពាក់ព័ន្ធទាំងអស់ សូមធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីរូបភាព សកម្មភាពដែលចាត់ទុកជាអំពើជួញដូរមនុស្ស អំពើកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញ ការប្រើអំពើហិង្សា និងការធ្វើចំណាកស្រុកដោយប្រថុយប្រថាន ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យកាន់តែទូលំទូលាយបន្ថែមទៀត

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្ដកណ្តាល និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តកណ្តាល បានឱ្យធ្វើការផ្សព្វផ្សាយបែបនេះ នៅក្នុងវេទិកាផ្សព្វផ្សាយច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ និងផលប៉ះពាល់នៃការធ្វើចំណាកស្រុកដោយប្រថុយប្រថាន នៅស្រុកស្អាង នារសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីនាយប៉ុស្តិ៍រដ្ឋបាលឃុំ មេឃុំ មេភូមិ សិស្សានុសិស្ស សមាជិកសមាគមនារីដើម្បីអភិវឌ្ឍន៍ ប្រជាពលរដ្ឋ និងម្ចាស់អាជីកម្មផ្ទះសំណាក់ ខារ៉ាអូខេ ម៉ាស្សា កោលជប់ ជាច្រើននាក់។

លោកជំទាវអភិបាលរងខេត្ត បន្តថា៖ ការផ្សព្វផ្សាយបានទូលំទូលាយអំពីរូបភាព សកម្មភាពដែលចាត់ទុកជាអំពើជួញដូរមនុស្ស អំពើកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញ ការប្រើអំពើហិង្សា និងការធ្វើចំណាកស្រុកដោយប្រថុយប្រថាន គឺចង់អោយបងប្អូនប្រជាពលរដ្ឋមានការយល់ដឹងកាន់តែច្បាស់ អំពីការជួញដូរមនុស្ស ឬការធ្វើអាជីវកម្មផ្លូវភេទលើស្ត្រី និងកុមារ និងចង់អោយបងប្អូនបានយល់ពីរបៀបនៃទប់ស្កាត់ ការការពារខ្លួន និងស្វែងរកកិច្ចអន្តរាគមន៍ សេវាជួយសង្គ្រោះ ជំនួយផ្លូវច្បាប់ ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចនានា។

ក្នុងឱកាសនោះដែរ លោកជំទាវអភិបាលរងខេត្ត បានជំរុញឱ្យអាជ្ញាធរគ្រប់ស្រុក ត្រូវយកចិត្តទុក្ខដាក់ខ្ពស់ ចំពោះពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ នឹងត្រូវត្រៀមទទួលស្វាគមន៍ និងចុះសួរសុខទុក្ខពួកគាត់ព្រមទាំងលើកទឹកចិត្តពួកគាត់ឱ្យស្វែងរកការងារធ្វើនៅក្នុងស្រុក ដែលបច្ចុប្បន្ននេះខេត្តកណ្តាលកំពុងមានតម្រូវការកំលាំងការងារប្រមាណ ១៥,០០០ កន្លែង សំរាប់ពលរដ្ឋទូទៅ ក៏ដូចជាបងប្អូនពលករខ្មែរយើងទើបត្រលប់មកពីប្រទេសថៃវិញ ។

ទន្ទឹមនឹងនោះ លោកជំទាវអភិបាលរងខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ជាពិសេសប្អូនៗក្មួយៗដែលប្រើប្រាស់បណ្ដាញសង្គមទូទាំងអស់ សូមរក្សាភាពស្ងៀមស្ងាត់ និងចូលរួមគាំទ្ររាជរដ្ឋាភិបាល ក្នុងការលើកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៣ ទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) និងសូមជួយគាំទ្រដល់កងទ័ពដែលឈរជើងនៅព្រំដែន ក្នុងការការពារបូរណភាពទឹកដី។ ពិសេសសូមមានការប្រុងប្រយ័ត្នការផ្សព្វផ្សាយព័ត៌មានមិនពិតលើបណ្តាញសង្គម នាំឱ្យមានការញុះញង់ អុចអាល ដែលនាំឱ្យមានការរើសអើងពូជសាសន៍ និងអាចបង្កឱ្យមាន អស្ថិរភាព និងអសន្តិសុខសង្គមផងដែរ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!