រដ្ឋបាលស្រុកសង្គមថ្មីនាំយកគ្រឿងឧបភោគបរិភោគជូនក្រុមការងារប្រចាំការនៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍៥០០០ដើម
នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ លោក ស៊ាប កែវជីវ៉ា អភិបាលស្រុកសង្គមថ្មី បានដឹកនាំក្រុមការងារនាំយកអំណោយជាគ្រឿងឧបភោគបរិភោគជាច្រើនមុខ រួមមានសាច់ បន្លែបង្ការ មី ត្រីខ ទឹកបរិសុទ្ធ និងសម្ភារៈចាំបាច់ផ្សេងៗទៀត ទៅផ្តល់ជូនក្រុមការងារប្រចាំការនៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍៥០០០ដើម ស្ថិតក្នុងភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ ដេីម្បីចូលរួមគាំទ្រ និងលេីកទឹកចិត្តដល់ក្រុមការងារដែលកំពុងបំពេញតួនាទីភារកិច្ចយ៉ាងសកម្ម ដើម្បីការពារសុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ៕ដោយ ខៀវ ផល្លា ប្រចាំខេត្តព្រះវិហារ