ខេត្តសៀមរាប៖កាលពីរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប បើកកិច្ច ប្រជុំ ត្រួតពិនិត្យការងារ អនុវត្ថតួនាទីភារ កិច្ច ប្រចាំឆមាសទី១ និង ទិសដៅឆមាសទី២ ឆ្នាំ២០២៥ របស់កងរាជអាវុធហត្ថ ខេត្ត ក្រោមកិច្ចដឹកនាំប្រជុំរបស់លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប ដោយ មានការចូលរួមពី អស់លោក លោកស្រីជាមេបញ្ជាការរង ជានាយសេនាធិការ លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន មន្ទីរទាំង៧ ប្រធានអង្គភាពនគរ បាលយុត្តិធម៌ នាយការិយាល័យ នាយអាវុធហត្ថ ដែលមានការពាក់ព័ន្ធ មេ បញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុកទាំង១៣ និង មេបញ្ជាការ កងអនុសេនាធំចល័ត ផងដែរ ។
បន្ទាប់ពីសេចក្តីរាយការណ៍ អំពីលទ្ធផលដែលអនុវត្តបានប្រចាំឆមាសទី១ និង ការលើកទិសដៅអនុវត្តបន្តប្រចាំឆមាសទី២ រួចមក មានប្រសាសន៍នោះដែរ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានធ្វើការវាយតម្លៃខ្ពស់អំពីលទ្ធផល ដែលគ្រប់កងឯកភាពទាំងអស់អនុវត្ត លើការ ងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សំខាន់សន្តិសុខ សុវត្ថិភាពជូន ដល់ថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ អន្តរជាតិ និងភ្ញៀវទេសចរជាតិ អន្តរជាតិ និង ប្រជាពល រដ្ឋ ក្នុងមូលដ្ឋានខេត្តសៀមរាប ។
ម៉្យាងទៀតបានយកចិត្តទុកដាក់ខ្ពស់ធ្វើការបណ្តុះបណ្តាល ហ្វឹកហ្វឺនជាប្រចាំដល់កងកម្លាំងនូវគ្រប់មុខវិជ្ជាយុទ្ធសាស្ត្រ របស់កងទ័ព និងអប់រំចិត្តសាស្ត្រជាដើម។ ក្នុងនោះដែរលោកមេបញ្ជាការ ក៏បានដាក់នូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់ បណ្តា កងរាជអាវុធហត្ថក្រុង ស្រុក និងកងអនុ សេនាធំចល័ត ត្រូវប្រកាន់ភ្ជាប់នូវរាល់បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការត្រៀមកម្លាំងអន្តរាគមន៍ ដើមី្បជួយដល់ប្រជាពលរដ្ឋ រងគ្រោះដោយគ្រោះធម្មជាតិ និង ឧប្បវទ្ទហេតុផ្សេងៗកើត ឡើង ព្រមទាំងត្រៀមលក្ខណៈគ្រប់ ពេលវេលា និង ក្តាប់ឱ្យបានមុខសញ្ញាក្រុមទុច្ចរិតដែលមានឧបាយកលបំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍន៍ នៅក្នុងមូលដ្ឋាន ។ បច្ចុប្បន្នការងារហ្វឹកហ្វឺនបានដើរតួនាទីជាយុទ្ធសាស្ត្រយ៉ាងសំខាន់ក្នុងការពង្រឹង ខឿន ការពារជាតិ តាមរយៈការផ្ដល់នូវចំណេះដឹង និង ចំណេះធ្វើពិត ប្រាកដដល់កងទ័ព ។
លោកមេបញ្ជា ការ ក៏បានលើកផងដែរ អំពីស្ថានភាព សន្តិ សុខនៅតាមបន្ទាត់ព្រំដែនកម្ពុជា ថៃ និង ត្រូវបង្កើនស្មារតីយកចិត្តទុកដាក់ ការពារ ជាតិ សាសនា ព្រះមហាក្សត្រ សុខសន្តិ ភាព ស្ថិរភាព សណ្ដាប់ធ្នាប់សាធារណៈ និងសេចក្ដីសុខក្សេមក្សាន្តរបស់ប្រជាពល រដ្ឋកម្ពុជាទោះស្ថិតក្នុងតម្លៃណាក៏ដោយ ៕ ដោយ ច័ន្ទ រស្មី