ទាន់ហេតុការណ៍
រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងលើកទិសដៅការងារសម្រាប់ខែកក្កដា=>ស្នងការនគរបាលខេត្តសៀមរាប! បង្ក្រាបករណីក្លែងបន្លំរូបភាព AI ដើម្បីឆបោកការបរិច្ចាគប្រាក់សប្បុរសធម៌=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្រសោបបានទាំងយន្តការសហប្រតិបត្តិការ ឆន្ទៈប្ដេជ្ញាចិត្តគាំទ្រ និងបទពិសោធសំខាន់ៗ ពីទស្សនកិច្ចនៅសិង្ហបុរី=>ឯកឧត្តម អ៊ុំ រាត្រី ណែនាំអភិបាលក្រុង-ស្រុក ត្រូវយកចិត្តទុកដាក់ពង្រឹងប្រសិទ្ធភាព ការផ្តល់សេវាជូនប្រជាពលរដ្ឋ=>អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល៖សូមប្រុងប្រយ័ត្ន! ករណីក្លែងបន្លំរូបភាព AI ដើម្បីឆបោកការបរិច្ចាគប្រាក់សប្បុរសធម៌=>ឯកឧត្តម ឃួង ស្រេង ជួបដោះស្រាយជាមួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់នៃគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម–ព្រែកប្រា)=>សម្តេចតេជោ ហ៊ុន សែន៖ «ថៃលើកដុំថ្មទម្លាក់លើជើងខ្លួនឯង, តើតុលាការថៃហ៊ានបើកការស៊ើបអង្កេតលើ ថាក់ស៊ីន ដែលជាមនុស្សសិ្នទ្ធបំផុតជាមួយខ្ញុំឬទេ?»=>មូលធនមនុស្សប្រកបដោយសមត្ថភាពប្រកួតប្រជែង ដើរតួនាទីសំខាន់ ក្នុងការប្រែក្លាយចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ឱ្យទៅជាការពិត=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើសារចូលរួមអបអរសាទរ ខួបលើកទី៨ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧ ~ ៨ កក្កដា ២០២៥)=>ក្រុមអាជីវករថៃ នៅផ្សាររោងក្លឿ លើកគ្នាតវ៉ាសុំឲ្យទាហានថៃ បើកច្រកទ្វារព្រំដែនឡើងវិញ ,ការបិតនេះមិនមែនខាងកម្ពុជានោះទេ ពោលគឺទាហានថៃបិតដោយទំនើង ឯកតោភាគី
0

ស្មារតីសាមគ្គីជាតិ ឯកភាពជាតិ ទើបធ្វើឱ្យប្រទេសកម្ពុជាខ្លាំង ហើយកម្ពុជាប្ដូរផ្ដាច់ក្នុងការការពារទឹកដី និងអធិបតេយ្យភាពជាតិ

ស្មារតីសាមគ្គីជាតិ ឯកភាពជាតិ ទើបធ្វើឱ្យប្រទេសកម្ពុជាខ្លាំង ហើយកម្ពុជាប្ដូរផ្ដាច់ក្នុងការការពារទឹកដី និងអធិបតេយ្យភាពជាតិ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនៅក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ថា ស្មារតីសាមគ្គីជាតិ ឯកភាពជាតិ ទើបធ្វើឱ្យប្រទេសយើងខ្លាំង ហើយកម្ពុជាប្ដូរផ្ដាច់ក្នុងការការពារទឹកដី និងអធិបតេយ្យភាពជាតិ ។ ជាមួយគ្នានេះ, សូមគុណដល់ ស.ស.យ.ក. ដែលបានរៀបចំព្រឹត្តិការណ៍ដើរថ្មើរជើងរួមគ្នា បានបង្ហាញពី ការចូលរួមក្នុងស្មារតីស្នេហាជាតិ និង សាមគ្គីភាពជាតិ ក្នុងការគាំទ្ររាជរដ្ឋាភិបាល និងកងទ័ពកម្ពុជា ដែលបានធ្វើត្រូវ ក្នុងការ ការ ពារអធិបតេយ្យ, បូរណភាពទឹកដី និងកិត្តិយសជាតិរបស់យើង។ ស្មារតីជាតិនិយម និង ស្មារតីស្នេហាជាតិ ទាំងនេះ គឺជាស្មារតីត្រឹមត្រូវ និងពិតប្រាកដ របស់ប្រជាជនកម្ពុជា ដែលក្នុងកាលៈទេសៈនេះ ប្រជាជនកម្ពុជាមានស្មារតីជាតិនិយម និង ស្មារតីស្នេហាជាតិខ្ពស់បំផុត និងមិនមានអ្នកណាអាចបំបែកបំបាក់ស្មារតីទាំងនេះបានឡើយ ទោះបីជាកម្ពុជា ជាប្រទេសតូចក៏ដោយ។ រាជរដ្ឋាភិបាលកម្ពុជា មិនបានទៅបំផុសចលនាជាតិនិយមឡើយ ប៉ុន្តែប្រជាជនកម្ពុជា មានចលនាជាតិនិយមដោយខ្លួនឯង ដើម្បីចូលរួមការពារជាតិ និងបូរណភាពទឹកដីរបស់កម្ពុជា។ បន្ថែមពីនេះ, យុវជននៅតែជាធនធានដ៏សំខាន់ក្នុងការចូលការពារ និងកសាងជាតិគ្រប់កាលៈទេសៈ តាំងពីអតីតកាល មកដល់បច្ចុប្បន្ន និងបន្តទៅអនាគត ។

ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ, សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ កម្ពុជា មិនឈ្លានពានប្រទេសណាមួយឡើយ តែកម្ពុជាក៏មិនអនុញ្ញាតឱ្យប្រទេសណាមួយឈ្លានពានអធិបតេយ្យរបស់កម្ពុជាឡើយ ។ កម្ពុជា ចង់បានសន្តិភាព ដោយនៅតែប្រកាន់ជំហរយន្ដការដោះស្រាយទ្វេភាគី លើកលែងតែតំបន់ទាំង៤ ដែលបានដាក់ពាក្យបណ្ដឹងនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ។ ចំពោះការបិទ និងបើកព្រំដែនកម្ពុជា-ថៃ គឺកម្ពុជានឹងបន្តបិទរហូត ដល់ពេលដែលភាគីថៃបើកព្រំដែនទាំងអស់ឡើងវិញ ដោយឯកតោភាគីជាមុនសិន ទើបកម្ពុជាបើកព្រំដែនតាមក្រោយ ។ កម្ពុជានឹងរក្សាសិទ្ធិប្រើប្រាស់គ្រប់វិធានការដើម្បីការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី ។ បន្ថែមពីនេះ, កម្ពុជានឹងបង្ហាញតម្លាភាព និងស្របតាមគោលការណ៍របស់តុលាការ ICJ ជូនប្រជាពលរដ្ឋកម្ពុជា ហើយសូមបងប្អូនប្រជាពលរដ្ឋជឿទុកចិត្តលើរាជរដ្ឋាភិបាល។

ពាក់ព័ន្ធនឹងសង្គ្រាមរវាងប្រទេសអ៉ីស្រាអែល និងប្រទេសអ៉ីរ៉ង, សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្នុងកំឡុងពេលនេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តជាតិ និងក្រសួង -ស្ថាប័នពាក់ព័ន្ធ បាន និងកំពុង ទាក់ទងជាប់ជាប្រចាំ ជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងធ្វើការ សិក្សា និងរស់នៅក្នុងប្រទេសអ៉ីស្រាអែល និងប្រទេសអ៉ីរ៉ង់ ដើម្បីសួរសុខទុក្ខ និងដោះស្រាយជូនពួកគាត់ តាមការចាំបាច់។ ជាមួយគ្នានេះ, សូមបងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងប្រទេសអ៉ីស្រាអែល និងអ៉ីរ៉ង់ ស្ដាប់តាមការណែនាំរបស់អាជ្ញាធរមូលដ្ឋានដែលខ្លួនកំពុងរស់នៅ។

មុននឹងបញ្ចប់, សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានអរគុណដល់ប្រជាពលរដ្ឋខ្មែរដែលបានជំរុញចលនាគាំទ្រ ផលិតផលក្នុងស្រុក និងសូមបន្តគាំទ្រផលិតក្នុងស្រុកបន្ថែមទៀត តែសូមកុំឆ្លៀតឱកាសដំឡើងថ្លៃទំនិញក្នុងស្រុក ព្រមទាំងជំរុញការផលិតនូវផលិតផលក្នុងស្រុកបន្ថែម ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុករបស់យើង ។ បន្ថែមពីនេះ, សូមកុំពង្រីកបញ្ហាបន្ថែម ដែលឈានទៅដល់ការរើសអើងជាតិសាសន៍ និងអរិភាពរវាងប្រជាជន និងប្រជាជន ។ ចំពោះប្រជាពលរដ្ឋខ្មែរ ដែលត្រូវមកប្រទេសកម្ពុជាវិញ កម្ពុជាស្វាគមន៍ និងសម្របសម្រួលជូនជានិច្ច ទោះបីជា មិនមានឯកសារគ្រប់គ្រាន់ក៏ដោយ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!