ភ្នំពេញ៖ ស្របតាមការចង្អុលបង្ហាញរបស់ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ចលនាយុវជនចីរភាពបរិស្ថាន ភាពស្អាត នៃអង្គការចីរភាពបរិស្ថានកម្ពុជា បានបន្ដសកម្មភាពប្រមូល និងវេចខ្ចប់សំណល់សំរាមប្លាស្ទិក តាមដងផ្លូវ ដេីម្បីប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក ក្នុងន័យជម្រុញភាពស្អាត លុបបំបាត់កាកសំណល់ប្លាស្ទិកតាមដងផ្លូវ និងបង្កើតបានជាចលនា និងស្មារតី ឱ្យយុវជនស្រលាញ់បរិស្ថាន ការពារបរិស្ថាន សំដៅលេីសុខមាលភាពប្រជាពលរដ្ឋ ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥។
ដូចទៅនឹងយុទ្ធនាការ “កម្ពុជាស្អាត ខែ្មរធ្វើបាន” គឺជាយុទ្ធនាការជម្រុញស្មារតី បណ្ដុះផ្នត់គំនិត និងជាចលនាឱ្យ សិស្សានុសិស្ស យុវជន យុវនារី ចូលរួម ការទុកដាក់សំណល់សំរាម ការសំអាត ប្រមូល វេចខ្ចប់ សំណល់សំរាមតាមដងផ្លូវ។
សូមបញ្ជាក់ផងដែរថា សកម្មភាព យុវជនចីរភាពបរិស្ថាន ដែលបានប្រមូល និងវេចខ្ចប់សំរាម ស្ថិតនៅភូមិសង្កាត់ខាងលេីមានការចូលរួម ប្រមាណចំនួន ១១នាក់ ដែលជាយុវជនស្ម័គ្រចិត្ត និងជាយុវជនស្រឡាញ់បរិស្ថានភាពស្អាត។
ជាចុងក្រោយ យុវជនចីរភាពបរិស្ថាន សូមសំណូមពរ ប្រជាពលរដ្ឋ និងយុវជន សូមចូលរួមទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងចូលរួមប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក៕