ខេត្តព្រះវិហារ គម្រោងយើរួមគ្នា នៃអង្គការអាដ្រា សហការជាមួយមន្ទីរអប់រំខេត្តព្រះវិហារ រួមនិងអាជ្ញាធរឃុំភ្នំត្បែងពីរ ស្រុកគូលែន នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ បានរៀបចំទិវារំលឹកគុណលោកឪពុកអ្នកម្ដាយ នៅអនុវិទ្យាល័យភ្នំត្បែងពីរ ដេីម្បីរួមចំណែកក្នុងការបំផុសស្មារតីកូនៗជាយុវសិស្សចេះដឹងគុណ និងតបស្នងសងគុណចំពោះការលះបង់ដ៏ធំធេងរបស់លោកឪពុក អ្នកម្ដាយ។
ពិធីនេះរៀបចំឡេីងដោយមានការឧបត្ថម្ភគាំទ្រពីមូលនិធិសាកលកាណាដា និងអង្គការអាដ្រាកាណាដា ក្រោមអធិបតីភាពលោកស្រី គឹម គន្ធារីន អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោក លឹម សារេត តំណាងអង្គការអាដ្រា អាជ្ញាធរមូលដ្ឋាន គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងមាតា បិតាសិស្សយ៉ាងច្រេីនកុះករ៕