ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កំពុងពិចារណាលើកទឹកចិត្តដល់កងទ័ពណា ដែលបាញ់ដ្រូនថៃធ្លាក់=>ស្មារតីសាមគ្គីជាតិ ឯកភាពជាតិ ទើបធ្វើឱ្យប្រទេសកម្ពុជាខ្លាំង ហើយកម្ពុជាប្ដូរផ្ដាច់ក្នុងការការពារទឹកដី និងអធិបតេយ្យភាពជាតិ=>សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី៖ ស្មារតីនៃការគាំទ្ររបស់ប្រជាជាតិមួយ បង្ហាញពីការមូលមតិគ្នាគាំទ្រលើចំណាត់ការរាជរដ្ឋាភិបាល គាំទ្រ និងលើកទឹកចិត្តដល់បងប្អូនកម្លាំងទ័ព ក្នុងការការអធិបតេយ្យភាព=>ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា=>មន្ត្រីជំនាញ និងកម្លាំងចម្រុះឃាត់រថយន្ត01គ្រឿង ខណៈពេលឈ្មួញកំពុងលួចលាក់ ដឹកជញ្ជូនឈើខុសច្បាប់។=>សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជកម្ពុជា=>អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ កម្ពុជាក្នុងសករាជ តេជោ-ធិបតី អាចធ្វើឱ្យថៃបាក់អំនួត=>លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចូលរួម អបអរសាទរ ខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា (២១ មិថុនា​ ឆ្នាំ២០០៧- ២១ មិថុនា ឆ្នាំ២០២៥) នៅសាលាខេត្តបន្ទាុយមានជ័យ=>ក្រសួងការពារជាតិ៖ ទាហានថៃ ០៣នាក់ បានដឹកនាំក្រុមអ្នកជិះកង់ជនជាតិថៃ ១៥០នាក់ ចូលមកក្នុងបរិវេណប្រាសាទតាមាន់ធំ ដោយមិនបានជូនដំណឹងដល់ភាគីកម្ពុជាជាមុន និងបំពានយ៉ាងច្បាស់លើកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាឲ្យអភិបាលខេត្តឧត្តរមានជ័យ បិទច្រកទ្វារព្រំដែនជាំ ស្ថិតក្នុងស្រុកអន្លង់វែងមួយបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងសេចក្តីជូនដំណឹងរបស់យោធភូមិភាគ២ថៃ
0

រដ្ឋបាលខេត្តបាត់ដំបងប្រារព្ធពិធីថ្វាយព្រះពរព្រះមហាក្សត្រក្នុងឱកាសចម្រើនព្រះជន្មគម្រប់៧២យាងចូល៧៣ព្រះវស្សា

រដ្ឋបាលខេត្តបាត់ដំបងប្រារព្ធពិធីថ្វាយព្រះពរព្រះមហាក្សត្រក្នុងឱកាសចម្រើនព្រះជន្មគម្រប់៧២យាងចូល៧៣ព្រះវស្សា

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំមន្រ្តីរាជការ កម្លាំងប្រដាប់អាវុធ សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ យុវជន និស្សិត និងសិស្សានុសិស្សប្រារព្ធពិធីថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនព្រះជន្មគម្រប់៧២ យាងចូល៧៣ព្រះវស្សា។

តាមរយៈអំណានសារលិខិតថ្វាយព្រះពរ ឯកឧត្តម សុខ លូ គូសបញ្ជាក់ថា ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្ដុង្គឧត្តមវិសេសវិសាលថ្លៃថ្លាបំផុតនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៧២ព្រះវស្សា យាងចូល៧៣ព្រះវស្សារបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាប្រព្រឹត្តទៅនៅថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ នេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិស្ស និងនិស្សិត ព្រមទាំងប្រជារាស្ត្រទូទាំងខេត្តបាត់ដំបង សូមព្រះបរមរាជានុញ្ញាតក្រាបបង្គំថ្វាយនូវព្រះរាជសព្ទសាធុការពរជ័យ សិរីវឌ្ឍនា វិបុលសុខមហាប្រសើរគ្រប់ប្រការថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលរឹងមាំខ្លាំងក្លា ព្រះបញ្ញាញាណភ្លឺថ្លា ព្រះជន្មាយុយឺនយូរ និងចាកផុតពីព្រះរោគាព្យាធិនានា ដើម្បីព្រះអង្គទ្រង់យាងបំពេញនូវព្រះរាជបូជនីយកិច្ចដ៏បវរឧត្ដុង្គឧត្តមថ្លៃថ្លាដល់ជាតិមាតុភូមិនិងជាម្លប់ដ៏ត្រជាក់ត្រជំសុខដុមរមនាចម្រុងចម្រើនរុងរឿងថ្កុំថ្កើងដល់ប្រជារាស្ត្រ ជាកូន ជាចៅ និងជាចៅទួតរបស់ព្រះអង្គជាភិយ្យោភាពតរៀងទៅ។

ឯកឧត្តម សុខ លូ មានប្រសាសន៍បន្ថែមថា ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវកតញ្ញូតាធម៌គោរពដឹងគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ថ្វាយចំពោះព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ដែលព្រះអង្គតែងយកព្រះទ័យទុកដាក់អស់ពីកម្លាំងព្រះកាយពល និងព្រះបញ្ញាញាណដ៏ឧត្តុង្គឧត្តមបំផុត ក្នុងការបំពេញនូវព្រះរាជកិច្ចប្រកបដោយទសពិធរាជធម៌ និងជាព្រះរាជអគ្គមគ្គុទេសក៍ដ៏ពេញដោយព្រះគុណធម៌ និងព្រះគតិបណ្ឌិត ដ៏ឈ្លាសវៃបំផុតដែលបានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព សុខដុមរមនា ស្ថិរភាព សាមគ្គីភាព និងមានភាពរីកចម្រើនលើគ្រប់វិស័យ ហើយកិត្យានុភាពជាតិក៏ត្រូវបានលើកកម្ពស់ និងមានភាពល្បីល្បាញលើសាកលលោក ប្រជារាស្ត្ររស់នៅប្រកបដោយសេចក្តីសុខ ក្សេមក្សាន្ត មានសុភមង្គល និងមានជីវភាពរីកចម្រើនប្រកបដោយភាពថ្លៃថ្នូរ មានសេរីភាពបរិបូរណ៍ និងមានវឌ្ឍនភាពឥតឈប់ឈរ។ សារជាថ្មីម្តងទៀត ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា តេជៈបារមី ព្រះឥន្ទ ព្រះព្រហ្ម និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ព្រមទាំងបុណ្យបារមី នៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ពិសេសបុណ្យបារមី នៃដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាព ជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” សូមតាមជួយថែរក្សា អភិបាលប្រោះព្រំនូវព្រះរាជសព្ទសាធុការពរជ័យគ្រប់ប្រការដល់ ព្រះករុណាថ្លៃវិសេស សូមព្រះអង្គទ្រង់ប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!