ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កំពុងពិចារណាលើកទឹកចិត្តដល់កងទ័ពណា ដែលបាញ់ដ្រូនថៃធ្លាក់=>ស្មារតីសាមគ្គីជាតិ ឯកភាពជាតិ ទើបធ្វើឱ្យប្រទេសកម្ពុជាខ្លាំង ហើយកម្ពុជាប្ដូរផ្ដាច់ក្នុងការការពារទឹកដី និងអធិបតេយ្យភាពជាតិ=>សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី៖ ស្មារតីនៃការគាំទ្ររបស់ប្រជាជាតិមួយ បង្ហាញពីការមូលមតិគ្នាគាំទ្រលើចំណាត់ការរាជរដ្ឋាភិបាល គាំទ្រ និងលើកទឹកចិត្តដល់បងប្អូនកម្លាំងទ័ព ក្នុងការការអធិបតេយ្យភាព=>ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា=>មន្ត្រីជំនាញ និងកម្លាំងចម្រុះឃាត់រថយន្ត01គ្រឿង ខណៈពេលឈ្មួញកំពុងលួចលាក់ ដឹកជញ្ជូនឈើខុសច្បាប់។=>សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជកម្ពុជា=>អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ កម្ពុជាក្នុងសករាជ តេជោ-ធិបតី អាចធ្វើឱ្យថៃបាក់អំនួត=>លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចូលរួម អបអរសាទរ ខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា (២១ មិថុនា​ ឆ្នាំ២០០៧- ២១ មិថុនា ឆ្នាំ២០២៥) នៅសាលាខេត្តបន្ទាុយមានជ័យ=>ក្រសួងការពារជាតិ៖ ទាហានថៃ ០៣នាក់ បានដឹកនាំក្រុមអ្នកជិះកង់ជនជាតិថៃ ១៥០នាក់ ចូលមកក្នុងបរិវេណប្រាសាទតាមាន់ធំ ដោយមិនបានជូនដំណឹងដល់ភាគីកម្ពុជាជាមុន និងបំពានយ៉ាងច្បាស់លើកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាឲ្យអភិបាលខេត្តឧត្តរមានជ័យ បិទច្រកទ្វារព្រំដែនជាំ ស្ថិតក្នុងស្រុកអន្លង់វែងមួយបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងសេចក្តីជូនដំណឹងរបស់យោធភូមិភាគ២ថៃ
0

ឃាត់ខ្លួនជនសង្ស័យ០៣នាក់ពីបទលួចយកម៉ូតូ

ឃាត់ខ្លួនជនសង្ស័យ០៣នាក់ពីបទលួចយកម៉ូតូ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តបាត់ដំបង៖ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលទៅលើនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ លោក វរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ និងលោក វរសេនីយ៍ឯក ចៀក ថានិន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០២៥ វេលាម៉ោង ០៦និង៤៤នាទី កម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាប បានចុះប្រតិបត្តិការបង្ក្រាបករណីលួចយកម៉ូតូ ០១ករណី និងបានធ្វើការនាំខ្លួនជនសង្ស័យ០៣នាក់ ។

ជនសង្ស័យត្រូវបានឃាត់ខ្លួន
១/ ឈ្មោះ រុំ ភីរក្ស ហៅ ង៉ា ភេទប្រុស អាយុ៣៣ឆ្នាំ ,២/ ឈ្មោះ ភឹម ឌីណា ភេទប្រុស អាយុ ៣៩ឆ្នាំ ,៣/ ឈ្មោះ យិន សារ៉ាវុធ ភេទប្រុស អាយុ ៤៦ឆ្នាំ ហើយក្រោយពីឃាត់ខ្លួននៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ភឹម ឌីណា បានឆ្លើយសារភាពថា ៖ កន្លងមកខ្លួនបានធ្វើសកម្មភាពលួចយកម៉ូតូចំនួន ០៧ គ្រឿងមកហើយ ដែលក្នុងនោះស្រុកសង្កែ ០៣លើក ,ស្រុកឯកភ្នំ០១លើក ,ស្រុកថ្មគោល ០១លើក ,ស្រុករតនមណ្ឌល ០១លើក។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចបានដកហូតវត្ថុតាងម៉ូតូ ០២គ្រឿង ដែល បច្ចុប្បន្នការិយាល័យជំនាញកំពុងធ្វើការកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី។ដោយ۔យ៉ាន់ សីហា‌

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!