នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០២៥ ត្រូវបានបញ្ចប់ដោយជោគជ័យ ថ្វីត្បិតតែ ក្រុមព្រះខ័នរាជស្វាយរៀង FC របស់កម្ពុជា បានចាញ់ក្រុម FC Arkadag របស់តួកមេនីស្ថាន ក៏ដោយ តែសម្រាប់ខ្ញុំយល់ថា កម្ពុជាបានឈ្នះហើយ ហើយឈ្នះផ្ទួនទៀតផង ទី១៖ ឈ្នះបានទឹកចិត្តមហាជនដែលគាំទ្រក្រុមព្រះខ័នរាជស្វាយរៀង FC ពេញទំហឹងរួមទាំងខ្ញុំដែរ។
ទី២៖ កម្ពុជាឈ្នះបានការរីចម្រើនវិស័យបាល់ទាត់ ឡើងមកដល់វគ្គផ្តាច់ព្រ័ត្ររងជើងឯក ខណៈជួបជាមួយក្រុមដែលមិនធ្លាប់ចាញ់ ក្នុងលទ្ធផលដ៏តានតឹងបំផុត ដូចប្រសាសន៍សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើង នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ ថា ការគាំទ្ររបស់ប្រជាពលរដ្ឋក្នុងការប្រកួត AFC CHALLENGE LEAGUE នឹងកាន់តែជំរុញវិស័យកីឡាបាល់ទាត់កម្ពុជាឱ្យកាន់តែមានការរីកចម្រើន ប្រកបដោយសីលធម៌៕
0
បេសកកម្ម អាវុធហត្ថរាជធានីភ្នំពេញ ក្នុងប្រតិបត្តិការ ចូលរួម ការពារ សន្តិសុខ រក្សាសណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់ AFC Challenge League២០២៤/២០២៥ (វគ្គផ្តាច់ព្រ័ត្រ)

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779
http://www.rathaaphiwatnews.com
Filed in: ព័ត៌មានជាតិ