ទាន់ហេតុការណ៍
ពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ការប្រារព្ធខួបទី៨០ ថ្ងៃបង្កើតកងកម្លាំងនគរបាលជាតិគឺជាឱកាសដើម្បីចារឹក និងចងចាំចំពោះនគរបាលគ្រប់ជំនាន់=>ស្ពានមេគង្គក្រចេះ បានដំឡើងធ្នឹមទាំងអស់ហើយ ដើម្បីភ្ជាប់តួស្ពានទាំងមូល ...=>សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញអបអរសាទរ​ខួប​លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា=>ក្មេងទំនើងប្រុសស្រី ០៨នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>ករណី: ឆបោក (ប្រាក់) នៅម៉ោង ១០ និង ១០ នាទី ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៥ ចំណុចបុរីរំចេក ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កម្លាំងការិយាល័យជំនាញបានឃាត់ខ្លួនជនសង្ស័យ ០១ នាក់ ឈ្មោះ សុង សោភ័ណ្ឌ ភេទ ស្រី អាយុ ៤៧ ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅចំណុចខាងលើ ពីបទ: ឆបោក (ប្រាក់) ។=>សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ៖ ទូលព្រះបង្គំចូលរួមដង្ហែ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា =>ការផ្សងគោឧសភរាជ៖ ស្រូវ ពោត និងសណ្តែក ទទួលបានផលល្អ=>រដ្ឋបាលខេត្តព្រះវិហារ រៀបចំពីធីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម៧២ យាងចូល ៧៣ព្រះវស្សា ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្ត។=>ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមថ្វាយព្រះពរព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម គម្រប់ខួប៧២ យាងចូល ៧៣ព្រះវស្សា
0

ឯកឧត្ដម​ ង៉ូវ​ បូរីណា​ អញ្ជើញ​ជាអធិបតី​បិទ​ព្រឹត្តិការណ៍​សង្ក្រាន្ត​អូររាំងឪ​២០២៥

ឯកឧត្ដម​ ង៉ូវ​ បូរីណា​ អញ្ជើញ​ជាអធិបតី​បិទ​ព្រឹត្តិការណ៍​សង្ក្រាន្ត​អូររាំងឪ​២០២៥

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

អូររាំងឪ​៖​ រយៈពេល​៤ថ្ងៃ​ នៃ​​ការរៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​អូររាំងឪ​ ដេីម្បី​អបអរសាទរ​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ ឆ្នាំ​ម្សាញ់​ សប្ដស័ក​ ព.ស២៥៦៩​ គ.ស២០២៥​ ស្ថិត​នៅ​ភូមិ​ថ្នល់​កែង​ ឃុំ​ព្រះ​ធាតុ​ ស្រុក​អូររាំងឪ​ ខេត្ត​ត្បូងឃ្មុំ​ នៅរសៀល​ថ្ងៃទី​១៦​ ខែមេសា​ ឆ្នាំ​២០២៥​ ម្សិលមិញ​នេះ​ ឯកឧត្ដម​ ង៉ូវ​ បូរីណា​ រដ្ឋលេខាធិការ​ តំណាង​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ ក្រសួង​បរិស្ថាន​ និង​ជា​ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះជួយ​មូលដ្ឋាន​ខេត្ដ​ត្បូងឃ្មុំ​ បាន​អញ្ជើញ​ជាអធិបតី​ ប្រកាស​បិទ​ព្រឹត្តិការណ៍​សង្ក្រាន្ត​អូររាំងឪ​២០២៥​។

ក្នុង​ការ​អញ្ជើញ​ជាអធិបតី​ ឯកឧត្ដម​ ង៉ូវ​ បូរីណា​ រដ្ឋលេខាធិការ​ បាន​ប្រារព្ធ​ពិធី​ពូនភ្នំ​ខ្សាច់​ និងស្រង់​ព្រះ​ ដែលជា​កម្មវិធី​សាសនា​នៃព្រះរាជាណាចក្រកម្ពុជា​ ព្រមទាំង​ទស្សនា​ការ​ប្រកួត​បាល់ទះ​ដណ្ដើម​ជ័យលាភី​ កម្រិតស្រុកផងដែរ។

ក្នុង​ឱកាស​ប្រកាស​បិទ​សង្ក្រាន្ត​អូររាំងឪ​២០២៥​ ឯកឧត្ដម​ ង៉ូវ​ បូរីណា​ ក្នុង​នាម​ ឯកឧត្ដម​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ បាន​សម្ដែង​នូវ​អរគុណ​ចំពោះ​ក្រុម​ការ​ងារ​រៀបចំ​សង្ក្រាន្ត​អូររាំងឪ​ អភិបាល​នៃគណ:អភិបាលស្រុក​អូររាំងឪ​ មេឃុំទាំង៧​ កងកម្លាំងប្រដាប់​អាវុធ​ទាំងបីប្រភេទ​ នាយក​សាលា​វិទ្យាល័យ​ទាំង​បី​ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ សមាគម​រាជសី​ប្រចាំ​ស្រុក​អូររាំងឪ​ សិស្សានុសិស្ស​ និង​ប្រជាពលរដ្ឋ​ទូទាំង​ស្រុក​អូររាំងឪ​ និង​ភ្ញៀវ​ទេសចរណ៍​មក​ពី​គ្រប់​ទិសទី​ដែល​បាន​មក​កម្សាន្ត​ព្រឹត្តិការណ៍​សង្ក្រាន្ត​អូររាំងឪ​២០២៥។

ឯកឧត្ដម​បានបន្ដ​ លេីកឡេីង​ទៀត​ថា​ កម្ពុជា​ទាំងមូល​ ព្រមទាំង​រាជធានី​ ខេត្ត​ ស្រុក​ ក្រុង​ បាន​រៀបចំ​ពិធី​អបអរ​សាទរ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ ក្រោម​ប្រធានបទ​ “ញញឹម​សាទរ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​”​ បាន​គ្រប់ទីកន្លែង​ ព្រោះ​ប្រទេស​កម្ពុជា​នៃយេីង​ មាន​សុខ​សន្ដិភាព​ពេញលេញ​ និង​មាន​ការ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​។

ក្នុង​នោះ​ ឯកឧត្ដម​ បាន​ស្នើ​សុំ​ និង​លេីកទឹកចិត្ដ​ឱ្យ​សិស្សានុសិស្ស​ លោកគ្រូ​ អ្នកគ្រូ​ ប្រជាពលរដ្ឋ​ មន្ដ្រី​រាជការ​គ្រប់​លំដាប់​ថ្នាក់​ បន្ដចូលរួម​ថែរក្សា​អនាម័យ​ ការពារ​បរិស្ថាន​កម្ពុជា​ ការ​កាត់​បន្ថយ​ការ​ប្រេីប្រាស់​ថង់​ប្លាស្ទិក​ និង​ចូលរួម​ដាំដេីមឈេី​ឱ្យ​បាន​ច្រើន​ សម្របតាម​យុទ្ធសាស្ត្រ​ចក្រា​បរិស្ថាន​ ដែល​មាន​សរសរ​ស្ដម្ភ​បី​ ភាព​ស្អាត​ ភាព​បៃតង​ និង​ចីរភាព​។​

សូមបញ្ជាក់ផងដែរថា​ ក្នុង​ព្រឹត្តិការណ៍​សង្ក្រាន្ត​អូររាំងឪ​២០២៥​ ដែល​រៀបចំ​មាន​រយៈពេល​៤ថ្ងៃ​ គឺ​បាន​ផ្ដល់​នូវភាព​សប្បាយ​រីករាយ​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ស្រុក​អូររាំងឪ​ និង​ភ្ញៀវ​ទេសចរណ៍​ប្រមាណ​ជិត​ ១៥ម៉ឺន​នាក់​ ផងដែរ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!