ទាន់ហេតុការណ៍
ពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ការប្រារព្ធខួបទី៨០ ថ្ងៃបង្កើតកងកម្លាំងនគរបាលជាតិគឺជាឱកាសដើម្បីចារឹក និងចងចាំចំពោះនគរបាលគ្រប់ជំនាន់=>ស្ពានមេគង្គក្រចេះ បានដំឡើងធ្នឹមទាំងអស់ហើយ ដើម្បីភ្ជាប់តួស្ពានទាំងមូល ...=>សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញអបអរសាទរ​ខួប​លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា=>ក្មេងទំនើងប្រុសស្រី ០៨នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>ករណី: ឆបោក (ប្រាក់) នៅម៉ោង ១០ និង ១០ នាទី ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៥ ចំណុចបុរីរំចេក ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កម្លាំងការិយាល័យជំនាញបានឃាត់ខ្លួនជនសង្ស័យ ០១ នាក់ ឈ្មោះ សុង សោភ័ណ្ឌ ភេទ ស្រី អាយុ ៤៧ ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅចំណុចខាងលើ ពីបទ: ឆបោក (ប្រាក់) ។=>សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ៖ ទូលព្រះបង្គំចូលរួមដង្ហែ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា =>ការផ្សងគោឧសភរាជ៖ ស្រូវ ពោត និងសណ្តែក ទទួលបានផលល្អ=>រដ្ឋបាលខេត្តព្រះវិហារ រៀបចំពីធីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម៧២ យាងចូល ៧៣ព្រះវស្សា ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្ត។=>ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមថ្វាយព្រះពរព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម គម្រប់ខួប៧២ យាងចូល ៧៣ព្រះវស្សា
0

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ  និងលោកជំទាវ បានអញ្ជើញជាអធិបតីបើកសង្រ្កាន្តអូររាំងឪឆ្នាំ២០២៥

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ  និងលោកជំទាវ បានអញ្ជើញជាអធិបតីបើកសង្រ្កាន្តអូររាំងឪឆ្នាំ២០២៥

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

អូររាំងឪ​៖​ សង្រ្កាន្តអូររាំងឪឆ្នាំ២០២៥ ជាការរក្សានូវតម្លៃវប្បធម៌របស់ខ្មែរ​ និងបង្កលក្ខណៈឱ្យប្រជាពលរដ្ឋសប្បាយរីករាយក្រោមម្លប់សន្តិភាពនិងការអភិវឌ្ឍនៅកម្ពុជា

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ  និងលោកជំទាវ បានអញ្ជើញជាអធិបតីបើកសង្រ្កាន្តអូររាំងឪឆ្នាំ២០២៥ នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ នៅឧទ្យានទន្លេស្ងួត ក្នុងភូមិសាស្រ្តឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ព្រឹត្តិការណ៍នេះក៏មានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន រដ្ឋបាលខេត្តត្បូងឃ្មុំ រដ្ឋបាលស្រុកអូររាំងឪ និងអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនស្មគ្រចិត្ត អ្នកស្រឡាញ់បរិស្ថាន សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ  និងប្រជាពលរដ្ឋស្រុកអូររាំងឪយ៉ាងច្រើនកុះករ។

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានបង្ហាញសេចក្តីរីករាយ ដែលបានចូលរួមកម្មវិធីសង្ក្រាន្តអូររាំងឪ ឆ្នាំ២០២៥ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលជាវប្បធម៌ប្រពៃណីដ៏ផូរផង់ របស់ប្រជាជនខ្មែរយើង និងបានថ្លែងអំណរគុណដល់អាជ្ញាធរនិងប្រជាពលរដ្ឋ ជាពិសេសយុវជនស.ស.យ.ក រដ្ឋបាលស្រុកអូររាំងឪ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំកម្មវិធីនេះ ឡើងបានយ៉ាងល្អ បង្កឱកាសជួបជុំប្រកបដោយ ភាពសប្បាយរីករាយដល់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ព្រមទាំងអ្នកទេសចរណ៍ជាតិ និងអន្តរជាតិទាំងអស់ ដែលនេះសបញ្ជាក់ អំពីការលើកកម្ពស់វប្បធម៌ និងប្រពៃណីជាតិ ការបង្ហាញពីសមិទ្ធផល កើតចេញពីការអភិវឌ្ឍ របស់រាជរដ្ឋាភីបាលកម្ពុជានៅតាមមូលដ្ឋាន ជាពិសេសការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ នៅក្នុងប្រទេសដែលកំពុងមានសុខសន្តិភាពពេញលេញ។

នៅក្នុងឱកាសអបអរសាទរ ពិធីសង្ក្រាន្តអូររាំងឪឆ្នាំនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងពីគម្រោងអភិវឌ្ឍមូលដ្ឋានមួយចំនួនទៀត ដូចជាការរៀបចំឱ្យឧទ្យានទន្លេស្ងួតមានភាពស្រស់ស្អាត និងការកសាងហេដ្ឋរចនាសម្ព័ន្ធតភ្ជាប់ពីមូលដ្ឋនទៅទីប្រជុំជន និងទៅដល់ស្រុកផ្សេងៗ ដែលបង្កលកខណៈឱ្យប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរ ការដឹកជញ្ជូនទំនិញ និងផ្លូវសម្រាប់គោលដៅលំហែបៃតងនៅក្នុងភូមិសាស្រ្តខេត្បូងឃ្មុំ ផ្តល់ប្រយោជន៍សេដ្ឋកិច្ចកាន់តែប្រសើរជូនប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា ក្រសួងបរិស្ថាន សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ រដ្ឋបាលស្រុកអូររាំងឪ និងប្រជាពលរដ្ឋ បានរៀបចំសង្ក្រាន្តអូររាំងឪឆ្នាំ២០២៥ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ខាងមុខនេះ ដែលកម្មវិធីនេះប្រព្រឹត្តទៅរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី ១៣ – ១៦ ខែមេសា ឆ្នាំ២០២៥ ដែលមានការលេងល្បែងប្រជាប្រិយខ្មែរ ការតាំងពិព័រណ៍ស្តង់សមិទ្ធផលរបស់រដ្ឋបាលស្រុក គ្រប់ឃុំ និងសាលារៀន កន្លែងកម្សាន្ត កន្លែងវប្បធម៌ ការរាំលេងកម្សាន្ត លេងល្បែង និងរបាំប្រជាប្រិយខ្មែរ ការប្រកួតកីឡា ស្តង់ពិព័រណ៍ចំណីអាហារ និងការប្រគំតន្ត្រីរយៈពេល៤ថ្ងៃ ជាប់ៗគ្នា៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!