នាព្រឹកថ្ងៃសៅរ៍ ១៥កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ រដ្ឋបាលខេត្តបាត់ដំបង បានប្រារព្ធពិធីបួងសួងសុំសេចក្តីសុខ សិរីសួស្តី ឆ្នាំថ្មី២០២៥ នៅមុខទីតាំងរូបសំណាក់លោកតាដំបងក្រញូង ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវ ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត មន្ត្រីរាជការចំណុះសាលាខេត្ត ចូលរួមយ៉ាងច្រើនកុះករ ៕ យ៉ាន់ សីហា ពីខេត្តបាត់ដំបង
0
រដ្ឋបាលខេត្តបាត់ដំបង បានប្រារព្ធពិធីបួងសួងសុំសេចក្តីសុខ នៅមុខរូបសំណាក់លោកតាដំបងក្រញូង

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779
http://www.rathaaphiwatnews.com
Filed in: ព័ត៌មានជាតិ