ទាន់ហេតុការណ៍
កម្ពុជា និងចិន ឯកភាពកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី គ្រប់រដូវកាល=>សម្ដេចតេជោ បានចាត់ទុកឯកឧត្តម ស៊ី ជីនពីង ជាភ្ញៀវពិសេសរបស់កម្ពុជានៅក្នុងឆ្នាំ២០២៥នេះ ហើយការទទួលបដិសណ្ឋារកិច្ចស្វាគមន៍ឯកឧត្តមក៏មានលក្ខណៈពិសេសផងដែរ=>ឯកឧត្ដម​ ង៉ូវ​ បូរីណា​ អញ្ជើញ​ជាអធិបតី​បិទ​ព្រឹត្តិការណ៍​សង្ក្រាន្ត​អូររាំងឪ​២០២៥=>អាវុធហត្ថរាជធានីភ្នំពេញ បង្ហាញសកម្មភាព ចូលរួមការពារក្នុងកម្មវិធី “សង្ក្រាន្តវត្តភ្នំ” ដោយជោគជ័យ និងក្តីមោទន!=>នាព្រឹកថ្ងៃអាទិត្យ ១រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ នេះ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍ «សង្ក្រាន្តបាត់ដំបង ២០២៥»។=>ព្រឹត្តិការណ៍  អង្គរសង្រ្កាន្ត​ ពុំមែន​ត្រឹមតែជា​ឱកាស​​នៃការចូលឆ្នាំថ្មីប្រពៃណីជាតិរបស់យើងនោះទេ ថែមទាំង​បានក្លាយ​ជាកម្លាំង​​ជំរុញទេសចរណ៍គ្រប់ទម្រង់=>ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេច ហេង សំរិន, សម្តេច ស ខេង, សម្តេច សាយ ឈុំ, សម្តេច ទៀ បាញ់ និង សម្តេច ម៉ែន សំអន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ=>ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩=>ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩=>ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩
0

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកសន្និបាតក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នៃ ស.ស.យ.ក. និងគូសបញ្ជាក់អំពីលទ្ធផលលេចធ្លោក្នុងឆ្នាំ២០២៤

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកសន្និបាតក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នៃ ស.ស.យ.ក. និងគូសបញ្ជាក់អំពីលទ្ធផលលេចធ្លោក្នុងឆ្នាំ២០២៤

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ប្រតិបត្តិតាមគោលការណ៍អនុញ្ញាតរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា ហៅកាត់ថា ក.យ​.គ. នៃសហភាពសហព័ន្ធយុវជនកម្ពុជា បាន​ប្រារព្ធពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធាន ក.យ.គ. តំណាងឯកឧត្តមប្រធាន ស.ស.យ.ក. នៅសណ្ឋាគារហ្គាដិនស៊ីធីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក ក.យ.គ. សរុបចំនួន៥៥០នាក់។

មានប្រសាសន៍បើកសន្និបាតនាឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណឯកឧត្តមប្រធាន ហ៊ុន ម៉ានី ដែលបានណែនាំតម្រង់ទិស និងដាក់ចេញនូវផែនការជាបន្តបន្ទាប់ សម្រាប់ជាមូលដ្ឋានឱ្យ ក.យ.គ. យកមកអនុវត្តដើម្បីសម្រេចបានតាមចក្ខុវិស័យ និងគោលបំណងរបស់ ស.ស.យ.ក. ព្រមទាំងបានកោតសរសើរ និងវាយតម្លៃប្រកបដោយការលើកទឹកចិត្តខ្ពស់ ចំពោះ ថ្នាក់ដឹកនាំ និងសមាជិក ក.យ.គ. គណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្ត គណៈគ្រប់គ្រងគ្រឹះស្ថានឧត្តមសិក្សា និងក្រុមការងារយុវជន ស.ស.យ.ក. ប្រចាំគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនទាំងអស់ ដែលបានសហការគ្នាយ៉ាងល្អ និងប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ ធ្វើឱ្យសម្រេចបានលទ្ធផលការងារជាបន្តបន្ទាប់ក្នុងឆ្នាំ២០២៤។

លទ្ធផលការងារសំខាន់ៗនោះ ត្រូវបានឯកឧត្តម ស​ សុខា កត់សម្គាល់ជាអាទិ៍ ការចូលរួមរៀបចំកម្មវិធីសាទរកម្ពុជា ការចូលរួមក្នុងកម្មវិធីកីឡា ការធ្វើសកម្មភាពសង្គមតាមគ្រឹះស្ថានឧត្តមសិក្សា និងតាមសហគមន៍ ការរៀបចំសិក្ខាសាលា បាឋកថានិងវគ្គបណ្ដុះបណ្ដាលជាច្រើននៅតាមគ្រឹះស្ថានឧត្តមសិក្សា ការកៀរគរយុវជនឱ្យចូលរួមសកម្មភាពនានា និងចូលជាសមាជិក ស.ស.យ.ក. និងការពង្រីករចនាសម្ព័ន្ធរបស់ ក.យ.គ. ដោយបន្ថែមគណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្ត និងបង្កើតក្រុមការងារយុវជន ស.ស.យ.ក. ប្រចាំគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនបន្ថែមទៀត ក្នុងន័យដើម្បីប្រមូលផ្ដុំ និងប្រែក្លាយកម្លាំងយុវជនឱ្យទៅជាសសរស្ដម្ភនិងជាឆ្អឹងខ្នងដ៏រឹងមាំរបស់ជាតិ​មាតុភូមិនិងប្រជាជន រួមពូនជ្រុំកសាងសង្គមជាតិមួយដ៏ទំនើប រស់រវើក មានសុវត្ថិភាព បរិស្ថានរស់នៅល្អប្រសើរ និងមានវឌ្ឍនភាពគ្រប់វិស័យ។

សូមបញ្ជាក់ថា សន្និបាតឆ្នាំនេះ មានគោលបំណងត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារសម្រេចបាន ចំណុចខ្លាំង បញ្ហាប្រឈម ដំណោះស្រាយ ព្រមទាំងដាក់ចេញនូវទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ ដោយមានការធ្វើបទអន្តរាគមន៍លើប្រធានបទចំនួន៥​ ទាក់ទងទៅនឹងការសិក្សាជំនាញ STEAM តម្រូវការទីផ្សារការងារក្នុងសម័យឌីជីថល ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស ការចូលរួមចំណែករបស់យុវជនក្នុងសង្គមជាតិ និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។ ពិធីបិទសន្និបាត នឹងបន្តប្រព្រឹត្តទៅនារសៀលថ្ងៃទី២១ ខែមីនា ដដែលនេះ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!