ទាន់ហេតុការណ៍
កម្ពុជា និងចិន ឯកភាពកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី គ្រប់រដូវកាល=>សម្ដេចតេជោ បានចាត់ទុកឯកឧត្តម ស៊ី ជីនពីង ជាភ្ញៀវពិសេសរបស់កម្ពុជានៅក្នុងឆ្នាំ២០២៥នេះ ហើយការទទួលបដិសណ្ឋារកិច្ចស្វាគមន៍ឯកឧត្តមក៏មានលក្ខណៈពិសេសផងដែរ=>ឯកឧត្ដម​ ង៉ូវ​ បូរីណា​ អញ្ជើញ​ជាអធិបតី​បិទ​ព្រឹត្តិការណ៍​សង្ក្រាន្ត​អូររាំងឪ​២០២៥=>អាវុធហត្ថរាជធានីភ្នំពេញ បង្ហាញសកម្មភាព ចូលរួមការពារក្នុងកម្មវិធី “សង្ក្រាន្តវត្តភ្នំ” ដោយជោគជ័យ និងក្តីមោទន!=>នាព្រឹកថ្ងៃអាទិត្យ ១រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ នេះ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍ «សង្ក្រាន្តបាត់ដំបង ២០២៥»។=>ព្រឹត្តិការណ៍  អង្គរសង្រ្កាន្ត​ ពុំមែន​ត្រឹមតែជា​ឱកាស​​នៃការចូលឆ្នាំថ្មីប្រពៃណីជាតិរបស់យើងនោះទេ ថែមទាំង​បានក្លាយ​ជាកម្លាំង​​ជំរុញទេសចរណ៍គ្រប់ទម្រង់=>ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេច ហេង សំរិន, សម្តេច ស ខេង, សម្តេច សាយ ឈុំ, សម្តេច ទៀ បាញ់ និង សម្តេច ម៉ែន សំអន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ=>ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩=>ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩=>ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩
0

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង លើកទឹកចិត្តកម្លាំងក្រោមឱវាទ មុនឱកាសបុណ្យចូលឆ្នាំខ្មែរឈានមកដល់!

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង លើកទឹកចិត្តកម្លាំងក្រោមឱវាទ មុនឱកាសបុណ្យចូលឆ្នាំខ្មែរឈានមកដល់!

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ៖នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានប្រមូលផ្តុំកងកម្លាំងក្រោមឱវាទទូទាំងរាជធានី មកជួបជុំគ្នានៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីជួបសំណេះសំណាល សួរសុខទុក្ខ មុនឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរមកដល់ ព្រមទាំងបានរៀបចំអំណោយរួមមាន អាវយឺតបោះពុម្ពឡូកូអាវុធហត្ថ និងទឹកក្រូចដប ទឹកសុទ្ធ ទឹកដោះគោ ចំនួន ២,៥០០ឈុត ប្រគល់ជូនដល់បងប្អូន នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះអង្គភាពអាវធហត្ថរាជធានីភ្នំពេញ ទាំងមូល ជាអំណោយលើកទឹកចិត្ត និងអបអរសាទរបុណ្យចូលឆ្នាំថ្មី។

ក្នុងឱកាសជួបជុំនេះផងដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានមានប្រសាសន៍ពាំនាំនូវការសួរសុខទុក្ខ និងពាក្យជូនពររបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនចំពោះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ព្រមទាំង ក្រុមគ្រួសារផងដែរ ជាពិសេសលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានសម្តែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះកងកម្លាំងក្រោមឱវាទទាំងអស់ ដែលបានលះបង់កម្លាំងកាយកម្លាំងចិត្តបំពេញភារកិច្ចយ៉ាងហត់នឿយ ពេញមួយឆ្នាំទល់មួយឆ្នាំ កន្លងមក ក៏ដូចជាបានរួមសុខរួមទុក្ខ ជាមួយលោកផ្ទាល់ រយៈពេល១២ឆ្នាំដែលលោកមកកាន់ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញរហូតដល់បច្ចុប្បន្ននេះ ហើយលោកក៏បានយល់ និងដឹងច្បាស់ថា ក្នុងនាមជាកងកម្លាំង គឺពិតជាមានពេលវេលាតិចតួចណាស់ សម្រាប់គ្រួសារ ជាពិសេស នៅគ្រប់ពិធីបុណ្យជាតិ សាសនា ដែលបងប្អូនប្រជាពលរដ្ឋ ជួបជុំគ្រួសារ ដើរលេងសប្បាយ គឺជាពេលដែលកម្លាំងសមត្ថកិច្ច រឹតតែត្រូវយកចិត្តទុកដាក់ លើកកម្ពស់ស្មារតី ទទួលខុសត្រូវ លើការថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ ជូនដល់ប្រជាពលរដ្ឋ កាន់តែមមាញឹក ជាងពេលធម្មតា ដូច្នេះហើយ ទើបជារៀងរាល់ឆ្នាំ លោកតែងឆ្លៀតពេលរៀបចំពិធីជួបជុំ នេះឡើង ដើម្បីសំណេះសំណាលសួរសុខទុក្ខ ដោយភ្ជាប់ជាមួយអំណោយជាចំណងដៃលើកទឹកចិត្ត ព្រមទាំងរៀបចំពិធីជប់លៀង ជូនដល់កម្លាំងអាវុធហត្ថ រាជធានីភ្នំពេញទាំងមូល បានចូលរួមសប្បាយមុនថ្ងៃចូលឆ្នាំថ្មីមកដល់ ដើម្បីជាការអបអរសាទរ និងទុកពេលវេលា ការពារប្រជាពលរដ្ឋក្នុងថ្ងៃចូលឆ្នាំមកដល់ ដោយអំណោយឆ្នាំនេះគឺក្នុងម្នាក់ៗ ទទួលបានទឹកក្រូចដប ០១កេស, អាវយឺតបោះពុម្ពឡូហ្គោអាវុធហត្ថ០១, ទឹកដោះគោបឺត ចំនួន ០២យួរ​ ព្រមទាំង ទឹកសុទ្ធ គ្រប់ៗគ្នា រីឯពិធីជប់លៀងនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ខាងមុខ។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានរម្លឹកផងដែរថា ទោះឋិតក្នុងកាលៈទេសៈណាក៏ដោយ បងប្អូនត្រូវចងចាំជានិច្ច នូវវីរភាពលះបង់ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានយកជីវិតធ្វើដើមទុនឆ្ពោះទៅរកការរំដោះជាតិ រំដោះប្រជាជនកម្ពុជា នាថ្ងៃ ៧ មករា ១៩៧៩ ឲ្យរួចផុតពីរបបវាលពិឃាតប្រល័យពូជសាសន៍សម្លាប់ប្រជាជនខ្មែរអស់ជាង៣លាននាក់ គឺរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុល ពត ហើយ សម្តេចតេជោ ជាស្ថាបនិក មគ្គុទ្ទេសក៍ឯក ដែលបានដាក់ចេញនូវនយោបាយឈ្នះឈ្នះ បញ្ចប់អង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហមទាំងស្រុង ធ្វើឱ្យប្រទេសជាតិមាន សន្ដិភាព និងការឯកភាពជាតិពេញលេញ មានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យដល់សព្វថ្ងៃ ជាពិសេសសម្តេចតេជោ បានជួយសង្គ្រោះប្រជាជនកម្ពុជា ជាលើកទី២ ក្នុងកាលៈទេសៈការរីករាលដាលនូវជំងឺឆ្លងកូវីដ-១៩ទូទាំងពិភពលោក ដោយសម្តេចបានដាក់ចេញនូវវិធានការអន្តរាគមន៍ជាច្រើនយ៉ាងមានប្រសិទ្ធិភាព ក្នុងការប្រឆាំងកូវីដ-១៩ ស្ដារស្ថានភាពកម្ពុជា ឲ្យវិលមករកភាពប្រក្រតីយ៉ាងឆាប់រហ័ស និងមានឈ្មោះជាប្រទេសតូច បេះដូងធំ។ លើសពីនេះ យើងទាំងអស់គ្នា ត្រូវបន្តប្រឹងប្រែងលះបង់កម្លាំងកាយកម្លាំងចិត្ត ប្តេជ្ញា បម្រើ ការពារ ជួយសង្គ្រោះប្រជាពលរដ្ឋ អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានបន្តការដឹកនាំពីសម្តេចតេជោ ដោយដាក់ចេញនូវ យុទ្ធសាស្ត្រ ចក្ខុវិស័យ ជាបន្តបន្ទាប់ដែលមានជំហរមុតមាំបន្តថែរក្សាឲ្យបាននូវ សុខសន្តិភាព ស្ថិរភាព ការអភិវឌ្ឍន៍ និងការឯកភាពជាតិ។

នៅចុងបញ្ចប់កម្មវិធី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្តាំផ្ញើដល់បងប្អូន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ត្រូវជៀសឆ្ងាយអំពី អំពើអបាយមុខ គ្រប់ប្រភេទជាពិសេស ជៀសឆ្ងាយពី គ្រឿងញៀន និងសូមអនុវត្តឲ្យបាននូវគោលការណ៍របស់លោកចំនួនពីរគឺ ទី១៖ ត្រូវចេះតាមដានសុខភាពខ្លួនឯងនិងក្រុមគ្រួសារឲ្យបានជាប់ជាប្រចាំ ក្នុង១ឆ្នាំត្រូវទៅមន្ទីរពេទ្យឆែកសុខភាពយ៉ាងហោចណាស់១ឬ២ដងឲ្យបានទៀងទាត់។ ទី២៖ ត្រូវចេះធ្វើផែនការសេដ្ឋកិច្ចក្នុងគ្រួសារ ធ្វើយ៉ាងណាឲ្យចំណាយតិចជាងចំណូល និងដកប្រាក់សន្សំត្រៀមទុកប្រើប្រាស់ក្នុងពេលចាំបាច់៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!