ទាន់ហេតុការណ៍
កម្ពុជា និងចិន ឯកភាពកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី គ្រប់រដូវកាល=>សម្ដេចតេជោ បានចាត់ទុកឯកឧត្តម ស៊ី ជីនពីង ជាភ្ញៀវពិសេសរបស់កម្ពុជានៅក្នុងឆ្នាំ២០២៥នេះ ហើយការទទួលបដិសណ្ឋារកិច្ចស្វាគមន៍ឯកឧត្តមក៏មានលក្ខណៈពិសេសផងដែរ=>ឯកឧត្ដម​ ង៉ូវ​ បូរីណា​ អញ្ជើញ​ជាអធិបតី​បិទ​ព្រឹត្តិការណ៍​សង្ក្រាន្ត​អូររាំងឪ​២០២៥=>អាវុធហត្ថរាជធានីភ្នំពេញ បង្ហាញសកម្មភាព ចូលរួមការពារក្នុងកម្មវិធី “សង្ក្រាន្តវត្តភ្នំ” ដោយជោគជ័យ និងក្តីមោទន!=>នាព្រឹកថ្ងៃអាទិត្យ ១រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ នេះ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍ «សង្ក្រាន្តបាត់ដំបង ២០២៥»។=>ព្រឹត្តិការណ៍  អង្គរសង្រ្កាន្ត​ ពុំមែន​ត្រឹមតែជា​ឱកាស​​នៃការចូលឆ្នាំថ្មីប្រពៃណីជាតិរបស់យើងនោះទេ ថែមទាំង​បានក្លាយ​ជាកម្លាំង​​ជំរុញទេសចរណ៍គ្រប់ទម្រង់=>ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេច ហេង សំរិន, សម្តេច ស ខេង, សម្តេច សាយ ឈុំ, សម្តេច ទៀ បាញ់ និង សម្តេច ម៉ែន សំអន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ=>ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩=>ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩=>ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩
0

សន្និបាតអាណត្តិទី៤របស់សមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់នៅខេត្តកណ្តាល

សន្និបាតអាណត្តិទី៤របស់សមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់នៅខេត្តកណ្តាល

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្តាល៖សន្និបាតអាណត្តិទី៤របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់នៅខេត្តកណ្តាល បានប្រារព្ធធ្វើឡើងនៅសាលាខេត្តកណ្តាល នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម នូវប៉េង ច័ន្ទតារា សមាជិកក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម សយ កុសល ប្រធានសម្ព័ន្ធភាពក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន។

មានប្រសាសន៍ក្នងឱកាសនេះ ឯកឧត្តម សយ កុសល ប្រធានសម្ព័ន្ធភាពក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន បានសំដែងការអបអរសាទរសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកណ្តាល ដែលបានរៀបចំមហាសន្និបាតអាណត្តិទី៤ដោយផ្អែកតាមលក្ខន្តិកៈរបស់សមាគ សន្និបាត គឺជាអង្គធ្វើសេចក្តីសម្រេចចិត្តខ្ពស់បំផុតរបស់សមាគមទាក់ទងនឹងលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងការបោះឆ្នោតជ្រើសរើសអង្គអភិបាលកិច្ច ដូចជាក្រុមប្រឹក្សា គណៈកម្មាធិការប្រតិបត្តិ និងថ្នាក់ដឹកនាំ សមាគម។សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន កំពុងជំរុញដំណើរការរៀបចំមហាសន្និបាតអាណត្តិទី៤ របស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាននៅតាមរាជធានី ខេត្តនៅទូទាំងប្រទេស។ ដូច្នេះជាការចាំបាច់ដែលត្រូវពិនិត្យឡើងវិញ លើការរៀបចំរចនាសម្ព័ន្ធអង្គអភិបាលកិច្ចរបស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាននៅតាមរាជធានី ខេត្ត។ ដើម្បីឱ្យអង្គអភិបាលកិច្ចសមាគមនៅអាណត្តិទី៤ មានបរិយាបន្ន សម្ព័ន្ធភាពជាតិបានបង្កើតក្រុមការងារដែលបានជួយពិនិត្យ និងផ្តល់ យោបល់លើការរៀបចំរចនាសម្ព័ន្ធអង្គអភិបាលកិច្ចរបស់សមាគមទាំងអស់។

ឯកឧត្តម សយ កុសល ប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សា ថ្នាក់មូលដ្ឋាន ក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងការសាមគ្គីគ្នារបស់ថ្នាក់ដឹកនាំសមាគមខេត្តកណ្តាល ក្នុងរយៈកាល ៥ឆ្នាំកន្លងមក ដោយនាំមក​នូវសមិទ្ធផលជាច្រើនជូនដល់សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ស្របតាមគោលបំណង និងទិសដៅរបស់សមាគម ក្នុងការលើកកម្ពស់ឋានៈ និងសមត្ថភាព របស់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់។

ថ្លែងនៅក្នុងសន្និបាត អាណត្តិទី៤របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកណ្តាល នាឱកាសនេះ ឯកឧត្តម នូវប៉េង ច័ន្ទតារា សមាជិកក្រុមប្រឹក្សាខេត្តកណ្តាល បានបញ្ជាក់ថា៖មហាសន្និបាតអាណត្តិទី៤ នាពេលនេះ គឺជាឱកាសដែល សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកណ្តាល បង្ហាញនូវសមិទ្ធផលដែលខ្លួនសម្រេច បានក្នុងការលើកកម្ពស់សមត្ថភាព និងការពារផលប្រយោជន៍ស្របច្បាប់របស់ប្រធាន និងសមាជិកក្រុង ស្រុក ឃុំ សង្កាត់ ខេត្ត បន្ទាប់ពីត្រូវបានបង្កើតឡើងអស់រយៈពេលជាង ៥ឆ្នាំ តាមរយៈមហាសន្និបាតលើកទី៣។ មហាសន្និបាតអាណត្តិទី៤នេះ គឺជាឱកាសដែលប្រតិភូមហាសន្និបាត ដែល ជាសមាជិកក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងអ្នកពាក់ព័ន្ធនឹងបានយល់ ដឹងអំពីសមិទ្ធផលដែល សមាគមសម្រេចបាននៅក្នុងអាណត្តិទី៣ និងទិសដៅការងារ ដែលត្រូវអនុវត្តបន្តនៅអាណត្តិទី៤។

ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត បានលើកទឹកចិត្តដល់ លោក លោកស្រី ជាប្រតិភូចូលរួមក្នុង មហាសន្និបាតនេះ មេត្តាយកចិត្តទុកដាក់ស្តាប់ និងចូលរួមពិភាក្សា និងអនុម័ត លក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងនេះក្នុងបំណងបង្កើនការយល់ដឹងឱ្យកាន់តែស៊ីជម្រៅ អំពីតួនាទី ភារកិច្ច គោលបំណង និងដំណើរការរបស់សមាគមក្នុងការការពារផលប្រយោជន៍របស់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកណ្តាល។

លោក គង់ ឆេង ប្រធានសមាគមក្រុមប្រឹក្សាឃុំ សង្កាត់ ខេត្តកណ្តាលបានលើកឡើងថា៖ សន្និបាតត្រូវរៀបចំឡើងរៀងរាល់៥ឆ្នាំម្តងនៅខេត្តកណ្តាល ក្នុងគោល បំណងបូកសរុប និងឆ្លុះបញ្ចាំងលទ្ធផលការងារសម្រេចបាន រយៈពេល៥ឆ្នាំ ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៤ និងផ្តល់ឱកាសដល់ថ្នាក់ដឹកនាំ និងសមាជិកបានពិនិត្យ ឆ្លុះបញ្ចាំងរៀនសូត្រពីគ្នាទៅវិញទៅមក និងកំណត់បាននូវបញ្ហាប្រឈម និងដំណោះស្រាយនានាបន្តទៅមុខព្រមទាំងកែសម្រួល និងអនុម័តលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សមាគម និងបោះឆ្នោតជ្រើសរើស ប្រធាន-អនុប្រធានសមាគម សមាជិកក្រុមប្រឹក្សាសមាគម និងសមាជិកគណៈកម្មាធិការ ប្រតិបត្តិសមាគម ព្រមទាំងរៀបចំកិច្ចប្រជុំក្រុមប្រឹក្សា សមាគមលើកទី១ សម្រាប់អាណត្តិទី៤ របស់សមាគម៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!