ខេត្តត្បូងឃ្មុំ៖នេះជាលើកទី១ ហើយដែលសមាគម អភិវឌ្ឍន៍វិជ្ជាជីវៈ អ្នកសារព័ត៌មានកម្ពុជា បានបើកសិក្ខាសាលា នៅតាមបណ្តាលខេត្ត កន្លងមក សមាគមធ្លាប់បានបើកនៅទីក្រុងភ្នំពេញ បានច្រើនលើករួចមកហើយ ។
នៅក្នុងវគ្គសិក្ខាសាលានេះមានការចូលរួមជាគណៈអធិបតី រួមមានឯកឧត្តម ង៉ូវ បូរីណា រដ្ឋលលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម ម៉ៅ ឌុង អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ លោកជំទាវ មាស ច័ន្ទធីតា អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន
ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈអធិបតី មន្ត្រីរាជការ កងកម្លាំងទាំងបី យុវជន កាកបាទក្រហមកម្ពុជា យុវជនកាយរឹទ្ឋ យុវជន សសយក និងសិក្ខាកាម ចំនួន៤២៣នាក់ ស្រីចំនួន៦២ នាក់ ប្រុសចំនួន ៣៧១ នាក់ ។
វគ្គបើកសិក្ខាសាលានេះប្រព្រឹត្តទៅបានដោយគុំនិតផ្តួចផ្តើម របស់ លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគម អភិវឌ្ឍន៍វិជ្ជាជីវៈ អ្នកសារព័ត៌មានកម្ពុជា និងក្រោមការចង្អុលបង្ហាញ គាំទ្រពីឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រី ក្រសួងព័ត៌មាន។
សមាគម អភិវឌ្ឍន៍វិជ្ជាជីវៈ អ្នកសារព័ត៌មានកម្ពុជា ដែលមាន លោកបណ្ឌិត ហោ គន្ធា ជាប្រធាន អនុប្រធាន សមាជិក សមាជិកា របស់សមាគម នឹងខិតខំ បើកវគ្គសិក្ខាសាលានេះបន្តទៅទៀត ក្នុងគោលបំណង ពង្រឹងវិស័យសារព័ត៌មាននៅកម្ពជា ជាពិសេសពង្រឹងដល់អ្នកសារព័ត៌មានអោយយល់ដឹងអំពី ក្រមសីលធម៌ វិជ្ជាជីវៈ ព្រោះជាអាវក្រុសសម្រាប់ការពារខ្លួន។
សូមបញ្ជាក់ផងដែរថា សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈ អ្នកសារព័ត៌មានកម្ពុជា ធ្លាប់បើកវគ្គសិក្ខាសាលា ជាច្រើនលើកមកហើយ ក្នុងមួយលើកៗសិក្ខាកាមចូលរួមមិនក្រោមជាង៣០០នាក់ឡើយ អាចមានរហូតទៅជាង៧០០នាក់ និងបានប្រគល់ វិញ្ញាបនបត្រ័បញ្ជាក់កាសិក្សាជូនសិក្ខាកាម ជាងនេះទៅទៀតសមាគម ក៏ធ្លាប់បានធ្វើពិធី ប្រគល់ពាន ជូនដល់អ្នកសារព័ត៌មានផងដែរ៕