ទាន់ហេតុការណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីជួបជុំរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាមួយអ្នកសារព័ត៌មានលើកទី៧ ឆ្នាំ២០២៥=>អបអរសាទរខេត្តកណ្ដាល ទទួលបានជ័យលាភី ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+)=>សេចក្តីបំភ្លឺព័ត៌មាន របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរី នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥=>សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មាន កម្ពុជារៀបចំសិក្ខាសាលាលេីកទី ២ នៅខេត្ត ស្ទឹងត្រែង=>រោងចក្រកែច្នៃផ្លែឈើរបស់ក្រុមហ៊ុន ប៉ៃសិងសេង នៅស្រុករតនមណ្ឌល បញ្ចេញកាកសំណង់រាវ ប៉ះពាល់ដល់ការរស់ នៅរបស់ប្រជាពលរដ្ឋ ត្រូវបានក្រសួងបរិស្ថានចាត់វិធានការច្បាប់...=>ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។=>ឯកឧត្ដម ង៉ូវ បូរីណា អញ្ជើញជាអធិបតីពិធីរាត្រីសមោសរមូលនិធិសង្ក្រាន្ដអូររាំងឪ..!=>លោកជំទាវ ងិន លីណា បានដឹកនាំក្រុមការងារយេនឌ័រ នៃក្រសួងបរិស្ថាន បោះជំរុំយុវជន ដើម្បីអបអរទិវាអន្តរជាតិនៃសកម្មភាពដើម្បីទន្លេ ក្រោមប្រធានបទ "ទន្លេរបស់យើង អនាគតយើង”=>លោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌ មានជ័យបញ្ជាកំលាំងចុះបង្រ្កាប់បានទាន់ពេលវេលា..!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកសន្និបាតក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នៃ ស.ស.យ.ក. និងគូសបញ្ជាក់អំពីលទ្ធផលលេចធ្លោក្នុងឆ្នាំ២០២៤
0

សាខាកាកបាទក្រហមកម្ពុជាខេត្តខេត្តកណ្តាល ជួបសំណេះសំណាល សាកសួរសុខទុក្ខកុមារ និងនាំយកអំណោយមនុស្សធម៌ ផ្ដល់ជូនសមាគមស្នាមញញឹមថ្មី នៃក្តីសង្ឃឹម នៅស្រុកកណ្ដាលស្ទឹង

សាខាកាកបាទក្រហមកម្ពុជាខេត្តខេត្តកណ្តាល ជួបសំណេះសំណាល សាកសួរសុខទុក្ខកុមារ និងនាំយកអំណោយមនុស្សធម៌ ផ្ដល់ជូនសមាគមស្នាមញញឹមថ្មី នៃក្តីសង្ឃឹម នៅស្រុកកណ្ដាលស្ទឹង

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្តាល៖ រសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកជំទាវ ព្រមទាំងសមាជិកសមាជិការសាខា អាជ្ញាធរស្រុកកណ្ដាលស្ទឹង និងសប្បុរសជននានា អញ្ជើញសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសាកសួរសុខទុក្ខកុមារ ព្រមទាំងនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមខេត្តកណ្ដាល ផ្ដល់ជូនសមាគមស្នាមញញឹមថ្មី នៃក្តីសង្ឃឹម ស្ថិតនៅភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល។

ក្នុងឱកាសសំណេះសំណាល និងសាកសួរសុខទុក្ខនេះដែរ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំមកនូវការផ្ដាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់ សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះកូនៗ ក្មួយៗ និងចៅៗ ដោយកក្ដីស្រឡាញ់ និងនឹករលឹកបំផុត។

ឯកឧត្តមអភិបាលខេត្តកណ្ដាល បន្តថា៖ កាកបាទក្រហមកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានតែងតែគិតគូរជានិច្ចអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទូទៅនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ហើយសម្តេចក៏បានណែនាំជាប្រចាំដល់មន្រ្តីនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីបញ្ហាជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋទូទៅ ដោយចុះសួរសុខទុក្ខដល់ជនងាយរងគ្រោះបំផុត និងជនរងគ្រោះមហន្តរាយផ្សេងៗនៅតាមសហគមន៍ គ្មានការប្រកាន់នូវពូជសាសន៍ សាសនា ប្រពៃណី ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់កុមារទាំងអស់នៅក្នុងសមាគមស្នាមញញឹមថ្មី នៃក្តីសង្ឃឹម ត្រូវចេះស្រឡាញ់គ្នាទៅវិញទៅមក ជួយយកអាសារគ្នា មើលថែគ្នាឱ្យបានល្អ ពិសេសត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ ព្រោះថាមានតែចំណេះវិជ្ជាទេ ទើបនាំយើងទៅរកអនាគតល្អ រួចផុតពីការលំបាក ដូច្នេះកូនៗ និងក្មួយៗទាំងអស់ ត្រូវតែប្រព្រឹត្តនូវអំពើល្អ និងខិតខំរៀនសូត្រដើម្បីអនាគតរបស់យើងគ្រប់ៗគ្នា។

លោក ប៉េន សុផល ប្រធានសមាគមស្នាមញញឹមថ្មី នៃក្តីសង្ឃឹម បានឱ្យដឹងថា៖ កុមារដែលបានយកមកចិញ្ចឹមបីបាច់ថែរក្សានៅក្នុងសមាគមសុទ្ធតែកុមារងាយរងគ្រោះ និងរងគ្រោះ ដូចជាកុមារត្រូវឪពុកម្តាយបោះបង់ចោល ត្រូវបានគេរំលោភបំពាន និងបៀតបៀនកេរ្តិ៍ខ្មាស់ ត្រូវបានគេ គំរាមគំហែងត្រូវគេកេងប្រវ័ញ្ចកម្លាំងពលកម្ម ត្រូវបានគេធ្វើបាប មានក្មេងអនាថា មានក្មេងវាយប្រហារគ្នា មានកុមារផ្សេងទៀតពុំបានទទួលកក់ក្តៅពីគ្រួសារ។ សមាគមបានមើលថែរក្សា ផ្តល់កន្លែងស្នាក់នៅ ផ្តល់អាហារ ការថែទាំផ្តល់ការអប់រំរៀនសូត្រ ផ្តល់នូវក្តីសង្ឃឹម ផ្តល់ស្នាមញញឹម ផ្តល់ភាពកក់ក្តៅ និងផ្តល់នូវក្តីស្រលាញ់ដល់ពួកគាត់គ្រប់ៗគ្នាៗ ដូចជាកុមារឯទៀតផងដែរ។ ហើយសព្វថ្ងៃនេះសមាគមមានកុមារស្នាក់នៅសរុបចំនួន ១២៩នាក់ ស្រីចំនួន ៥០នាក់ និងលោកគ្រូ អ្នកគ្រូចំនួន ១៦នាក់។

ជាមួយគ្នានេះដែរសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកនូវអំណោយមនុស្សធម៌ផ្ដល់ជូនសមាគមស្នាមញញឹមថ្មី នៃក្តីសង្ឃឹម ដូចជា៖ អង្ករចំនួន ១តោន, មី ១៥កេស, ទឹកត្រី ១៥យួរ, ទឹកស៊ីអ៊ីវ ១៥យួរ, ទឹកផ្លែឈើ ១៥កេស, ទឹកដោះគោកូនក្មេង ៧កេស, ទឹកសុទ្ធ ២០កេស ព្រមទាំងនំ និងឧបត្ថម្ភថវិកាមួយចំនួនដល់សមាគម លោកគ្រូ អ្នកគ្រូ កុមារទាំងអស់នៅក្នុងសមាគមផងដែរ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!