ទាន់ហេតុការណ៍
ចាប់ផ្ដើម​លេីកទី១៖​ សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​កម្ពុជា​ បាន​រៀបចំ​សិក្ខាសាលា​ ការផ្សព្វផ្សាយ​ ក្រមសីលធម៌​ វិជ្ជាជីវៈ​សារព័ត៌មាន​ និង​សមិទ្ធផល​ថ្នាក់​ខេត្ត​...=>លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានសម្ពន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា=>ឯកឧត្ដម​ ង៉ូវ​ បូរីណា​ អញ្ជើញ​ជាអធិបតី បិទ​សិក្ខាសាលា ស្ដីពី​ ការផ្សព្វផ្សាយ​ ក្រមសីលធម៌​ វិជ្ជាជីវៈ​ សារព័ត៌មាន​ និង​សមិទ្ធផល​ខេត្ត​ត្បូងឃ្មុំ...=>មហាជនងឿងឆ្ងល់ថា កម្លាំងស្នងការនគរបាលខេត្តក្រចេះសហការជាមួយនាយផ្នែករដ្ឋបាលព្រៃឈើស្រុកអូគ្រៀងសែនជ័យលោកតូនី បានចុះបង្ក្រាប ការដឹកឈើរបស់ក្រុមលោក ធីកាប៉ូ និងលោកហាចហើយ  តែយប់ថ្ងៃទី ១៤ កុម្ភៈ ឆ្នាំ២០២៥គេសង្កេតឃើញក្រុមហ្នឹងនៅតែដឹកជញ្ជូនឈើបានដដែល?=>ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី អញ្ជើញ ជាអធិបតី បើកវគ្គសិក្ខាសាលា ដែលរៀបចំដោយសមាគម អភិវឌ្ឍន៍ វិជ្ជាជីវៈ អ្នកសារព័ត៌មានកម្ពុជា ស្ថិតនៅសាលាប្រជុំអគារតេជោបូពា៌(ស ស យ ក)ខេត្តត្បូងឃ្មុំ ដែលមានសិក្ខាកាម ចូលរួម ចំនួន៤៣២នាក់...=>សមាគម អភិវឌ្ឍន៍ វិជ្ជាជីវៈ អ្នកសារព័ត៌មាន កម្ពុជា បើកសិក្ខាសាលា លើកទី១ ស្ថិតនៅសាលាប្រជុំអគារតេជោបូពា៌(ស ស យ ក)ត្បូងឃ្មុំ នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ស្តីពី ការផ្សព្វផ្សាយ ក្រមសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន និងសមិទ្ធផលខេត្តត្បូងឃ្មុំ ដែលមានសិក្ខាកាម ចូលរួម ចំនួន៤២៣នាក់...=>លោក ចាំង ជីយាន ដឹកនាំកម្លាំងសាងសង់ ស្ពានអូរតាទា ជូនដល់ប្រជាពលរដ្ឋរួចរាល់ហើយ...=>លោក ចាំងជីយាន ដឹកនាំកម្លាំងសាងសង់ ស្ពានអូរតាទា ជូនដល់ប្រជាពលរដ្ឋរួចរាល់ហើយ...=>ថ្ងៃទិវានៃសេចក្តីស្រឡាញ់ (១៤កុម្ភៈ) សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ដត្បូងឃ្មុំ  រៀបចំកម្មវិធីបរិច្ចាគឈាម ក្រោមប្រធានបទ «បរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត» =>ក្រុមហ៊ុន Win Ta Garment & Finishing Co., Ltd. មិនគោរពវិធានការរបស់ក្រសួងបរិស្ថាន លួចបង្ហូរទឹកកខ្វក់ចូលទៅក្នុងស្ទឹងព្រែកត្នោត
0

ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា អញ្ជើញបើកវគ្គបណ្តុះបណ្តាល ស្តីពី « ការពង្រឹងការងារព័ត៌មាននិងសាធារណមតិ » នៅក្នុងខេត្តកណ្តាល

ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា អញ្ជើញបើកវគ្គបណ្តុះបណ្តាល ស្តីពី « ការពង្រឹងការងារព័ត៌មាននិងសាធារណមតិ » នៅក្នុងខេត្តកណ្តាល

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥នេះ នៅខេត្តកណ្តាល ឯកឧត្តម ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ ( គ.ស.ព.ស.) បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាល ស្តីពីការពង្រឹងការងារព័ត៌មាននិងសាធារណមតិ ដោយវត្តមានចូលរួមរបស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ គសពស ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល រដ្ឋលេខាធិការ ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃរដ្ឋបាលខេត្តកណ្តាល និងសិក្ខាកាមដែលជាមន្ត្រីទទួលបន្ទុកការងារព័ត៌មានមកពីបណ្តាក្រុង ស្រុក ឃុំ សង្កាត់ សរុបប្រមាណជិត៥០០នាក់។

ជាមតិស្វាគមន៍របស់ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត បានចាត់ទុកព័ត៌មានគឺជាអាវុធទំនើប មិនមានកំណត់ចម្ងាយ និងមានល្បឿនលឿន ហើយដែលត្រូវបានគេយកទៅប្រើប្រាស់ជាមធ្យោបាយផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយ ញុះញង់ អុចអាល បង្កឱ្យមានជម្លោះ និងសង្គ្រាមជាដើម។ ប៉ុន្តែ យើងជាមន្ត្រីព័ត៌មានក៏ត្រូវតែប្រើប្រាស់ព័ត៌មានពិត និងការឆ្លើយតបឱ្យបានលឿន រហ័ស ដើម្បីទប់ស្កាត់ បន្សាប និងពន្លត់បញ្ហាបានដ៏មានប្រសិទ្ធភាពដែរ ប៉ុន្តែទាមទារឱ្យមានការពង្រឹងសមត្ថភាពចូលរួមបន្ថែមទាំងអស់គ្នា និងអនុវត្តភារកិច្ចឱ្យសកម្ម ជាពិសេស គឺចូលរួមការពារសមិទ្ធផល និងភាពស្របច្បាប់ដែលរាជរដ្ឋាភិបាលសម្រេចបានក្នុងការបម្រើប្រជាជន ឱ្យបានស្ថិតស្ថេរគង់វង្ស។

មានប្រសាសន៍ក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា បានបញ្ជាក់ថា បច្ចុប្បន ្នមានការវិវឌ្ឍយ៉ាងលឿនរហ័សនៃបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត AI និងក៏បានកើតឡើងយ៉ាងគំហ៊ុកនូវព័ត៌មានក្លែងក្លាយ ញុះញង់ បំពុលសង្គមយ៉ាងព្រោងព្រាត ។ ឆ្លើយតបទៅនឹងការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រីអំពីសារៈសំខាន់ នៃការងារព័ត៌មាននិងសាធារណមតិ ដែលជះឥទ្ធិពលដល់សង្គម នយោបាយ និងសេដ្ឋកិច្ច វគ្គបណ្តុះបណ្តាលបានរៀបចំឡើង និងតាមរយៈវាគ្មិនដែលនឹងធ្វើបទបង្ហាញពាក់ព័ន្ធនឹងការងារព័ត៌មាននៅថ្ងៃនេះ សិក្ខាកាមនឹងទទួលបាននូវចំណេះដឹង និងបទពិសោធន៍ថ្មីៗ រួមនឹងការអនុវត្តជាក់ស្តែង ដើម្បីពង្រឹងការងារព័ត៌មាននិងសាធារណមតិនៅក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសពាក់ព័ន្ធនឹងការស្រាវជ្រាវ ការវាយតម្លៃ និងឆ្លើយតបចំពោះព័ត៌មានអវិជ្ជមាន ព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយដែលត្រូវបានបង្កើតឡើងដោយបច្ចេកវិទ្យា AI បូករួមនឹងការចងក្រងបណ្តាញធ្វើការរួមគ្នាលើការងារព័ត៌មាននិងសាធារណមតិ ជាពិសេសគឺការសហការរវាងក្រុមការងារថ្នាក់ក្រោមជាតិ ជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននឹងបង្កើនបាននូវកម្លាំងសរុប មធ្យោបាយសរុប និងធានាបាននូវប្រសិទ្ធភាពការងារខ្ពស់។

ជាមួយនឹងការវាយតម្លៃខ្ពស់ ចំពោះការអនុវត្តការងារដ៏សកម្មរបស់មន្ត្រីទទួលបន្ទុកការងារព័ត៌មាននៃរដ្ឋបាលខេត្តកណ្តាល លើការផ្សព្វផ្សាយនូវសមិទ្ធផល និងសកម្មភាពជាច្រើនរបស់រដ្ឋបាលខេត្ត និងក្រុមការងារចុះមូលដ្ឋានក្នុងការបម្រើប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា សង្ឃឹមជឿជាក់យ៉ាងមុតមាំថា អ្វីដែលអ្នកទាំងអស់គ្នានឹងទទួលបានពីការចូលរួមវគ្គបណ្តុះបណ្តាលនៅថ្ងៃនេះ នឹងជួយពង្រឹងចំណេះ ជំនាញ និងលើកកម្ពស់ស្មារតី និងឆន្ទៈ ក៏ដូចជាការយកចិត្តទុកដាក់ប្រកបដោយការទទួលខុសត្រូវកាន់តែខ្ពស់ថែមទៀតនៅក្នុងការបន្តការងារគ្រប់គ្រងព័ត៌មាន និងសតិអារម្មណ៍របស់មហាជនដែលជាម្ចាស់ឆ្នោត ដែលនេះមានតម្លៃស្មើនឹងការបន្តថែរក្សាស្ថិរភាពនយោបាយ និងសង្គម និងសន្តិភាពដែលរកមកបានយ៉ាងលំបាក ចាប់ពីចុងឆ្នាំ១៩៩៨ ដោយស្ថាបនិកសន្តិភាពជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតរបស់យើងទាំងអស់គ្នា នោះគឺសម្តេចតេជោ ហ៊ុន សែន៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!