ទាន់ហេតុការណ៍
ចាប់ផ្ដើម​លេីកទី១៖​ សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​កម្ពុជា​ បាន​រៀបចំ​សិក្ខាសាលា​ ការផ្សព្វផ្សាយ​ ក្រមសីលធម៌​ វិជ្ជាជីវៈ​សារព័ត៌មាន​ និង​សមិទ្ធផល​ថ្នាក់​ខេត្ត​...=>លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានសម្ពន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា=>ឯកឧត្ដម​ ង៉ូវ​ បូរីណា​ អញ្ជើញ​ជាអធិបតី បិទ​សិក្ខាសាលា ស្ដីពី​ ការផ្សព្វផ្សាយ​ ក្រមសីលធម៌​ វិជ្ជាជីវៈ​ សារព័ត៌មាន​ និង​សមិទ្ធផល​ខេត្ត​ត្បូងឃ្មុំ...=>មហាជនងឿងឆ្ងល់ថា កម្លាំងស្នងការនគរបាលខេត្តក្រចេះសហការជាមួយនាយផ្នែករដ្ឋបាលព្រៃឈើស្រុកអូគ្រៀងសែនជ័យលោកតូនី បានចុះបង្ក្រាប ការដឹកឈើរបស់ក្រុមលោក ធីកាប៉ូ និងលោកហាចហើយ  តែយប់ថ្ងៃទី ១៤ កុម្ភៈ ឆ្នាំ២០២៥គេសង្កេតឃើញក្រុមហ្នឹងនៅតែដឹកជញ្ជូនឈើបានដដែល?=>ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី អញ្ជើញ ជាអធិបតី បើកវគ្គសិក្ខាសាលា ដែលរៀបចំដោយសមាគម អភិវឌ្ឍន៍ វិជ្ជាជីវៈ អ្នកសារព័ត៌មានកម្ពុជា ស្ថិតនៅសាលាប្រជុំអគារតេជោបូពា៌(ស ស យ ក)ខេត្តត្បូងឃ្មុំ ដែលមានសិក្ខាកាម ចូលរួម ចំនួន៤៣២នាក់...=>សមាគម អភិវឌ្ឍន៍ វិជ្ជាជីវៈ អ្នកសារព័ត៌មាន កម្ពុជា បើកសិក្ខាសាលា លើកទី១ ស្ថិតនៅសាលាប្រជុំអគារតេជោបូពា៌(ស ស យ ក)ត្បូងឃ្មុំ នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ស្តីពី ការផ្សព្វផ្សាយ ក្រមសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន និងសមិទ្ធផលខេត្តត្បូងឃ្មុំ ដែលមានសិក្ខាកាម ចូលរួម ចំនួន៤២៣នាក់...=>លោក ចាំង ជីយាន ដឹកនាំកម្លាំងសាងសង់ ស្ពានអូរតាទា ជូនដល់ប្រជាពលរដ្ឋរួចរាល់ហើយ...=>លោក ចាំងជីយាន ដឹកនាំកម្លាំងសាងសង់ ស្ពានអូរតាទា ជូនដល់ប្រជាពលរដ្ឋរួចរាល់ហើយ...=>ថ្ងៃទិវានៃសេចក្តីស្រឡាញ់ (១៤កុម្ភៈ) សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ដត្បូងឃ្មុំ  រៀបចំកម្មវិធីបរិច្ចាគឈាម ក្រោមប្រធានបទ «បរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត» =>ក្រុមហ៊ុន Win Ta Garment & Finishing Co., Ltd. មិនគោរពវិធានការរបស់ក្រសួងបរិស្ថាន លួចបង្ហូរទឹកកខ្វក់ចូលទៅក្នុងស្ទឹងព្រែកត្នោត
0

រដ្ឋបាលខេត្តកណ្តាល រៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥

រដ្ឋបាលខេត្តកណ្តាល រៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្តាល៖ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាលនៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរជុំវិញខេត្តព្រមទាំងអាជ្ញាធរក្រុង-ស្រុកទាំង១៣។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម នូ សាខន បានមានប្រសាសន៍ថា សន្និបទនេះធ្វើឡើង ដើម្បីចូលរួមធ្វើការឆ្លុះបញ្ចាំងពីលទ្ធផលការងារ ដែលយើងសម្រេចបាន បញ្ហាប្រឈមដែលយើងជួបប្រទះ និងដកស្រង់មេរៀនបទពិសោធន៍ ក្នុងរយៈពេលមួយឆ្នាំ២០២៤ នៃការបំពេញតួនាទី ភារកិច្ច សំដៅឆ្លើយតបនឹងគោលនយោបាយ លិខិតបទដ្ឋានគតិយុត្តិរបស់រាជរដ្ឋាភិបាល ព្រមទាំងការឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងខេត្តកណ្តាល ឱ្យបានទាន់ពេលវេលា ក្នុងចក្ខុវិស័យរួមគឺ ការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ ប្រែក្លាយខេត្តកណ្តាលជាខ្សែក្រវ៉ាត់គាំទ្រ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ឧស្សាហកម្មឡូជីស្លឹក (Logistics) ស្បៀង និងលំនៅដ្ឋាន នាពេលខាងមុខ។

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានបញ្ជាក់ថា សន្និបាតនេះ គឺត្រូវបានរៀបចំឡើងស្របទៅតាមស្មារតីនៃលិខិតលេខ ៣៦១២ សជណ ចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ដែលបានណែនាំឲ្យរដ្ឋបាលរាជធានី-ខេត្ត ត្រូវរៀបចំសន្និបាតក្នុងរយៈពេល ០២ ថ្ងៃពេញ ដោយមានការធ្វើបទបង្ហាញនូវរបាយការណ៍សមិទ្ធផលសម្រេចបាន និងបញ្ហាប្រឈមនានាក្នុងឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត ការធ្វើបទអន្តរាគមន៍របស់អ្នកពាក់ព័ន្ធចំនួន ០៥ ប្រធានបទ និងការពិភាក្សាក្រុម លើប្រធានបទ សំខាន់ៗចំនួន៦ ដែលជាការផ្តល់ឱកាសឲ្យសមាជិក សមាជិកា បានចូលរួមមតិយោបល់ បានទូលំទូលាយ តាមលំដាប់លំដោយ ដូចមានក្នុងកម្មវិធីដែលបានចែកជូនស្រាប់។

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានស្នើដល់សមាជិក សមាជិកានៃអង្គសន្និបាត ទាំងសមាសភាពដែលចូលរួមដោយផ្ទាល់ និងសមាសភាពដែលចូលរួមតាមរយៈប្រព័ន្ធអនឡាញ សូមចូលរួមស្តាប់ការធ្វើបទបង្ហាញ និងចូលរួមពិភាក្សាឲ្យបានល្អិតល្អន់ ស៊ីជម្រៅ និយាយត្រង់ក្នុងន័យស្ថាបនា កែលម្អគ្នា ដើម្បី ស្វែងយល់ពីឧបសគ្គ ការលំបាក បទពិសោធន៍ល្អៗ និងរិះរកវិធីសាស្ត្រថ្មីៗ កែច្នៃការងារ របស់យើងឲ្យកាន់តែមានលទ្ធផលល្អ និងមានប្រសិទ្ធភាព ដើម្បីបង្កើនជំនឿទុកចិត្តពីប្រជាពលរដ្ឋ និងទទួលសេវាលើការដឹកនាំរបស់អាជ្ញាធរ និងសមត្ថកិច្ចជំនាញ ជាពិសេស ការផ្តល់ ទំនុកចិត្ត និងការគាំទ្ររបស់ប្រជាពលរដ្ឋ លើមាគ៌ាដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខរាជរដ្ឋាភិបាល។

ក្នុងសន្និបាតនេះដែរ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានធ្វើការបែងចែកក្រុមពិភាក្សាចំនួន ៦ក្រុម ដោយក្រុមទី១ ពិភាក្សាលើប្រធានបទ ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព។ ក្រុមទី២ ពិភាក្សាលើប្រធានបទ ការលើកកម្ពស់ ការផ្តល់សេវាសាធារណៈរួមមាន សេវារដ្ឋបាលទូទៅ និងសេវាតាមតម្រូវការ។ ក្រុមទី៣ ពិភាក្សាលើប្រធានបទការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហម ជ្ឈការ លើការចូលរួមធ្វើសេចក្តីសម្រេចចិត្ត និងការទទួលខុសត្រូវ ក្នុង ការផ្តល់សេវានានា ដោយមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋតាម មូលដ្ឋាននីមួយៗ ដូចជាការផ្ទេរមុខងារវិស័យអប់រំ (បឋមសិក្សា មត្តេយ្យសិក្សា និងការអប់រំ ក្រៅប្រព័ន្ធ) ការលើកកម្ពស់ ការគ្រប់គ្រង ការដឹកនាំ និងការចាត់ ចែងអនុវត្តមុខ ងារក្នុងវិស័យសុខាភិបាល
និងការងារគាំពារសង្គម (វិស័យសុខាភិបាល ដោយការ ប្រើប្រាស់បណ្ណ ប.ស.ស និងបណ្ណសមធម៌)។ ក្រុមទី៤ ពិភាក្សាលើប្រធានបទការងារអភិវឌ្ឍសង្គម សេដ្ឋកិច្ច(គោល នយោបាយ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ)។ ក្រុមទី៥ ពិភាក្សាលើប្រធានបទការងារគ្រប់គ្រងធនធានធម្មជាតិ ការចុះបញ្ជីដីធ្លី និងការការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ និងក្រុមទី៦ ពិភាក្សាលើប្រធានបទ ការពង្រឹងស្ថាប័ន និងការអភិវឌ្ឍសមត្ថ ភាពធនធាន មនុស្ស។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!