ទាន់ហេតុការណ៍
គេប្រទះឃើញ កំនរឈើប្រណិតជាច្រើនពុំនូក ដែលគេដឹងថា ជារបស់មេឈ្មួញ​ឈើ​ឈ្មោះ ជុំ វុទ្ធី ហៅ​លោក​ធី​កា​ប៉ូ និង​លោក ហា​ច នៅក្នុងព្រៃ​ដែនជម្រកសត្វព្រៃ ភ្នំ​ព្រិច ត្រៀម​ធ្វើ​សកម្មភាព​ដឹក​ជញ្ជូនចេញ តាម​ផ្លូវ​រលួស​ស្រែ​ជិះ ស្រុក​អូរ​គ្រៀង​សែន​ជ័យ...(វគ្គ២)=>ចាប់ផ្ដើម​លេីកទី១៖​ សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​កម្ពុជា​ បាន​រៀបចំ​សិក្ខាសាលា​ ការផ្សព្វផ្សាយ​ ក្រមសីលធម៌​ វិជ្ជាជីវៈ​សារព័ត៌មាន​ និង​សមិទ្ធផល​ថ្នាក់​ខេត្ត​...=>លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានសម្ពន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា=>ឯកឧត្ដម​ ង៉ូវ​ បូរីណា​ អញ្ជើញ​ជាអធិបតី បិទ​សិក្ខាសាលា ស្ដីពី​ ការផ្សព្វផ្សាយ​ ក្រមសីលធម៌​ វិជ្ជាជីវៈ​ សារព័ត៌មាន​ និង​សមិទ្ធផល​ខេត្ត​ត្បូងឃ្មុំ...=>មហាជនងឿងឆ្ងល់ថា កម្លាំងស្នងការនគរបាលខេត្តក្រចេះសហការជាមួយនាយផ្នែករដ្ឋបាលព្រៃឈើស្រុកអូគ្រៀងសែនជ័យលោកតូនី បានចុះបង្ក្រាប ការដឹកឈើរបស់ក្រុមលោក ធីកាប៉ូ និងលោកហាចហើយ  តែយប់ថ្ងៃទី ១៤ កុម្ភៈ ឆ្នាំ២០២៥គេសង្កេតឃើញក្រុមហ្នឹងនៅតែដឹកជញ្ជូនឈើបានដដែល?=>ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី អញ្ជើញ ជាអធិបតី បើកវគ្គសិក្ខាសាលា ដែលរៀបចំដោយសមាគម អភិវឌ្ឍន៍ វិជ្ជាជីវៈ អ្នកសារព័ត៌មានកម្ពុជា ស្ថិតនៅសាលាប្រជុំអគារតេជោបូពា៌(ស ស យ ក)ខេត្តត្បូងឃ្មុំ ដែលមានសិក្ខាកាម ចូលរួម ចំនួន៤៣២នាក់...=>សមាគម អភិវឌ្ឍន៍ វិជ្ជាជីវៈ អ្នកសារព័ត៌មាន កម្ពុជា បើកសិក្ខាសាលា លើកទី១ ស្ថិតនៅសាលាប្រជុំអគារតេជោបូពា៌(ស ស យ ក)ត្បូងឃ្មុំ នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ស្តីពី ការផ្សព្វផ្សាយ ក្រមសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន និងសមិទ្ធផលខេត្តត្បូងឃ្មុំ ដែលមានសិក្ខាកាម ចូលរួម ចំនួន៤២៣នាក់...=>លោក ចាំង ជីយាន ដឹកនាំកម្លាំងសាងសង់ ស្ពានអូរតាទា ជូនដល់ប្រជាពលរដ្ឋរួចរាល់ហើយ...=>លោក ចាំងជីយាន ដឹកនាំកម្លាំងសាងសង់ ស្ពានអូរតាទា ជូនដល់ប្រជាពលរដ្ឋរួចរាល់ហើយ...=>ថ្ងៃទិវានៃសេចក្តីស្រឡាញ់ (១៤កុម្ភៈ) សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ដត្បូងឃ្មុំ  រៀបចំកម្មវិធីបរិច្ចាគឈាម ក្រោមប្រធានបទ «បរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត» 
0

ក្មេងទំនើង៦៤នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួន និងបញ្ជូនទៅតុលាការ ចំនួន ១០នាក់!

ក្មេងទំនើង៦៤នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួន និងបញ្ជូនទៅតុលាការ ចំនួន ១០នាក់!

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

រយៈពេល១សប្តាហ៍ ក្នុងដំណាច់ឆ្នាំ២០២៤ អាវុធហត្ថរាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបន្តចុះបង្ក្រាប និងទប់ស្កាត់ ក្រុមក្មេងទំនើង ជាបន្តបន្ទាប់ ដូចភ្លៀងរលឹម ដោយឃាត់ខ្លួនសរុបចំនួន ៦៤នាក់ ដោយបានធ្វើការអប់រំតាមវិធានការការរដ្ឋបាលចំនួន ៥៤នាក់ ពាក់ព័ន្ធការប្រមូលផ្តុំគ្នាកណ្តាលអាធ្រាតមិនចូលផ្ទះ ផឹកស្រា ជក់វែប នៅទីសាធារណៈយ៉ាងអនាធិបតេយ្យ និងបញ្ជូនទៅតុលាការចំនួន ១០នាក់ ពាក់ព័ន្ធនឹងជម្លោះដេញវាយនិងកាប់គ្នា។

ក្មេងទំនើងទាំង ១០នាក់ ដែលអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅតុលាការ រួមមាន៖ ឈ្មោះ ជឹម សុវណ្ណារាជ ភេទប្រុស អាយុ១៦ មុខរបរ មិនពិតប្រាកដ ពាក់ព័ន្ធករណី ប្រើដាវគំរាមកាប់អ្នកដ៏ទៃ, ឈ្មោះ ធី សំណាង ហៅ ណាងស្អុយ អាយុ២០ឆ្នាំ មុខរបរ សិស្ស ឈ្មោះ អៀប រតនៈភូល អាយុ ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ឈ្មោះ ផល្លី សុជាតិ អាយុ ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ឈ្មោះ នី អាប់ឌុលអាស៊ីក អាយុ ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ឈ្មោះ ណេត រតនា អាយុ ២០ ឆ្នាំ មុខរបរ បុគ្គលិកហាងស្ទីម ឈ្មោះ សុវណ្ណ តារា អាយុ ១៦ឆ្នាំ មុខរបរ សិស្ស ឈ្មោះ គីម ហ៊ុយម៉ីង អាយុ ១៦ ឆ្នាំ មុខរបរ សិស្ស ឈ្មោះ ជួប សំណាង អាយុ១៧ ឆ្នាំ មុខរបរ សិស្ស ឈ្មោះ សេង សុខវិច្ឆិកា អាយុ ១៦ឆ្នាំ មុខរបរ សិស្ស ទាំង០៩នាក់នេះ ជាប់ពាក់ព័ន្ធជាមួយ ក្រុម កាហ្វេកែងចិន (CKJ) ក្រុមចានហោះ (JH) និងក្រុម មនុស្សតូចៗ (MTT) ដោយធ្វើសកម្មភាព ដេញកាប់និងវាយគ្នា ក្នុងខណ្ឌច្បារអំពៅ ដោយឡែកបក្ខពួកសេសសល់ ដែលកំពុងរត់គេចខ្លួន និងក្មេងទំនើងដ៏ទៃផ្សេងទៀត ដែលបង្ករអសន្តិសុខដល់សង្គម អាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួនជាបន្ត ដោយគ្មានការលើកលែង៕

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!