ខេត្តរតនគិរី៖ស្រុកកូនមុំ ដោយសារតែភាពអសកម្ម គ្មាន
ទំនោលខុសត្រូវ អង្គុយចាំតែបើកប្រាក់ខែរដ្ឋ របស់មន្ត្រីជលផល និងការបណ្ដែត បណ្ដោយ យ៉ាងអាណាធិបតេយ្យ របស់សមត្ថកិច្ចពាក់ព័ន្ធ ក្នុងស្រុកមួយចំនួន បានធ្វើឱ្យបុរសម្នាក់ ស្លាប់យ៉ាងអាណោចអាធម្ម។
តាមប្រភពព័ត៌មានដែលអង្គភាពយើងទទួលបាន បុរសម្នាក់ឈ្មោះ ខៃ រស់សាម៉ៃ (ហៅពួយ) អាយុ ៤០ ឆ្នាំជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិ ស្រែពកតូច ឃុំសិរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី ដែលមានភរិយាឈ្មោះ បែង មានទីលំនៅបច្ចុប្បន្ន រស់នៅជាមួយប្ដីដែលបានស្លាប់បាត់បង់ជីវិតខាងលើ។
យោងតាមប្រភពដដែល បានឱ្យដឹងទៀតថា កាលពីវេលាម៉ោង ប្រហែល ០៨យប់ ថ្ងៃទី ២០ ខែវិច្ឆិកាឆ្នាំ ២០២៤ ឈ្មោះ ខៃ រស់សាម៉ៃ (ហៅពួយ) បានកាន់ឧបករណ៍ឆក់ត្រី រួចឡើងជិះទូក ធ្វើដំណើរទៅឆក់ត្រី នៅក្នុងទន្លេស្រែពក ក្នុងស្រុកកូនមុំ ខេត្តរតនគីរី ដូចសព្វមួយដង រហូតដល់ថ្ងៃទី ២១ ខែវិច្ឆិកាឆ្នាំ ២០២៤ មិនឃើញឈ្មោះខាងលើត្រឡប់មកផ្ទះវិញសោះ
ដោយឃើញសភាពមិនស្រួល អ្នកស្រីបែង ដែលត្រូវជាភរិយា ក៏បានរាយការណ៍ជូនទៅរដ្ឋបាលប៉ុស្តិ៍ សិរីមង្គល ពីរករណីបាត់ខ្លួនរបស់ប្ដី ។
រហូតដល់ថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ ២០២៤ វេលាម៉ោង ១១និង ៣០ នាទីកម្លាំងសមត្ថកិច្ចនិងបងប្អូនសាច់ញាតិជនរងគ្រោះ បានទៅប្រទះឃើញសព ឈ្មោះ ខៃ រស់សាម៉ៃ ស្លាប់អណ្ដែតទឹកហើមស្ពីង នៅត្រង់ចំណុច កោះអន្លង់ផ្តិល យ៉ាងអាណោចអធម្ម ។
គួររំលឹកផងដែរថា ដោយសារតែភាពអសកម្ម គ្មានទំនោលខុសត្រូវ លើតួនាទី និងភារកិច្ចរបស់ខ្លួន របស់មន្ត្រីជលផលខេត្តរតនគិរី ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធនៅតាមបណ្ដាស្រុក
ដែលបណ្ដែតបណ្ដោយធ្វើឲ្យមានបទល្មើស កើតឡើង ដូចជាករណី ដាក់អួន ឬក៏ដាក់ដាយ បិទអូរ តូចធំ ជាពិសេស បទល្មើសឆក់ត្រី ឆក់ក្តៅ ឆក់ត្រជាក់ បានកំពុងពេញនិយម នៅតាមបណ្ដាស្រុកមួយចំនួន ដែលមានដងទន្លេ ឆ្លងកាត់ជាពិសេស បទល្មើសឆក់ត្រីពេញទន្លេ យ៉ាងអាណាធិបតេយ្យគ្មានច្បាប់ទម្លាប់ តាមបណ្ដោយ ទន្លេស្រែពក ចាប់ពីស្ពានស្រែពក ស្រុកកូនមុំ ឡើងរហូតទៅដល់ ស្រុកលំផាត់ ខេត្តរតនគិរី ។
ក្រោយពីការប្រមូលផល ដាក់អួន ដាក់ដាយ ឆក់ក្តៅ ឆក់ត្រជាក់ បានត្រីតូចធំ មិនថាខែប្រាំង ឬខែវស្សា រដូវបើកនេសាទ ឬក៏ រដូវបិទនេសាទ នោះទេ ត្រីតូចតាច ល្អិតល្អោយ ពួកគេ តែងតែយកទៅលក់ចែកចាយនៅក្នុងផ្សារបានលុង ចំណែកត្រីធំ ឬក៏ត្រីមានតម្លៃល្អៗពួកគេតែងតែ បញ្ជូនយក ទៅលក់នៅឯប្រទេសជិតខាង ឬក៏បញ្ជូនទៅលក់នៅឯបណ្ដាខេត្ត
ផ្សេងៗ ជាពិសេសបញ្ជូនទៅលក់នៅឯក្រុងភ្នំពេញ។
ទោះបីជាយ៉ាងនេះក៏ដោយ ក៏ជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធមិនដែលធ្វើការហាមឃាត់ ឬបង្ក្រាបទប់ស្កត់ អ្វី នោះឡើយ ។
បើតែយ៉ាងៗនេះ តើឱ្យពលរដ្ឋរំពឹងអ្វីទៅ????
ខាងក្រោមនេះគឺជារបាយការណ៍ របស់សមត្ថកិច្ច៖
សូមគេារពរាយការណ៍ជូនលេាកនាយបុ៉ស្តិ៍ផ្នែកពិនិត្យវិភាគកន្លែងកើតហេតុ
សូមគោរពរាយការណ៍ជូន
កាលពីយប់ថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០២៤មានករណីឆក់ត្រីបណ្តាលអោយស្លាប់ខ្លួនឯង
នៅចំណុចកោះអន្លង់ផ្តិលស្ថិតក្នុងភូមិ១ឃុំស្រែអង្រ្គងស្រុកកូនមុំខេត្តរតនគិរី។
ជនរងគ្រោះឈ្មោះខៃ.រស់សាម៉ៃភេទប្រុសអាយុ៤០ឆ្នាំជនជាតិខ្មែរមានស្រុកកំណើតភូមិស្រែពកតូចឃុំសិរីមង្គលស្រុកកូនមុំខេត្តរតនគិរី
ទីលំនៅបច្ចុប្បន្នភូមិស្រែពកតូចឃុំសិរីមង្គលស្រុកកូនមុំខេត្តរតនគិរី។
បន្ទាប់ពីបានទទួលពត៌មានភ្លាមកំលាំងជំនាញសហការណ៍ជាមួយកំលាំងប៉ុស្តិ៍ឃុំសិរីមង្គលនឹងមានការចូលរួមពីអាជ្ញាធម៌មូលដ្ឋានចូលរួមពិនិត្យសាកសព។
+សភាពរឿងហេតុ
តាមការបំភ្លឺរបស់ប្រពន្ធជនរងគ្រោះបានអោយដឺងថាកាលពីថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០២៤វេលាម៉ោង២០និង៣០នាទីជនរងគ្រោះបានទៅរកត្រីនៅតាមដងទន្លេស្រែពកលុះដល់ថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០២៤ប្រពន្ធមិនឃើញត្រឡប់មកវិញគាត់ក៍បានទៅរាយការណ៍េជូនសម្ថកិច្ចអោយជួយតាមរកប្តីរបស់ខ្លួននៅវេលាម៉ោង១៩និង៣០នាទី។
លុះព្រឹកថ្ងៃទី២២ខែវិច្ឆិការធ្ឆ្នាំ២០២៤វេលាម៉ោង៨និង៣០នាទីកម្លាំងសម្ថកិច្ចព្រមទាំងបងប្អូនជនរងគ្រោះបានតាមរងជនរងគ្រោះតាមដងទន្លេស្រែពករហូតដល់ចំណុចកើតហេតុនៅវេលា១១និង៣០នាទីថ្ងៃត្រង់ទើបឃើញសាកសពជនរងគ្រោះអណ្តែតទឹកនៅចំណុចកោះអន្លង់ផ្តិតហើយកម្លាំងសម្ថកិច្ចនិងបងប្អូនជនរងគ្រោះបានលើកសាកសពដាក់លើទូកយកមកផ្ទះវិញ។
*ការពិនិត្យសាកសព
សាកសពមានសភាព រឹងមានក្លឹនស្អុយ
ស្ថានភាពសាកសព
ជនរងគ្រោះមានស្លាកស្នាមស្លោកដៃទាំងសងខាងនិងរបកខាងខ្នង១កន្លែងនិងមានហូឈាមតាមមាត់ ច្រមុះ និងភ្នែកក្រៅពីនោះពុំមានស្លាកស្នាមអ្វីគួរអោយកត់សំគាល់ឡើយ។
*ការសន្និដ្ឋាន
យោងតាមការពិនិត្យសាសពជនរងគ្រោះខាងលើ យើងអាចសន្និដ្ឋានថាជនរងគ្រោះពិតជាស្លាប់ដោយសារឆក់ត្រីហើយស្លាប់ខ្លួនឯងពិតប្រាកដមែន។
បន្ទាប់ពីកិច្ចប្រតិបត្តិការណ៍រួច យើងបានធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារសាច់ញាតិដើម្បីចាត់ចែងតាមប្រពៃណី។
សូមមេត្តាទទួលជ្រាបដោយក្តីគោរពដ៍ខ្ពង់ខ្ពស់!!!
សូមអគុណ
«ផ្តល់ព័ត៌មាន ដោយ ក្រុមការងារ ប្រចាំខេត្តរតនគិរី»