ខេត្តរតនគិរី៖ ក្រុមគ្រួសារសពលោកខាង ណេន ថា៖ មន្ត្រីប៉ូ លិសចរាចរណ៍ ស្រុកបរកែវ ម្នាក់បានទារប្រាក់ចំនួន៣០០ដុល្លា ពីក្រុមគ្រួសារសព ដែលបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ មួយករណី កាលពីពេលថ្មីៗកន្លងមកនេះ។ តែមន្ត្រីប៉ូ លិសឈ្មោះ រម៉ាម ព្រោងថា៖ទទួលបានតែ៨០មុឺនរៀលទេគឺបានព្រមព្រៀងគ្នា យកលុយនោះទៅរត់ការឯកសារផ្សេងៗ។
លោក ខាង ណេន តំណាងក្រុមគ្រួសារសព នៅថ្ងៃទី១៩ខែ វិច្ចិកាឆ្នាំ២០២៤នេះ បានវ៉ោយសម្លេងតាមប្រព័ន្ឋតេលេក្រាមមកអង្គភាព សារព័ត៌មាន អោយដឹងពីដំណើររឿងខាងលើនោះថា៖ កាលពីវេលាមោង១១ថ្ងៃត្រង់ ត្រូវនិងទី១១ ខែវិច្ចិកា ឆ្នាំ២០២៤ ក្នុងនាមលោក តំណាងឲ្យក្រុមគ្រួសារនៃសព ដែលស្លាប់បានចូលនិយាយរឿងដើម្បីសម្របសម្រួលជាមួយ ភាគីជនបង្កចំពោះមុខសមត្ថកិច្ចនៃអធិការស្រុកបរកែវ នោះ។ ដោយទាសំណងពីជនបង្កបានចំនួន៦០០.០០០០៛(ប្រាំមួយលានរៀលគត់) ក្រោយពីការព្រមព្រៀងគ្នារវាងភាគីទាំងសង្ខាង ត្រូវបានបញ្ចប់ តែឈ្មោះ រម៉ាម ព្រោង បានទាសុំលុយ ពីតំណាងក្រុមគ្រួសារជនរងគ្រោះចំនួន៣០០ ដុល្លា( បីរយដុល្លា)
តែសាច់ញាតិសពថាច្រើនណាស់ បើត្រឹម៥០មុឺនរៀនគាត់ព្រមឲ្យ ខណ:ពេលនោះលោក រម៉ាម ព្រោង បានតថ្លៃគ្នាដូចទិញសត្វគោក្របី អញ្ចឹង
លោក រម៉ាម ព្រោង បានចុះតម្លៃនៅសល់៨០០០០០៛(ប៉ែតសិបម៉ឺនរៀល) ឯសាច់ញាតិសពក៍បានបង្ខំចិត្ដប្រគល់លុយចំនួន៨០មុឺនរៀលឲ្យមន្ត្រីប៉ូ លិសនោះទាំងក្ដីសោកស្ដាយ ព្រោះប្រញ៉ាប់ទៅរៀបចំចាត់ចែងបុណ្យសពផង។
លោក រម៉ាម ព្រោង ជាមន្ត្រីប៉ូ លិសចរាចរណ៍នៃអធិការដ្ឋានស្រុកបរកែវ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានផ្តល់បទសម្ភាស់តាមទូរស័ព្ទឲ្យដឹងដោយទទួលស្គាល់ថា លោកពិតជាបានសុំសេវ៉ាពីសាច់ញាតិជនរងគ្រោះខាងលើពិតមែន គឺដំបូង សុំចំនួន ៣០០ដុល្លា ប៉ុន្ដែគេឲ្យតែ៨០មុឺនរៀលទេ។ លោក រម៉ាម ព្រោង បានបញ្ជាក់បន្ថែមទៀតថា លុយនោះតំណាងជនរងគ្រោះបានព្រមព្រៀងឲ្យតាមសម្រួលដើម្បីយកទៅរត់ការឯកសារផ្សេងៗតើ ប៉ុន្តែលោក រម៉ាម ព្រោងថា និងប្រគល់លុយនោះទៅអោយគ្រួសារសពវិញនៅល្ងាចថ្ងៃទី២០ ខែវិច្ចិកា ឆ្នាំ២០២៤ នេះវិញ។
ពាក់ព័ន្ធក្នុងរឿងនេះដែរលោក ជួប វណ្ណរក្សអធិការដ្ឋាននគរបាលស្រុកបរកែវ នៅព្រឹកថ្ងៃទី២០ ខែវិច្ចិកា ឆ្នាំ២០២៤នេះ បានបញ្ជាក់តាមទូរស័ព្ទឲ្យ អង្គភាព សារព័ត៌មាន ដឹងថា រឿងប៉ូលិសសុំប្រាក់ចំនួន៣០០ដុល្លា នោះគឺពិតមែនហើយប៉ុន្តែខាងតំណាងភាគីជនរងគ្រោះនោះមិនបានឲ្យដល់បីរយដុល្លានោះទេ គឺបានតែ៨០មុឺនរៀលប៉ុណ្ណោះ ដូច្នេះបញ្ហានេះវាមិនមែនជារឿងគំរាមគំហែង ឬជំរិតទាប្រាក់នោះទេ សូមស្ដាប់បទសម្ភាសន៍លោកវណ្ណារក្សអធិការនគបាលរបស់កែវ
គួររំលឹកផងដែរថា៖ កាលពីថ្ងៃទី០២ ខែវិច្ចិកា ឆ្នាំ២០២៤ វេលាម៉ោង១២.០៥នាទីកន្លងទៅ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ នឹងម៉ូតូក្នុងទិសដៅស្របទិសគ្នាពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ទល់មុខប៉ុស្តិ៍នគរបាលឃុំសើង លើកំណាត់ផ្លូវជាតិលេខ៧៨ ស្ថិតក្នុងភូមិ មិគ្លិ ឃុំសើង ស្រុកបរកែវ ខេត្តរតនគិរី មានករណីគ្រោះថ្នាក់ចរាចរ វាងម៉ូតូ និងម៉ូតូ បានបុកគ្នាយ៉ាងពេញទំហឹងបណ្តាលអោយមនុស្ស៣នាក់ រងរបួសធ្ងន់ និងស្រាល ដេករណូករណែលពេញផ្លូវនៅកន្លែងកើតហេតុ។ ក្នុងចំណោមមនុស្សទាំងបីនាក់នោះមានបុរសចំណាស់ម្នាក់ឈ្មោះ ខ្លោង គុយ ភេទប្រុស អាយុ៥៥ឆ្នាំជនជាតិទំពួន ត្រូវជាបងប្រុសបង្កើតលោក ខាងណេន ដែល មានទីលំនៅភូមិស៊ូ ឃុំឡាមិញ ស្រុកបរកែវ រងរបួសធ្ងន់ធ្ងរនិងបានបាត់បង់ជីវិតខណ:បញ្ជូនទៅកាន់មន្ទីរពេទ្យ បានស្លាប់តាមផ្លូវ។
ពាក់ព័ន្ឋករណីនេះ មន្ត្រីប៉ុ លិស ចរាចរណ៍ស្រុកបកកែវបានចុះទៅអន្តរាគមន៍ដឹកបញ្ជូនជនរងគ្រោះទាំងបីនាក់យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកបរកែវខ្លះ និងបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តខ្លះ។ ដល់ថ្ងៃសម្របសម្រួលគ្នារវាងតំណាងភាគីទាំងសង្ខាងអធិការស្រុកបរកែវ ឱ្យតំណាងជនបង្ក ទទួលខុសត្រូវក្នុងរឿងនោះតាមផ្លូវច្បាប់។ តំណាងជនបង្កបានបង់ប្រាក់ចំនួន ៦លានរៀលទៅភាគីតំណាងជនរងគ្រោះដើម្បីបញ្ចប់រឿងនៅថ្ងៃទី១១វិច្ចិកានោះ។ ប៉ុន្តែនៅក្នុងថ្ងៃទី១១ដដែលនោះ លោក រម៉ាម ព្រោង ក៍បានឆ្លៀតសុំទាប្រាក់ដល់ទៅ ៣រយដុល្លារ ជាមួយលោក ខាងណេនតំណាងគ្រួសារជនរងគ្រោះ ដោយយកលេសថា:លុយនោះយកទៅរត់ការឯកសារផ្សេងៗ។
ដោយឡែកមន្ត្រីស្អាតស្អំនៅខេត្តរតនគិរីបានលើកឡើងដែរថា: ករណីប៉ូលិសទាលុយទាកាក់ពីជនរងគ្រោះ(ស្លាប់)នោះគួរតែដល់ពេល លោកស្នងការខេត្ត គួរយកអភិក្រមទី៥ របស់សម្តេច គឺវះកាត់សាច់ស្អុយចោលនោះមកអនុវត្តហើយ ស្របតាមលក្ខខន្តិក:នគរបាលយុត្តិធម៌ និងតាមប្រសាសន៍ឯ.ឧអភិសន្តិបណ្ឌិតសសុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលបានលើកឡើងថា ត្រូវបោសសំអាតផ្ទះខ្លួនឯងឲ្យស្អាតល្អជាមុនសិនក្នុងនាមជាមន្ត្រីការពារជាតិ សាសនា និង ព្រះមហាក្សត្រ៕«អត្ថបទ រូបភាព ដោយ អ្នកយកព័ត៌មាន ប្រចាំខេត្តរតនគិរី»