ទាន់ហេតុការណ៍
ល្បែងគ្រប់ប្រភេទ(ដូចជាហ្គេមបាញ់ត្រី)ដែលមានយឺហោ វេទមន្ត អ៉ិចធើធេនម៉ិន វើយដ៍ កំពុងបើកឱ្យក្រុមអ្នកញៀនល្បែងចូលលេង យ៉ាងពពាក់ពពួន នៅក្នុងផ្សារទំនើប ស៊ីធីម៉ល សង្ស័យសមត្ថកិច្ចមិនដឹង ឬមើលមិនឃើញទេដឹង..=>ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិសន្តិបណ្ឌិត ស សុខា ចេញសារាចរណែនាំ ស្តីពីការបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់...=>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញជាអធិបតី​ ពិធីបើកសិក្ខាសាលាត្រួតពិនិត្យចុងក្រោយលើសេចក្ដីព្រាងបទដ្ឋានបច្ចេកទេសផ្លូវជនបទ=>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន អញ្ជើញចូលរួមជាភ្ញៀវកិត្តិយស ពិធីអបអរសាទរ ខួបកំណើតរណសិរ្យសាមគ្គី ថ្ងៃ០២ឆ្នូ លើកទី៤៦...=>ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញសំណេះសំណាល និងជូនដំណើរ យោធិន នៃកងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មី(ជាប់ជាស្ថាពរ)ចំនួន៤៥នាក់...=>ក្រុមលេងល្បែងសុីសងជល់មាន់ ស្ថិតនៅក្នុង ភូមិទួលស្ពឺ ឃុំតាលន់ ស្រុកស្អាង នៅតែនាំគ្នាលេងរាល់ថ្ងៃ យ៉ាងសប្បាយ មិនខ្លាចញញើត អាជ្ញាធរមានសមត្ថកិច្ចអីបន្តិចសោះ..?=>សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ “សិទ្ធិ ជាមាគ៌ាឆ្ពោះទៅបញ្ចប់អេដស៍ នៅស្រុកលើកដែក=>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដឹកនាំប្រតិភូក្រសួងបរិស្ថានចុះត្រួតពិនិត្យ​សហគមន៍តំបន់ការពារធម្មជាតិ​ ដើម្បីបន្តពង្រឹងការអភិរក្សធនធានធម្មជាតិ=>បុគ្គល​មាន​ឥទ្ធិពល​ ក្នុងខេត្តពោធិ៍សាត់ម្នាក់​ សាងសង់របងថ្មហ៊ុំព័ទ្ធរំលោភយកដីប្រឡាយធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន​...=>ឯកឧត្តម ង៉ូវ បូរីណា​ តំណាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន អញ្ជើញបើកសិក្ខាសាលាស្តីពី «ការងារអធិការកិច្ចរបស់ក្រសួងបរិស្ថាន»
0

សារព័ត៌មានប្រកបដោយក្រមសីលធម៌ធានាសិទ្ធិទទួលបានព័ត៌មានពិតនិងត្រឹមត្រូវរបស់ប្រជាពលរដ្ឋ

សារព័ត៌មានប្រកបដោយក្រមសីលធម៌ធានាសិទ្ធិទទួលបានព័ត៌មានពិតនិងត្រឹមត្រូវរបស់ប្រជាពលរដ្ឋ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការនិងអ្នកនាំពាក្យក្រសួងព័ត៌មាន បានថ្លែងថា៖ មកទល់ពេលនេះមានកូនសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានចំនួនប្រមាណ១ម៉ឺន៣ពាន់ក្បាលហើយត្រូវបានផ្តល់ជូនអ្នកសារព័ត៌មាន អ្នកបង្កើតមាតិកា សមាគមសារព័ត៌មាន និងអ្នកប្រកបអាជីពក្នុងវិស័យព័ត៌មាន តបតាមការស្នើសុំរបស់ពួកគេមកក្រសួងដើម្បីយកទៅប្រើប្រាស់ ដាក់តាមខ្លួនក្នុងការអនុវត្តប្រចាំថ្ងៃរបស់ពួកគេ។ ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍យ៉ាងដូច្នេះខណៈឯកឧត្តមបានដឹកនាំកិច្ចប្រជុំក្រុមការងារកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីបូកសរុបការទទួលសំណើសុំនិងផ្តល់កូនសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន។ ឯកឧត្តមបានឱ្យដឹងទៀតអំពីវឌ្ឍនភាពនៃការងារទទួលសំណើសុំកូនសៀវភៅធម្មនុញ្ញនេះថា ចាប់តាំងពីថ្ងៃដែលក្រសួងបានចេញសេចក្តីជូនដំណឹងឱ្យចុះឈ្មោះដើម្បីស្នើសុំកាលពីចុងខែសីហា ឆ្នាំ២០២៤ មក អ្នកសារព័ត៌មាន សមាគមសារព័ត៌មាន អ្នកផលិតមាតិកា អ្នកមានប្រជាប្រិយភាពKoLលើបណ្តាញសង្គម និងអ្នកផ្សាយព័ត៌មានផ្សេងទៀត បានស្នើសុំជាបន្តបន្ទាប់រហូតដើម្បីទទួលបានកូនសៀវភៅនេះយកទៅអាន និងប្រើប្រាស់សម្រាប់ការងារប្រចាំថ្ងៃរបស់ពួកគេ។

ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មានបានមានប្រសាសន៍គូសបញ្ជាក់ថា៖ ការយកចិត្តទុកដាក់ពីអ្នកពាក់ព័ន្ធលើការអនុវត្តការងារដោយគោរពក្រមសីលធម៌បាននាំឱ្យការស្នើសុំកូនសៀវភៅធម្មនុញ្ញនេះត្រូវបានធ្វើឡើងជាបន្តបន្ទាប់ ហើយបានក្លាយជាកត្តាមួយរួមចំណែកដល់ការពង្រឹងគុណភាពនិងក្រមសីលធម៌ក្នុងការងារព័ត៌មាននិងផ្សព្វផ្សាយ ក៏ដូចជាចូលរួមកាត់បន្ថយការចែកចាយព័ត៌មានដែលមិនបានឆ្លងកាត់ការផ្ទៀងផ្ទាត់ ឬពិនិត្យបែបវិជ្ជាជីវៈត្រឹមត្រូវ។

ថ្លែងអំពីប្រធានបទក្រមសីលធម៌វិជ្ជាជីវៈនេះដែរទៅកាន់អ្នកសារព័ត៌មាន និពន្ធនាយក អ្នកផលិតមាតិកាលើបណ្តាញសង្គម តំណាងស្ថាប័នសារព័ត៌មាន សមាគមសារព័ត៌មាន យុវជន តំណាងមកពីអង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិប្រមាណ១៥០នាក់ ក្នុងសន្និសីទជាតិមួយកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មានបានមានប្រសាសន៍លើកឡើងអំពីវឌ្ឍនភាពនិងលទ្ធផលការងារសំខាន់ៗមួយចំនួន ដែលក្រសួងសម្រេចបានក្នុងការលើកកម្ពស់ប្រសិទ្ធភាពសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីធានាជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋលើវិស័យសារព័ត៌មានកម្ពុជា។ ឯកឧត្តមក៏បានគូសបញ្ជាក់ប្រាប់ដល់អង្គសន្និសីទដែរថា៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានត្រូវបានអ្នកសារព័ត៌មាន អ្នកបង្កើតមាតិកា សមាគមសារព័ត៌មាន និងអ្នកប្រកបអាជីពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍កម្ពុជា ទទួលស្គាល់អំពីសារៈសំខាន់និងអត្ថប្រយោជន៍ថាបានជួយដល់ការអនុវត្តសកម្មភាពការងារប្រចាំថ្ងៃ ហើយបានផ្តល់ទំនុកចិត្តកាន់តែខ្លាំងដល់ពួកគេក្នុងការពង្រឹងគុណភាពការងារ និងការអនុវត្តតួនាទីនិងភារកិច្ចមិនឱ្យប្រាសចាកពីគោលការណ៍គ្រឹះនៃក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននេះឡើយ។

មានចំណាប់អារម្មណ៍ក្នុងសន្និសីទជាតិនោះដែរ លោក សាដា អ៊ូម៉ា អាឡាំ តំណាងអង្គការយូណេស្កូប្រចាំកម្ពុជាបានមានប្រសាសន៍ថា៖ «យើងស្វាគមន៍យ៉ាងខ្លាំងចំពោះធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានដែលត្រូវបានបង្កើតឡើង ហើយខ្ញុំដឹងថាបើទោះមានការផ្តល់មតិយោបល់នានាលើធម្មនុញ្ញនេះ ក្នុងនោះក៏មានពីអង្គការយូណេស្កូដែរ ប៉ុន្តែមានការយល់ស្របគ្នាជារួមក្នុងចំណោមអង្គការសង្គមស៊ីវិល និងសូម្បីក្នុងចំណោមក្រុមអ្នកការពារសិទ្ធិមនុស្ស និងអ្នកសារព័ត៌មានទាំងអស់ថា យើងចាំបាច់ត្រូវមានក្រមសីលធម៌រួមមួយសម្រាប់អ្នកសារព័ត៌មាន ហើយបច្ចុប្បន្នខ្ញុំគិតថាយើងបានអនុវត្តក្រមសីលធម៌នេះហើយ»។

យោងតាមឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មាន អ្នកសារព័ត៌មានដែលគោរពវិជ្ជាជីវៈ និងក្រមសីលធម៌ ជាផ្នែកដ៏សំខាន់មួយមិនអាចខ្វះបានក្នុងសង្គមឌីជីថល។ ឯកឧត្តមបានមានប្រសាសន៍ក្រើនរំលឹកដល់អ្នកសារព័ត៌មានទាំងអស់ត្រូវអនុវត្តកាតព្វកិច្ចខ្លួនដោយអនុលោមតាមសិទ្ធិនិងករណីយកិច្ចរបស់អ្នកសារព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈជាស្នូលក្នុងការអនុវត្តការងារ និងត្រូវប្រកាន់ជំហរស្មោះត្រង់ សុចរិត មិនលម្អៀង ធានាភាពថ្លៃថ្នូរ លើកកម្ពស់គុណតម្លៃវិជ្ជាជីវៈសារព័ត៌មាន ដោយមនសិកាការពារផលប្រយោជន៍សាធារណៈ។

ឯកឧត្តមបានមានប្រសាសន៍គូសបញ្ជាក់បន្ថែមទៀតថា៖ អ្នកសារព័ត៌មាន ត្រូវប្រើសិទ្ធិរបស់ខ្លួនដោយការទទួលខុសត្រូវ៖ សូមកុំដើរហួសដែនកំណត់នៃច្បាប់ និងសិទ្ធិដែលខ្លួនមានក្នុងនាមអ្នកសារព័ត៌មាន។ អ្នកសារព័ត៌មានមិនមែនជាសមត្ថកិច្ច ឬតុលាការឡើយ!

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!