ទាន់ហេតុការណ៍
សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត អញ្ជើញក្នុងពិធីសូត្រមន្ត អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដង្គែទៅកាន់វត្តពោធិគិរីវង្សារាម ខេត្តតា្រវិញ សាធារណរដ្ឋសង្គមនិយមវៀតណាម=>ឯកឧត្តមបណ្ឌិត ជា ដែន អញ្ជើញជាអធិបតី ចូលរួមក្នុងកម្មវិធីសិក្ខាសាលាស្តីពី "ដាស់សក្តានុពល កសាងភាពធន់នឹងវិបិត្ត និងរីកចម្រើន" នៅមជ្ឍមណ្ឌលអភិវឌ្ឍន៏ធុរកិច្ច=>លោក វរសេនីយ៍ឯក ឈឿងគឹមសុង ស្នងការរង ផ្នែកព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំកម្លាំង ចុះប្រតិបត្តិការបង្ក្រាបករណី លួច កាត់យកខ្សែភ្លើង...=>សារព័ត៌មានប្រកបដោយក្រមសីលធម៌ធានាសិទ្ធិទទួលបានព័ត៌មានពិតនិងត្រឹមត្រូវរបស់ប្រជាពលរដ្ឋ=>តើម្ចាស់ផេក ឈ្មោះ ខោអាវខ្នាតធំ បោះដុំ  រកស៊ីលក់តាមប្រពន្ធ័អនឡាញ រកស៊ីសុច្ចរិតទៀងត្រង់ ដែរឬយ៉ាងណា...=>សម្តេចតេជោ ហ៊ុន សែន អញ្ជើញ សំណេះសំណាល និងពិសាភោជនាហារសាមគ្គីជាមួយក្រុមកីឡាបាល់ទាត់តារាកម្ពុជា និងក្រុមកីឡាប្រដាល់គុនខ្មែរ=>ពលរដ្ឋមកពីទីជិតទីឆ្ងាយ ប្រមាណជាង១ម៉ឺននាក់ បានមកមើលការប្រណាំងទូក ប្រណាំងកាណូត និងប្រគុំតន្ត្រី ដែលរៀបចំដោយរដ្ឋបាលស្រុកកំពង់លែង ក្នុងឱកាសអបអរសាទរ ក្នុងពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីបសំពះព្រះខែ ឆ្នាំ២០២៤=>ឯកឧត្តម ឧត្តមសេនីយ៍ត្រី មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេច នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ឧបត្ថម្ភដល់គ្រួសាររងគ្រោះដោយអគ្គីភ័យ ឆាប់ឆេះផ្ទះអស់ទាំងស្រុង ក្នុងស្រុកជលគីរី=>ឯកឧត្ដមបណ្ឌិត ជា ដែន អញ្ជើញចូលរួមពិធីប្រកាសជាផ្លូវការ បណ្តាញសង្គម និងប្រព័ន្ធគ្រប់គ្រងសមាជិកសមាគម ក្នុងសម្ពន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ=>លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសជាផ្លូវការ បណ្តាញសង្គម និងប្រព័ន្ឋគ្រប់គ្រងសមាជិកសមាគម ក្នុងសម្ពន្ឋសេដ្ឋកិច្ចក្រៅប្រព័ន្ឋុ
0

កិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធផ្សព្វផ្សាយ លទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤

កិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធផ្សព្វផ្សាយ លទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្ដាល៖ ថ្លែងក្នុងកម្មវិធី កិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធផ្សព្វផ្សាយ លទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានវាយតម្លៃខ្ពស់ចំពោះលេខាធិការដ្ឋានរៀបចំការ បោះឆ្នោត ខេត្តកណ្តាល និងមន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច គណបក្ស នយោបាយ អ្នកសង្កេតការណ៍ជាតិ ក៏ដូចជាអ្នកពាក់ព័ន្ធនានា ដែលបានចូលរួមអនុវត្ត និងគោរពតាមច្បាប់ បោះឆ្នោត បទបញ្ជា នីតិវិធី និងក្រមសីលធម៌ ប្រកបដោយស្មារតីទទួលខុសត្រូវ និងភាពថ្លៃថ្នូរ ដែលបានបង្កលក្ខណៈងាយស្រួលឱ្យដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ ទទួលបាននូវ លទ្ធផលដ៏ល្អប្រសើរទាំងលើទិដ្ឋភាពច្បាប់ ទាំងលើទិដ្ឋភាពបច្ចេកទេស ក្រោមបរិយាកាសសន្តិភាព មានស្ថិរភាព នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ និងមានសុវត្ថិភាពយ៉ាងល្អប្រសើរ ដោយមានការចូលរួមពី កងកម្លាំងទាំង៣ អាជ្ញាធរក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធផងដែរ។

ឯកឧត្តម អភិបាលរងខេត្ត បានបន្ថែមទៀតថា ឆ្នាំនេះអាចចាត់ទុកថាជាឆ្នាំពិសេសមួយ ដែលការបោះឆ្នោតអសកលទាំង ២ បានដំណើរការក្នុងឆ្នាំ ជាមួយគ្នា ហើយបន្តបន្ទាប់ទៅខាងមុខទៀតមិនដឹងឆ្នាំណាទើបបានជួបគ្នាវិញម្តងទៀត ព្រោះអាណត្តិនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មានរយៈ ៥ឆ្នាំ រីឯនីតិកាលនៃការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា មានរយៈ ៦ឆ្នាំ។

­ឆ្លៀតក្នុងឱកាសនោះ លោក ផាន់ ឫទ្ធិពល ប្រធាន ល.ខ.ប ខេត្តកណ្តាល បានឱ្យដឹងថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ ក្នុងខេត្តកណ្តាល បានប្រព្រឹត្តទៅដោយភាពរលូន និងទទួលបានលទ្ធផលល្អ ដែលមានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី ចំនួន ៩៩.២៧% បើធៀបនឹងចំនួនប៉ាន់ស្មាន ប្រជាពលរដ្ឋអាចមកចុះឈ្មោះបោះឆ្នោត។ ការចូលរួមរបស់ប្រជាពលរដ្ឋនេះ បានបង្ហាញឱ្យឃើញពីករណីយកិច្ច និងការមានជំនឿទុកចិត្តលើការរៀបចំការបោះឆ្នោត របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត តាមរយៈលេខាធិការដ្ឋាន រៀបចំការបោះឆ្នោត ខេត្តកណ្តាល។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com