ទាន់ហេតុការណ៍
រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងលើកទិសដៅការងារសម្រាប់ខែកក្កដា=>ស្នងការនគរបាលខេត្តសៀមរាប! បង្ក្រាបករណីក្លែងបន្លំរូបភាព AI ដើម្បីឆបោកការបរិច្ចាគប្រាក់សប្បុរសធម៌=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្រសោបបានទាំងយន្តការសហប្រតិបត្តិការ ឆន្ទៈប្ដេជ្ញាចិត្តគាំទ្រ និងបទពិសោធសំខាន់ៗ ពីទស្សនកិច្ចនៅសិង្ហបុរី=>ឯកឧត្តម អ៊ុំ រាត្រី ណែនាំអភិបាលក្រុង-ស្រុក ត្រូវយកចិត្តទុកដាក់ពង្រឹងប្រសិទ្ធភាព ការផ្តល់សេវាជូនប្រជាពលរដ្ឋ=>អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល៖សូមប្រុងប្រយ័ត្ន! ករណីក្លែងបន្លំរូបភាព AI ដើម្បីឆបោកការបរិច្ចាគប្រាក់សប្បុរសធម៌=>ឯកឧត្តម ឃួង ស្រេង ជួបដោះស្រាយជាមួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់នៃគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម–ព្រែកប្រា)=>សម្តេចតេជោ ហ៊ុន សែន៖ «ថៃលើកដុំថ្មទម្លាក់លើជើងខ្លួនឯង, តើតុលាការថៃហ៊ានបើកការស៊ើបអង្កេតលើ ថាក់ស៊ីន ដែលជាមនុស្សសិ្នទ្ធបំផុតជាមួយខ្ញុំឬទេ?»=>មូលធនមនុស្សប្រកបដោយសមត្ថភាពប្រកួតប្រជែង ដើរតួនាទីសំខាន់ ក្នុងការប្រែក្លាយចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ឱ្យទៅជាការពិត=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើសារចូលរួមអបអរសាទរ ខួបលើកទី៨ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧ ~ ៨ កក្កដា ២០២៥)=>ក្រុមអាជីវករថៃ នៅផ្សាររោងក្លឿ លើកគ្នាតវ៉ាសុំឲ្យទាហានថៃ បើកច្រកទ្វារព្រំដែនឡើងវិញ ,ការបិតនេះមិនមែនខាងកម្ពុជានោះទេ ពោលគឺទាហានថៃបិតដោយទំនើង ឯកតោភាគី
0

ព្រះអង្គធម្មវនវាសីបណ្ឌិត ចន្ទ មុនី និមន្តទស្សនកិច្ច និងជួបប្រជាពុទ្ធបរិស័ទតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រស្រុកជាប់ព្រំដែននៃខេត្តបាត់ដំបង..!

ព្រះអង្គធម្មវនវាសីបណ្ឌិត ចន្ទ មុនី និមន្តទស្សនកិច្ច និងជួបប្រជាពុទ្ធបរិស័ទតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រស្រុកជាប់ព្រំដែននៃខេត្តបាត់ដំបង..!

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តបាត់ដំបង៖ ព្រះអង្គធម្មវនវាសីបណ្ឌិត ចន្ទ មុនី នាថ្ងៃទី២៤-២៥ ខែសីហា ឆ្នាំ២០២៤ និមន្តទស្សនកិច្ច និងជួបប្រជាពុទ្ធបរិស័ទតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រស្រុកជាប់ដែននានានៃខេត្តបាត់ដំបង ដើម្បីផ្តល់ឱវាទជាធម្មទាន ដល់ប្រជាពុទ្ធបរិស័ទ្ធ ឲ្យខ្មែរចេះស្រលាញ់គ្នា ស្រលាញ់ជាតិ សាមគ្គីគ្នា និងការប្រាស្រ័យទាក់ទងគ្នា ជាពិសេសការទំនាក់ទំនងធ្វើពាណិជ្ជកម្មល្អជាមួយគ្នាទៅវិញទៅមករវាងស្រុកជាប់ព្រំដែនថៃ។

ក្នុងឱកាសព្រះអង្គធម្មវនវាសីបណ្ឌិត ចន្ទ មុនី និមន្តទស្សនកិច្ចក្នុងខេត្តបាត់ដំ
បង អមដំណើរដោយលោក សុខ លូ
អភិបាលខេត្តបាត់ដំបង និងប្រតិភូអមដំ
ណើរផ្សេងទៀត គេបាសង្កេតឃើញថា ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពុទ្ធបរិស័ទ្ធជាច្រើនរាប់ម៉ឺននាក់ ដែលមានជំនឿលើព្រះអង្គ បាននាំគ្នាទិញ ទៀន ធូប ផ្កា ក្រមួន ទឹកបរិសុទ្ធ និងគ្រឿងសក្ការៈបូជានានាជាច្រើនទៀត មកអង្គុយរង់ចាំទទួលព្រះអង្គ នៅតាមផ្លូវគោលដៅប្រវាត់ព្រំដែន តាមវត្តអារាមនិងនៅស្រុក ពិសេសនៅក្រុងបាត់ដំបងផងដែរ។

ព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុនី ក៏បានសម្តែងព្រះធម៌ទេសនា ជាធម្មទានដោ
យមានសង្ឃដីកាផ្តល់ឱវាទដល់ប្រជាពុទ្ធបរិស័ទ និងប្រជាពលរដ្ឋនៅខេត្ត
បាត់ដំបងថា៖ ការនិមន្តធ្វើដំណើរមកទស្សនកិច្ច នៅតាមបណ្តាខេត្តជាប់ព្រំដែន ថៃ ឡាវ និងវៀតណាម គឺបានបង្ហាញពីចលករមួយសម្រាប់ឱ្យយុវជន បានមកទស្សនាបន្តតាមក្រោយ ដើម្បីស្វែងយល់ពីសមិទ្ធផលបង្គោលព្រំដែន និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលជាសមិទ្ធផលប្រវត្តិសាស្ត្រ នៅលើទឹកដីរបស់ខ្មែរ។

ព្រះអង្គបានមានសង្ឃដីកាថា សូមប្រជាពលរដ្ឋ ត្រូវមានជំនឿជឿជាក់លើរាជរដ្ឋាភិបាល ដែលកំពុងដឹកនាំប្រកបដោយភាពវៃឆ្លាត របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយយើងនឹងរួបបរួមគ្នា ដើម្បីការពារទឹកដីរបស់យើង និងសាមគ្គីគ្នា លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបន្ថែម ព្រោះថាពេលមានផ្លូវទៅដល់ គឺមានទឹក មានភ្លើង មានប្រជាពលរដ្ឋ ទៅដល់តាមក្រោយហើយ ដូចនេះយើងត្រូវតែនាំគ្នាកសាងឲ្យបានផ្លូវ ទុកជាមរតក ទុកជាប្រវត្តិសាស្ត្រសម្រាប់កូនចៅជំនាន់ក្រោយនាថ្ងៃអនាគត។

ខេត្តបាត់ដំបងមួយរយៈចុងក្រោយថ្មីៗនេះ ក្រុមប្រឆាំងបានលើកយករឿង កិច្ចព្រមកិច្ចព្រៀងសហប្រត្តិបត្តិការតំបន់អភិវឌ្ឍន៍កម្ពុជា ឡាវ និងវៀតណាម ជាលេសដែលមានចេតនាបំពុលសន្តិសុខសង្គមកម្ពុជា ហើយប្រកាសប្រមូលកម្លាំងធ្វើបាតុកម្ម ដោយបង្កប់នូវយុទ្ធសាស្ត្រ រុញឲ្យផ្ទុះហិង្សា ហើយឈានទៅធ្វើបដិវត្តពណ៌ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ទៀតផង៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!