ទាន់ហេតុការណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីជួបជុំរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាមួយអ្នកសារព័ត៌មានលើកទី៧ ឆ្នាំ២០២៥=>អបអរសាទរខេត្តកណ្ដាល ទទួលបានជ័យលាភី ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+)=>សេចក្តីបំភ្លឺព័ត៌មាន របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរី នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥=>សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មាន កម្ពុជារៀបចំសិក្ខាសាលាលេីកទី ២ នៅខេត្ត ស្ទឹងត្រែង=>រោងចក្រកែច្នៃផ្លែឈើរបស់ក្រុមហ៊ុន ប៉ៃសិងសេង នៅស្រុករតនមណ្ឌល បញ្ចេញកាកសំណង់រាវ ប៉ះពាល់ដល់ការរស់ នៅរបស់ប្រជាពលរដ្ឋ ត្រូវបានក្រសួងបរិស្ថានចាត់វិធានការច្បាប់...=>ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។=>ឯកឧត្ដម ង៉ូវ បូរីណា អញ្ជើញជាអធិបតីពិធីរាត្រីសមោសរមូលនិធិសង្ក្រាន្ដអូររាំងឪ..!=>លោកជំទាវ ងិន លីណា បានដឹកនាំក្រុមការងារយេនឌ័រ នៃក្រសួងបរិស្ថាន បោះជំរុំយុវជន ដើម្បីអបអរទិវាអន្តរជាតិនៃសកម្មភាពដើម្បីទន្លេ ក្រោមប្រធានបទ "ទន្លេរបស់យើង អនាគតយើង”=>លោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌ មានជ័យបញ្ជាកំលាំងចុះបង្រ្កាប់បានទាន់ពេលវេលា..!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកសន្និបាតក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នៃ ស.ស.យ.ក. និងគូសបញ្ជាក់អំពីលទ្ធផលលេចធ្លោក្នុងឆ្នាំ២០២៤
0

ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលស្រុកអង្គស្នួល

ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលស្រុកអង្គស្នួល

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្ដាល៖នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ រដ្ឋបាលស្រុកអង្គស្នួល បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលស្រុកអង្គស្នួល ក្រោមគណៈធិបតីភាព ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។

មានប្រសាសន៍ក្នុងពិធីប្រកាសតែងតាំង ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា៖ ការតែងតាំង ផ្លាស់ប្តូរ បញ្ចប់ភារកិច្ច គឺជារឿងធម្មតារបស់មន្ត្រីរាជការមុខងារសាធារណៈ  ហើយ​វាក៏ជាការឆ្លើយតបទៅនឹងកំណែទម្រង់កាន់តែស៊ីជម្រៅរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃ​នីតិកាលរដ្ឋសភា។

ឯកឧត្ដម អភិបាលខេត្ត បានកោត​សរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុម​ប្រឹក្សា គណៈ​អភិបាល​​ មន្រ្តីរាជការ​គ្រប់​លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ​ទូទាំង​ស្រុកអង្គស្នួល ដែលបាន​រួម​សាមគ្គី​សហកា​រ​គ្នា ​ខិតខំ​ប្រឹងប្រែងយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីនយោបាយនានារបស់រាជរដ្ឋាភិបាល ដោយ​​បាន​ជំរុញ​ការ​អភិវឌ្ឍស្រុកអង្គស្នួល ឱ្យសម្រេចបានសមិទ្ធផល និង​មាន​ការរីក​ចម្រើន​​លើ​គ្រប់​វិស័យ។ ទន្ទឹមនេះ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ ក៏បាន​ខិតខំរួមសាមគ្គី​សហការគ្នា ខិតខំ​ប្រឹងប្រែង​​​យ៉ាងសកម្មក្នុងការដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍ​មូលដ្ឋាន​ឲ្យមានការរីកចម្រើនលើ​គ្រប់វិស័យ រួមមាន​​​ការផ្តល់​សេវា​សាធារណៈ ការអភិវឌ្ឍមូលដ្ឋាន ការជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះធម្មជាតិ គ្រោះថ្នាក់សង្គមនានា ការ​ថែ​​រ​ក្សា​​​ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេស​បានយកចិត្តទុកដាក់ចូលរួមយ៉ាង​សកម្ម និងប្រកបដោយភាពម្ចាស់ការ ក្នុងការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល។

ឯកឧត្ដម អភិបាលខេត្តកណ្ដាល បានផ្ដាំផ្ញើដល់ ដល់លោកអភិបាលស្រុក ដែលទើបទទួលការតែងតាំងថ្មី ក៏ដូចជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ កងកម្លាំង ក្នុងរដ្ឋបាលស្រុកអង្គស្នួល ទាំងមូល សូមបន្តយកចិត្តទុកដាក់ បន្តរឹតបន្តឹងបញ្ហា​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ លុបបំបាត់ឲ្យបានជាអតិបរមានូវបទល្មើសគ្រប់ប្រភេទ ជាពិសេសបញ្ហាល្បែងស៊ីសង បទល្មើសនេសាទ និងបញ្ហាគ្រឿងញៀន ក្មេងទំនើង បញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងបន្តការអនុវត្តឲ្យបានម៉ឺងម៉ាត់ នូ​វគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល។ បន្តខិតខំយកចិត្តទុកដាក់លើការងារផ្តល់សេវាសាធារណៈ ដោយត្រូវប្រកាន់យកនូវគោលការ​ណ៍​បី​ជាសំខាន់គឺ ធ្វើឲ្យបាន ធ្វើឲ្យលឿន ធ្វើឲ្យមានតម្លាភាព ហើយគោរពទៅតាមតម្លៃសេវាដែលកំណត់ក្នុងច្បាប់។ ត្រូវបន្តពង្រឹង និងកែលម្អការផ្តល់សេវារដ្ឋបាលតាមការិយាល័យ​ច្រកចេញ​ចូលតែមួយ​នៅ រដ្ឋបាលស្រុក ដែលទើបត្រូវបានកែសម្រួល​បែប​បទ និងនីតិវិធីនៃផ្តល់សេវាស្របតាមរចនាសម្ព័ន្ធ និង​មុខងារថ្មី​ ដោយត្រូវយកចិត្តទុកដាក់ក្នុង​ការ​​ពង្រឹង​សមត្ថភា​ព និង​សីលធម៌វិជ្ជាជីវៈ​របស់មន្រ្តី​ក្នុងការបំពេញការងាររបស់ខ្លួន ដើម្បីធានា​ឱ្យ​ប្រជា​ពលរដ្ឋទទួលបានសេវារដ្ឋបាលនានាកាន់តែ​ងាយស្រួល ឆាប់រហ័ស មានតម្លា​ភាព និងគណ​នេយ្យភាព។ លើសពីនេះទៀត រដ្ឋបាលស្រុកត្រូវបន្តជំរុញ និងគាំទ្រ និងតាមដានជាប្រចាំលើការផ្តល់សេវារដ្ឋបាល​តាម​យន្តការច្រកចេញចូលតែមួយនៅឃុំទំាង១០ នៅក្នុងស្រុក។

សូមបញ្ជាក់ផងដែរថា៖ លោក នូ សុវណ្ណរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកអង្គស្នួល ជំនួសលោក ខុន សេរីរដ្ឋា ត្រូវបានតែងតាំងជាអភិបាលរង នៃគណៈអភិបាលខេត្តកណ្ដាល៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!