ទាន់ហេតុការណ៍
ប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យភ្លើងឆេះផ្ទះចំនួន០៣ គ្រួសារ ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល=>ពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធ ចំនួន០២ភូមិស្មើនិង៣,០៨២ក្បាលដី ក្នុងឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល=>គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធពិនិត្យឧត្តមានុវត្តសកល ដើម្បីរៀបចំក្របខណ្ឌពិនិត្យតាមដាន និងវាយតម្លៃការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា=>ថង់ប្លាស្ទិករាប់តោន និងសំរាម ត្រូវបានគេបោះចោលយ៉ាងអាណាធិបតេយ្យ បំពុលបរិស្ថានទឹកទន្លេនៅកំពង់ទឹកឆ្នុកទ្រូ=>ឯកឧត្តមបណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្រ្តីក្រសួងបរិស្ថាន​ និងថ្នាក់ដឹកនាំ​ ព្រមទាំងមន្ត្រីរាជការទាំងអស់នៃក្រសួងបរិស្ថាន​ ផ្ញេីសាររំលែកទុក្ខ​ ក្រុមគ្រួសារឯកឧត្តម​ មាស​ សុភា​ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ​ នៃព្រះរាជាណាចក្រកម្ពុជា​...=>ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា អញ្ជើញបើកវគ្គបណ្តុះបណ្តាល ស្តីពី « ការពង្រឹងការងារព័ត៌មាននិងសាធារណមតិ » នៅក្នុងខេត្តកណ្តាល=>រថយន្តលោកអភិបាលរងខេត្តពោធិ៍សាត់ម្នាក់ បង្កគ្រោះថ្នាក់ចរាចណ៍ បណ្ដាលឱ្យស្លា.ប់មនុស្សបីនាក់ ក្នុងស្រុកក្រគរ=>ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកណ្ដាល=>ក្រសួងអភិវឌ្ឍន៍ជនបទ មានការរៀបចំសិក្ខាសាលាស្តីពី “ការត្រួតពិនិត្យឡើងវិញលើការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងអភិវឌ្ឍន៍ជនបទ”=>ពិធីបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យការងារចុះបញ្ជីដីធ្លី ចំនួន២ភូមិ គឺភូមិត្រពាំងវាល ឃុំជ្រៃលាស់ និងភូមិត្រពាំងរកា ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្ដាល
0

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាលខេត្ត នាំយកអំណោយមនុស្សធម៌ និងប្រគល់ផ្ទះរបស់សាខាជូនប្រជាពលរដ្ឋក្រីក្រចំនួន ៤គ្រួសារ នៅស្រុកស្អាង និងក្រុងសំពៅពូន

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

កណ្ដាល៖ ព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់ ឲ្យលោក ទៀង សុគន្ធ នាយកសាខា ដឹកនាំប្រតិភូចុះទៅស្រុកស្អាង និងស្រុកក្រុងសំពៅពូន ដើម្បីប្រគល់ផ្ទះ ៤ខ្នង ដែលសាខាបាន សាងសង់ជូនដល់គ្រួសារក្រីក្រ ព្រមទាំងបានឧបត្ថម្ភអំណោយជាសម្ភារ និងថវិកាមួយចំនួន ។

មានមតិសំណេះសំណាលក្នុងឱកាសនោះ លោក ទៀង សុគន្ធ បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខា ដោយក្ដីនឹករលឹក និងក្តីអាណិតអាសូរក្រៃលែង។

លោកនាយកបានបន្តទៀរថា កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ជានិច្ចកាលសម្ដេចតែងបានគិតគូរជានិច្ចអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទូទៅនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ហើយសម្តេចក៏បានណែនាំជាប្រចាំដល់មន្រ្តីនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីបញ្ហាជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ទូទៅ ដោយចុះសួរសុខទុក្ខដល់ជនងាយរងគ្រោះបំផុត និងជនរងគ្រោះមហន្តរាយផ្សេងៗនៅតាមសហគមន៍ គ្មានការប្រកាន់នូវពូជសាសន៍ សាសនា ប្រពៃណី ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

ជាមួយគ្នានេះលោកនាយកសាខាក៏បានផ្ដាំផ្ញើដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាសូមថែទាំសុខភាឱ្យបានល្អ និងត្រូវប្រកាន់ខ្ជាប់នូវអនាម័យ៣ប្រការគឺ៖ ការហូបស្អាត ការផឹកស្អាតនិងការរស់នៅស្អាតជានិច្ច។

អំណោយដែលទទួលបានក្នុងមួយគ្រួសាររួមមាន៖ អង្ករ ២៥គីឡូ មី១កេះ ទឹកត្រី១យួរ ទឹកស៊ីអ៉ីវយួរ ទឹកសុទ្ធ១កេះ សម្ភារៈផ្ទះបាយមួយឈុត និងថវិកា៤០ម៉ឺនរៀលផងដែរ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!