ទាន់ហេតុការណ៍
គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធពិនិត្យឧត្តមានុវត្តសកល ដើម្បីរៀបចំក្របខណ្ឌពិនិត្យតាមដាន និងវាយតម្លៃការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា=>ថង់ប្លាស្ទិករាប់តោន និងសំរាម ត្រូវបានគេបោះចោលយ៉ាងអាណាធិបតេយ្យ បំពុលបរិស្ថានទឹកទន្លេនៅកំពង់ទឹកឆ្នុកទ្រូ=>ឯកឧត្តមបណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្រ្តីក្រសួងបរិស្ថាន​ និងថ្នាក់ដឹកនាំ​ ព្រមទាំងមន្ត្រីរាជការទាំងអស់នៃក្រសួងបរិស្ថាន​ ផ្ញេីសាររំលែកទុក្ខ​ ក្រុមគ្រួសារឯកឧត្តម​ មាស​ សុភា​ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ​ នៃព្រះរាជាណាចក្រកម្ពុជា​...=>ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា អញ្ជើញបើកវគ្គបណ្តុះបណ្តាល ស្តីពី « ការពង្រឹងការងារព័ត៌មាននិងសាធារណមតិ » នៅក្នុងខេត្តកណ្តាល=>រថយន្តលោកអភិបាលរងខេត្តពោធិ៍សាត់ម្នាក់ បង្កគ្រោះថ្នាក់ចរាចណ៍ បណ្ដាលឱ្យស្លា.ប់មនុស្សបីនាក់ ក្នុងស្រុកក្រគរ=>ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកណ្ដាល=>ក្រសួងអភិវឌ្ឍន៍ជនបទ មានការរៀបចំសិក្ខាសាលាស្តីពី “ការត្រួតពិនិត្យឡើងវិញលើការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងអភិវឌ្ឍន៍ជនបទ”=>ពិធីបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យការងារចុះបញ្ជីដីធ្លី ចំនួន២ភូមិ គឺភូមិត្រពាំងវាល ឃុំជ្រៃលាស់ និងភូមិត្រពាំងរកា ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្ដាល=>រដ្ឋបាលខេត្តកណ្តាល រៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>ប្រជាជនខេត្តកណ្ដាលចាត់ទុក ថ្ងៃ៧មករាជាថ្ងៃកំណើតទី២ និងបានធ្វើឱ្យគ្រួសារខ្មែរ និងប្រទេសជាតិទាំងមូល មានជីវិតរស់រានឡើងវិញ ចេញពីការកាប់សម្លាប់ និងភាពងងឹតសូន្យសុង នៃរបបវាលពិឃាត របស់បនប្រល័យពូជសាសន៍ ប៉ុល ពត ហើយបានចាប់ផ្តើមអភិវឌ្ឍន៍ប្រទេសពីចំណុចក្រោមសូន្យ ឱ្យទទួលបានការរីកចម្រើនលើគ្រប់វិស័យ ក្រោមម្លប់សុខសន្តិភាព និងវឌ្ឍនភាពសង្គម។
0

ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង នៅតាមបណ្ដោយប្រឡាយ៩៤ និង ៩៦ ស្ថិតនៅស្រុកកណ្ដាលស្ទឹង និងក្រុងតាខ្មៅ ខេត្តកណ្ដាល ត្រូវបានអាជ្ញាធរជម្លៀសមកទីទួលសុវត្ថិភាព ដើម្បីបញ្ជៀសនូវគ្រោះថ្នាក់ផ្សេងៗ

ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង នៅតាមបណ្ដោយប្រឡាយ៩៤ និង ៩៦ ស្ថិតនៅស្រុកកណ្ដាលស្ទឹង និងក្រុងតាខ្មៅ ខេត្តកណ្ដាល ត្រូវបានអាជ្ញាធរជម្លៀសមកទីទួលសុវត្ថិភាព ដើម្បីបញ្ជៀសនូវគ្រោះថ្នាក់ផ្សេងៗ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំមន្ត្រីជំនាញ មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុកកណ្ដាលស្ទឹង និងក្រុងតាខ្មៅ ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅតាមបណ្ដោយប្រឡាយលេខ៩៤ និង ៩៦ ស្ថិតក្នុងស្រុកកណ្ដាលស្ទឹង និងក្រុងតាខ្មៅ ខេត្តកណ្ដាល។

ក្នុងឱកាសចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនេះដែរ ឯកឧត្តមហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល បានណែនាំដល់កងកម្លាំងមានសមត្ថកិច្ច ព្រមទាំងអាជ្ញាធរស្រុកកណ្ដាលស្ទឹង និងក្រុងតាខ្មៅ ត្រូវអញ្ជើញបងប្អូនប្រជាពលរដ្ឋដែលរងការជន់លិចទាំងអស់ មកទីទួលសុវត្ថិភាព ដើម្បីបញ្ជៀសនូវគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ ព្រោះថាស្ថានភាពទឹកនៅពេលនេះនៅតែបន្តឡើងជាបន្តបន្ទាប់។ ជាមួយគ្នានេះផងដែរត្រូវចុះដល់មូលដ្ឋានដែលកំពុងជន់លិច ដោយមិនឱ្យមានប្រជាពលរដ្ឋណាម្នាក់បន្តរស់នៅតំបន់ដែលរងហានិភ័យដោយជំនន់ទឹកភ្លៀងនេះឡើយ ហើយអាជ្ញាធរទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមកស្នាក់នៅបណ្ដោះអាសន្ននៅទីទួលសុវត្ថិភាពក្នុងមូលដ្ឋានរបស់ខ្លួន។

ជាមួយគ្នានេះផងដែរ ឯកឧត្តមអភិបាលរងខេត្ត បានណែនាំដល់មន្ទីរជំនាញពាក់ព័ន្ធ ត្រូវរៀបចំទឹកស្អាត បង្គន់អនាម័យ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមកស្នាក់នៅបណ្ដោះអាសន្ននៅទីទួលសុវត្ថិភាពនេះឱ្យបានគ្រប់គ្រាន់។

ក្នុងនោះដែរឯកឧត្តមអភិបាលរងខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ នៅក្បែរតំបន់ជំនន់ទឹកភ្លៀង សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសត្វអសិរពិស ពិសេសមនុស្សចាស់ និងក្មេងៗមិនត្រូវឱ្យនៅក្បែរទឹកឡើយ ដែលអាចបណ្ដាលឱ្យមានគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ។

សូមបញ្ជាក់ផងដែរថាក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ មានភ្លៀងធ្លាក់ជាបន្តបន្ទាប់បណ្ដាលធ្វើឱ្យស្ទឹងព្រែកត្នោត និងតំបន់មួយចំនួនមានការជន់លិចដោយជំនន់ទឹកភ្លៀង ក្នុងនោះសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ប្រជាពលរដ្ឋចំនួន ១១០គ្រួសារបានរងការជន់លិចដោយជំនន់ទឹកភ្លៀង និងបានរកទីទួលសុវត្ថិភាពរួចហើយ និង៨៨ គ្រួសារទៀតទទួលរងនូវផលប៉ះពាល់។ ដោយឡែកឃុំកណ្ដោក ស្រុកកណ្ដាលស្ទឹង ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងមានចំនួន ២៩៤ គ្រួសារ ហើយគ្រួសារមកទីទួលសុវត្ថិភាពមានចំនួន ៣៧ គ្រួសារ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!