ទាន់ហេតុការណ៍
លោក សាយ សំអាល់ ៖​ កីឡាឡើងភ្នំបាននិងកំពុងទាក់ទាញចំណាប់អារម្មណ៍ខ្លាំងពីសំណាក់ប្រជាជនកម្ពុជា=>ពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាក្រុងតាខ្មៅ អាណត្តិទី៤=>ពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាសំពៅពូន អាណត្តិទី៤ នៃខេត្តកណ្ដាល=>កម្លាំងចម្រុះទីបញ្ជាការស្រាល ស្រុកតាំងគោក ប្រចាំការនៅកោះរះឃាត់ខ្លួន អ្នកធ្វើសកម្មភាពឈូសឆាយភ្ជួរដីនៅតំបន់បី ដែលស្ថិតនៅចំណុចតាចេត នឹងបានបញ្ជូន ឲ្យជំនាញជលផលចាត់ការបន្ត..!=>ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ អញ្ជីញជាអធិបតី ពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តក្រចេះ អាណត្តិទី៤ ដែលមានចំនួន២១រូប ដោយមានការអញ្ជីញចូលរួមពីសំណាក់ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ និងឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ នៅសាលមហោស្រពខេត្តក្រចេះ។=>ពិតជាខ្លាំងម៉ែន! ក្រុមមេឈ្មួញដុះស្លែនៅតែ គៀងគរពលរដ្ឋអោយ កាវលៀស យកមកលក់ឱ្យខ្លួន ក្នុងមួយថ្ងៃៗរាប់សិបតោន ទោះក្នុងរដូវបិទនេសាទក៏ដោយ..?(វគ្គ១)=>ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ដាក់ដំណើរការ នូវគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) ឆ្ពោះទៅរកប្រព័ន្ធការងារបែបឌីជីថល សម្រាប់អាវុធហត្ថរាជធានីភ្នំពេញអនុវត្តជាលើកដំបូង!=>សម្តេចតេជោ និងសហភាពអឺរ៉ុប ឯកភាពគ្នាថា ត្រូវតែមានតុចរចារមួយ ដើម្បីបញ្ចប់ភាពទាល់ច្រកនៅមីយ៉ាន់ម៉ា=>គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានរៀបចំកិច្ចប្រជុំរបស់ខ្លួន ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក=>ក្រសួងបរិស្ថានប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថាន ពិភពលោក៥មិថុនា ឆ្នាំ២០២៤ ក្រោមប្រធានបទ "ការកែប្រែគុណភាពដី រហោស្ថានកម្ម និងធន់នឹងគ្រោះរាំងស្ងួត"
0

ទីតាំងល្បែងសុីសងជល់មាន់តាមប្រពន្ធ័អនឡាញ នៅតែបន្តបើកលេងយ៉ាងពេញបន្ទុកនៅក្នុងទឹកដីឃុំស្វាយប្រទាក ស្រុកស្អាង ប្រឆាំងបទបញ្ជាសម្តេច បវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា..! (វគ្គ១)

ទីតាំងល្បែងសុីសងជល់មាន់តាមប្រពន្ធ័អនឡាញ នៅតែបន្តបើកលេងយ៉ាងពេញបន្ទុកនៅក្នុងទឹកដីឃុំស្វាយប្រទាក ស្រុកស្អាង ប្រឆាំងបទបញ្ជាសម្តេច បវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា..! (វគ្គ១)

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្តាល៖ ទីតាំងបនល្បែងសុីសង ជាច្រើនកន្លែង កំពុងតែបើកអោយក្រុមអ្នកញៀនល្បែងចូល លេងយ៉ាងរលូន តាមបណ្តាលភូមិនានាក្នុងឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ហាក់បីដូចជាកំពុងផ្គើន បទបញ្ជាសម្តេច បវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ជាក់ស្តែងទីតាំងនៅក្នុងឃុំស្វាយប្រទាល៖
១.ទីតាំងនៅភូមិលេខ ៣ ឃុំស្វាយប្រទាល
២.ទីតាំងស្ថិតនៅភូមិពោធិ៍បាន ឃុំស្វាយប្រទាល
៣.ទីតាំងស្ថិតនៅភូមិបឹងជ្រែង ឃុំស្វាយប្រទាល
៤.ទីតាំងស្ថិតនៅភូមិលេខ៩ ឃុំស្វាយប្រទាល
៥.ទីតាំងស្ថិតនៅភូមិព្រែកតាតាន់ ឃុំ ស្វាយប្រទាល
៦.ទីតាំងស្ថិតនៅភូមិបារ៉ែន ឃុំស្វាយប្រទាល
៧.ទីតាំងស្ថិតនៅ ភូមិបារ៉ែនលើ ឃុំស្វាយប្រទាល
៨.ទីតាំងស្ថិតនៅភូមិព្រែកតាជ័រ ឃុំស្វ័យប្រទាល លេងតាមទូរសព្ទ័ដៃ។
នេះគ្រាន់តែឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល រាប់ទ្រោះៗមានចំនួនប៉ុន្នឹង នៅមិនទាន់អស់ផងទេ ចុះនៅឃុំផ្សេងៗទៀត មានប៉ុន្មានដែរទៅ?។

ដោយមានការផ្តល់ព័ត៌មានពីប្រជាពលរដ្ឋមកថា នៅក្នុងឃុំស្វាយប្រទាល មានទីតាំងល្បែងសុីសង មាន់ជល់តាមប្រពន្ធ័អនឡាញជាច្រើនទីតាំង បន្ទាប់ពីបានទទួលព័ត៌មាននេះហើយ ក្រុមការងារយើងក៏បានចុះទៅពិនិត្យផ្ទាល់ឃើញថាមានល្បែងសុីសង មាន់ជល់តាមប្រពន្ធ័អនឡាញ ដូចប្រជាពលរដ្ឋរាយការណ៍ពិតមែន។

ខណៈនោះក្រុមការងារយើងក៏បានផ្តិតនៅរូបភាពជាក់ស្តែង ដើម្បីធ្វើការផ្សព្វផ្សាយព័ត៌មានជូនទៅអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ព្រមទាំង លោក អភិបាលស្រុកស្អាងនឹងលោកអធិការស្រុកស្អាង ឲ្យលោកបានជ្រាបជាព័ត៌មាន ដើម្បីមានវិធានការទៅលើទីតាំងទាំងនោះ។ព្រោះទីណាមានបនល្បែងសុីសងគឺទីនោះតែងតែមានអំពើហិង្សាក្នុងគ្រួសារនិងអំពើចោរលួច ឆក់ ប្លន់ គ្រប់ប្រភេទគឺប្រភពកើតចេញពីល្បែងសុីសងទាំងនោះឯង។
ដូច្នេះបើសិនជាអាជ្ញាធរនិងសមត្ថកិច្ចនៅតំបន់ បានអនុញ្ញាតឲ្យបនល្បែងសុីសង បើកមែននោះជាការអនុវត្តផ្ទុយ ហើយផ្គើននិងប្រឆាំងទៅបទបញ្ជា សម្តេច បវរធិបតី ហ៊ុន ម៉ាណែត ផងដែរ។

គួររលឹកថា៖ កាលពីពេលថ្មីៗកន្លងទៅ សម្តេច បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថាពេលវេលានេះមិនមែនជាពេលវេលា យកចិត្តទុកដាក់ពង្រាយនៅទីតាំងល្បែងនោះទេ ទោះបីជាមានច្បាប់អនុញ្ញាតិក៏ដោយ ក្នុងនោះដែរសម្តេចបានឲ្យផ្អាករាល់ការចេញអាជ្ញាប័ណ្ណ ផ្តល់សិទ្ធិការបើកល្បែងផ្សងសំណាង បន្ថែមនៅតាមមូលដ្ឋានឡើយ។

ជាមួយគ្នានោះសម្ដេច ក៏បានឲ្យគណ:កម្មការគ្រប់គ្រង ល្បែងពាណិជ្ជកម្ម កម្ពុជាចំណុះឲ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវដឹកនាំប្រជុំជាបន្ទាន់ជាមួយសមត្ថកិច្ចអាជ្ញាធរពាក់ព័ន្ធពិនិត្យដើម្បីរៀបចំនិងមានវិធានការគ្រប់គ្រងល្បែងផ្សងសំណាង
នានានៅទូទាំងប្រទេស។

­ សម្តេចបានដាក់បទបញ្ជាឲ្យអាជ្ញាធរនិងសមត្ថកិច្ចគ្រប់បណ្តាខេត្តក្រុងនិងរាជធានីត្រូវមានវិធានការជាបន្ទាន់ដើម្បីត្រួតពិនិត្យទីតាំងល្បែងផ្សងសំណាងនៅតាមមូលដ្ឋានដែលមាននៅដែនសមត្ថកិច្ចរបស់ខ្លួន។

ក្នុងករណីនៅមានបើកល្បែងសុីសងបន្តទៀត សូមចុះចាត់វិធានការជាបន្ទាន់ ហើយរាយការណ៍មកសម្តេចផ្ទាល់ ដើម្បីឈានទៅដល់ការដកអាជ្ញាប័ណ្ណ នៅក្នុងបណ្តាខេត្តនៅក្នុងទូទាំងប្រទេសតែម្តង។
សម្តេចបានបន្តថាពេលវេលានេះនិងជាពេលវេលាទៅមុខត្រូវចូលរួមទាំងអស់គ្នាអនុវត្តនៅគោលនយោបាយ ភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង៧ចំណុច របស់រាជរដ្ឋាភិបាលឲ្យមានប្រសិទ្ធភាព។

អង្គភាពយើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង និងជាព្រាបនាំសារ ជូនថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាលតែប៉ុណ្ណោះ ជុំវិញការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំរង់ចាំទទួលការស្រាយបំភ្លឺពីស្ថាប័នពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ តាមច្បាប់ស្តីពី របបអ្នកសារព័ត៌មាននៅកម្ពុជា។ សូមអរគុណ.!

Filed in: ព័ត៌មានជាតិ, សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com