ទាន់ហេតុការណ៍
ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីបិទកម្មវីធីសង្ក្រាន្តអូររាំងឪ..=>ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំ​រោង=>កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួម ការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយក្តីមោទកភាព!=>ស្ត្រីម្នាក់ត្រូវសត្វដំរីព្រៃបោកស្លាប់ ខណៈកំពុងដើរកាច់ខ្នែងទំពាំងឫស្សី...=>ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីចូលរួមបើកកម្មវិធីសង្ក្រាន «ស្រុកអូរាំងឪ»=>ឯកឧត្តម រ័ត្ន ស្រ៊ាង សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំរោង...=>ពិធីសូត្រមន្ត ចំរើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីសួស្តី ជយ័មង្គល វិបុលសុខអបអរសាទរពិធីបុណ្យប្រពៃណីជាតិខ្មែរឆ្នាំរោង ឆស័ក ពុទ្ធសរាជ ២៥៦៧គ.ស២០២៤=>លោក សៀង ស៊ីពោធិ៍ ព្រមទទួលយកគោលនយោបាយ របស់រាជរដ្ឋាភិបាល ជាមួយនឹងអាជ្ញាធរ ខណ្ឌព្រែកព្នៅ...=>ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីចូលរួមបើកកម្មវិធីសង្ក្រាន វិទ្យាល័យក្រែក=>ថ្នាក់ដឹកនាំ សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បានចូលជួបសម្តែងការគួរសម ប្រគល់អំណោយ និង ជូនពរ ឯកឧត្តម នេត ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសចូលឆ្នាំថ្មី
0

ថៃស្ទាក់ចាប់ម៉ូតូចោរកម្មឆ្លងដែន បម្រុងនាំចូលមកកម្ពុជា…

ថៃស្ទាក់ចាប់ម៉ូតូចោរកម្មឆ្លងដែន បម្រុងនាំចូលមកកម្ពុជា…

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ប្រទេសថៃ៖ម៉ូតូស៊ែរីថ្មីៗជាច្រើនគ្រឿង ដែលភាគីថៃផ្តោតទៅលើករណីចោរកម្ម ត្រូវបានកម្លាំងយោធាថៃ សហការជាមួយ ភាគីកម្ពុជា ស្ទាក់ចាប់បានទាំងរំលងអាធ្រាត្រ ខណ:ដែលពួកគេកំពុងជិះឆ្ពោះទៅកាន់ខ្សែបន្ទាត់ព្រំដែនកម្ពុជា។

យោងតាមរបាយការណ៍របស់កម្លាំងវរ:ព្រំដែនថៃបានបញ្ជាក់ថា កិច្ចប្រតិបត្តិការដែលចេញដោយកម្លាំងយោធាព្រះដែនថៃ លេខ១២ និងសហការជាមួយកម្លាំងវរ:ការពារព្រំដែនគោលកម្ពុជាលេខ ៥០៣ បន្ទាប់ពីបានទទួលព័ត៌មានពីបណ្តាញ ក ស ហើយក៏បានធ្វើការល្បាតតាមខ្សែបន្ទាត់ព្រំដែន ដើម្បីទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ។

លុះនៅវេលាម៉ោង ៣ ទៀបភ្លឺឈានចូល ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ត្រង់ចំណុចអាងសិលា ដែលមានGPS លេខ TA ៤៩០២០៥ ក្នុងភូមិសាស្ត្រ ស្រុកតាប្រាក់យ៉ា ខេត្តស្រះកែវ ទល់នឹង អូរបីជាន់ ខេត្តបន្ទាយមានជ័យ ក៏បានប្រទះឃើញមនុស្សមួយក្រុម កំពុងជិះម៉ូតូឆ្ពោះទៅកាន់ខ្សែបន្ទាត់ព្រំដែនកម្ពុជា។

បន្ទាប់ពីឃើញទិដ្ឋភាពបែបនេះ កម្លាំងបានបង្ហាញខ្លួនដើម្បីអោយជួកគេឈប់ត្រួតពិនិត្យ ផ្ទុយទៅវិញពួកគេបានផ្តួលម៉ូតូរួចរត់ឆ្លងដែនចូលទៅក្នុងទឹកដីកម្ពុជាបាត់អស់ ដោយសារយប់ងងឹតផង។

កិច្ចប្រតិបត្តិការនេះបានធ្វើឡើងរហូតដល់ព្រឹកព្រលឹម ទើបកម្លាំងប្រមូលបានម៉ូតូស៊ែរីថ្មីៗចំនួន៦គ្រឿង ដែលសមត្ថកិច្ចថៃបានសន្និដ្ឋានថា ម៉ូតូទាំងនេះអាចជាប់ពាក់ព័ន្ធនឹងអំពើចោរកម្មដើម្បីនាំឆ្លងដែនចេញទៅក្រៅប្រទេស។ បច្ចុប្បន្នសមត្ថកិច្ចថៃបាននាំម៉ូតូទាំងនេះយកទៅរក្សាទុកជាបណ្តោះអាសន្នដើម្បីបន្តការស្រាវជ្រាវ ៕ របាយការណ៍មួន រិទ្ធីយ៉ា(៩៥)
.

Filed in: ព័ត៌មានថ្មី, សន្តិសុខ សង្គម, អន្តរជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com