ទាន់ហេតុការណ៍
«កម្ពុជាមានសក្ដានុពលច្រើន ក្នុងការរឹតចំណងទាក់ទងនិងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយអេមីរ៉ាតអារ៉ាប់រួម»=>អបអរ «ទិវាកុមារអន្តរជាតិ ១ មិថុនា ឆ្នាំ២០២៣ និងសម្ពោធសមិទ្ធផលនានា» ក្នុងសាលាមត្តេយ្យធនធានក្រុងព្រះសីហនុ=>មន្ដ្រីជាន់ខ្ពស់នៅក្រសួងមហាផ្ទៃម្នាក់ កំពុងប្រើអំណាចចាក់ដីលុបយកចំណីទន្លេរ សាងសង់ភូមិគ្រឹះដ៏ស្គឹមស្គៃជារបស់ផ្ទាល់ខ្លួន..!(វគ្គ១)=>ប្រជាពលរដ្ឋ៖ល្បែងសុីសងស្ថិតនៅក្នុង ក្លឹបបាល់ទះ បឹងត្រាវ ដំណើរការលូនទៅបាន ព្រោះតែមានកាបើកដៃពីអាជ្ញាធរមានសមត្ថកិច្ចពាក់ពន្ធ័ក្នុងមូលដ្ឋាន..!!!(វគ្គ៣)=>ប្រជាពលរដ្ឋ៖ល្បែងសុីសងដំណើរការលូនទៅបាន ព្រោះតែមានកាបើកដៃពីអាជ្ញាធរមានសមត្ថកិច្ចពាក់ពន្ធ័ក្នុងមូលដ្ឋាន..!!!(វគ្គ៣)=>ឆក់ទូរស័ព្ទភ្លាម រត់ឡើងម៉ូតូគេចខ្លួនភ្លាម ក៏ត្រូវបាន អាវុធហត្ថ ឃាត់ខ្លួនភ្លែត!=>សម្ដេចតេជោ ហ៊ុន សែន ដាក់ចេញនូវបទបញ្ជាម៉ឺងម៉ាត់ ទប់ស្កាត់ការកាប់ព្រៃឈើ និងការទន្ទ្រានយកដីធ្លីរបស់រដ្ឋ ខណៈការបោះឆ្នោតជិតមកដល់=>វេទិកាស្ដីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ»=>បង្ក្រាបសង្វៀនបញ្ជល់មាន់ដ៏ធំ មួយកន្លែង ឃាត់អ្នកលេងជិត២០នាក់ ថែមទាំងដកហូតវត្ថុតាងជាច្រើន=>ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញសំណេះសំណាលជាមួយមេគ្រួសារបក្ស នៃគណបក្សប្រជាជនកម្ពុជា ក្នុងភូមិដំណាក់សង្កែ និងភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ!
0

ទីតាំងល្បែងសុីសងដុះស្លែមួយកន្លែង ឋិតនៅចំណុចផ្លូវ៤៧៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន ទុលមុខការះសាំងptt សមត្ថកិច្ចក្នុងមូលដ្ឋាន មិនដែលមើលឃើញ..?វគ្គ១

ទីតាំងល្បែងសុីសងដុះស្លែមួយកន្លែង ឋិតនៅចំណុចផ្លូវ៤៧៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន ទុលមុខការះសាំងptt សមត្ថកិច្ចក្នុងមូលដ្ឋាន មិនដែលមើលឃើញ..?វគ្គ១

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ៖យោងតាមប្រភពពីប្រជាពលរដ្ឋដែលមិនសប្បាយចិត្តចំពោះល្បែងសុីសងបានអោយអង្គភាព គេហទំព័រ រដ្ឋាអភិវឌ្ឍន៍ញូស៍ដឹងថា៖ទីតាំងល្បែងស៊ីសង មានអាប៉ោង បៀ យូគីហ្គេមអនឡាញ និងមាន់អនឡាញ នៅនឹងផ្លូវ ៤៧៤នៅទល់មុខការះសាំងptt ​ម្ខាងផ្លូវ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន កំពុងបើកលេងយ៉ាងរំភើយ!ឯអាជ្ញាធរមូលដ្ឋានធ្វើព្រងើយហាក់មើលមិនឃើញ ស្តាប់មិនឮ ទស្បីអង្គភាពសារព័ត៌មានជាច្រើនបានចុះផ្សាយយ៉ាងណាក៏ដោយ មិនដែលឃើញសមត្ថកិច្ចចុះធ្វើការបង្រ្កាបឡើយ?។

ប្រភពបានរិះគុនថា សមត្ថកិច្ចពាក់ពន្ធ័ក្នុងមូលដ្ឋាននឹងម្ចាស់ទីតាំងល្បែងកំពុងរួមដៃគ្នាផ្គើននូវបទបញ្ជា សម្តេច តេជោ ហុ៊ន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា។ សូមរំលឹកថា៖ កាលនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២.សម្តេចហ៊ុនសែន បានដាក់បទបញ្ជាឲ្យ គណៈអភិបាល រាជធានី ខេត្ត ក្រុង.ទាំង២៥ ត្រូវតែបង្រ្កាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ​ទូទាំងប្រទេស ដោយគ្មានការលើកលែង។បើអាជ្ញាធរនិងសមត្ថកិច្ច ស្រុក ក្រុង ខេត្តណា ដែលមិនទប់ស្កាត់ និងមិនបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់នៅក្នុង មូលដ្ឋាន របស់ខ្លួនទេ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះនិងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង។

ទោះបីយ៉ាងនេះក្តីម្ចាស់ទីតាំងល្បែងសុីសងនឹងអាជ្ញាធរមានសមត្ថកិច្ចក្នុងសង្កត់បឹងត្របែក មិនខ្ចីយកត្រចៀកស្តាប់ បណ្តោយអោយ លេងជារៀងរាល់ថ្ងៃ អ្នកញៀនល្បែងជិះម៉ូតូ និងរថយន្តសេរីទំនើបៗ ចូលលេងយ៉ាងគគ្រឹកគគ្រេង មិនខ្វល់ឡើយ ធ្វើព្រងើយ ផ្គើនទៅនិងបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ដែលលោកតែងតែប្រកាសជារឿយៗ អោយអាជ្ញាធរនៅក្នុងមូលដ្ឋានធ្វើការទប់ស្កាតល្បែងសុីសងខុសច្បាប់អោយអស់នោញឡើយ។

មហាជនគ្រប់មជ្ឈដ្ឋាននៅខណ្ឌចំការមនសុំស្នើរដល់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍
ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានី
ភ្នំពេញ សូមជួយចាត់កម្លាំងចុះធ្វើការបង្ក្រាបទីតាំងល្បែងស៊ី
សងខាងលើនេះផងទានត្បិតអីអាជ្ញាធរមូលដ្ឋាន ហាក់លែងស្តាប់បទបញ្ជាសម្តេចនាយករដ្ឋមន្តី្រនោះទេ ដោយពួកគាត់មិនបង្ក្រាបល្បែងសុីសងខុសច្បាប់នេះឡើយ៕(នៅមានត)

អង្គភាពអ្នកសារព័ត៌មានយើងខ្ញុំផ្សព្វផ្សាយគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគុនក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល។ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័នឹងម្ចាស់ទីតាំង រៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិត សុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ!!!

Filed in: សន្តិសុខ សង្គម, សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com