ទាន់ហេតុការណ៍
បទយកការណ៍​ ជុំវិញ​ពិធី​សង្ក្រាន្ត​អូររាំងឪ​ ក្រោម​គំនិត​​ផ្ដួចផ្ដើម​របស់​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​...=>បទយកការណ៍​ ជុំវិញ​ពិធី​សង្ក្រាន្ត​អូររាំងឪ​ ក្រោម​គំនិត​​ផ្ដួចផ្ដើម​របស់​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​...=>ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីបិទកម្មវីធីសង្ក្រាន្តអូររាំងឪ..=>ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំ​រោង=>កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួម ការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយក្តីមោទកភាព!=>ស្ត្រីម្នាក់ត្រូវសត្វដំរីព្រៃបោកស្លាប់ ខណៈកំពុងដើរកាច់ខ្នែងទំពាំងឫស្សី...=>ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីចូលរួមបើកកម្មវិធីសង្ក្រាន «ស្រុកអូរាំងឪ»=>ឯកឧត្តម រ័ត្ន ស្រ៊ាង សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំរោង...=>ពិធីសូត្រមន្ត ចំរើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីសួស្តី ជយ័មង្គល វិបុលសុខអបអរសាទរពិធីបុណ្យប្រពៃណីជាតិខ្មែរឆ្នាំរោង ឆស័ក ពុទ្ធសរាជ ២៥៦៧គ.ស២០២៤=>លោក សៀង ស៊ីពោធិ៍ ព្រមទទួលយកគោលនយោបាយ របស់រាជរដ្ឋាភិបាល ជាមួយនឹងអាជ្ញាធរ ខណ្ឌព្រែកព្នៅ...
0

អភិបាលខេត្តស្វាយរៀងចែករង្វាន់ជូនកម្មករ​ និយោជិកឆ្នេីម​ ដែលបំរេីការងារនៅក្នុងក្រុមហ៊ុន​ SAI LUN Co.td​ នៅក្រុងស្វាយរៀង

អភិបាលខេត្តស្វាយរៀងចែករង្វាន់ជូនកម្មករ​ និយោជិកឆ្នេីម​ ដែលបំរេីការងារនៅក្នុងក្រុមហ៊ុន​ SAI LUN Co.td​ នៅក្រុងស្វាយរៀង

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តស្វាយរៀង៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងលោក​ YUAN ZHONGXUE យន់ ជុងសៀ នាយកមជ្ឈមណ្ឌលស្រាវជ្រាវបច្ចេកវិទ្យាកៅស៊ូ និងសំបកកង់ជាតិ នៃប្រទេសចិន​​ នៅព្រឹកថ្ងៃទី៨ខែឧសភាឆ្នាំ២០២៣ បានអញ្ជេីញចែករង្វាន់ជូនកម្មករ​ និយោជិកឆ្នេីម​ ដែលបំរេីការងារនៅក្នុងក្រុមហ៊ុន​ SAI LUN Co.,td​ ប្រចាំនៅក្រុងស្វាយរៀង។

ពិធីនេះក៏មានការចូលរួមពី​ សំណាក់ លោកអភិបាលរងខេត្តស្វាយរៀង លោកសរ សុដានី អភិបាលរងក្រុងស្វាយរៀង​ ប្រតិភូក្រុមហ៊ុនសាយលន់​ និងបុគ្គលិកបំរេីការងារជាច្រេីនរូបទៀតផងដែរ។

ក្នុងឪកាសនោះដែរ លោក ស្រី LIU YANHUA ប្រធានក្រុមប្រឹក្សាភិបាលនៃសហគ្រាសសៃលុន បានថ្លែងថា ក្រុមហ៊ុន Sailun (CART TIRE CO.,LTD) ចាប់តាំងពីការចាប់ផ្តើមសាងសង់ ក្នុងខែមីនា ឆ្នាំ ២០២១ កន្លងមកដោយមានការយកចិត្តទុកដាក់ និងការគាំទ្រពី សំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្នុងព្រះរាជាណាចក្រកម្ពុជា និងដោយ មានការជួយជ្រោមជ្រែង និងការណែនាំពីសំណាក់ស្ថានទូតចិនប្រចាំនៅកម្ពុជា និងមិត្តភក្តិក្នុងវិស័យនានានៃសង្គមទាំងអស់ គម្រោងនេះត្រូវបានដំណើរបាន ដោយយ៉ាងលំនឹងល្អ និងបង្កើតបាននូវកំណត់ត្រាមួយដែលបានចាប់ផ្ដើមសាង សង់ ផលិតសំបកកង់ និងលក់សំបកកង់នៅក្នុងឆ្នាំតែមួយគឺឆ្នាំ២០២១។

លោកស្រី បានបញ្ជាក់ថា សមិទ្ធិផលនេះមិនអាចកាត់ផ្តាច់ចេញពីការលះបង់ដោយមិនគិតពី ប្រយោជន៍ផ្ទាល់ខ្លួនរបស់បុគ្គលិកកម្ពុជាឡើយ ថ្ងៃនេះយើងជួបជុំគ្នាដើម្បីថ្លែង អំណរគុណ លើកសរសើរ និងលើកទឹកចិត្តដល់បុគ្គលិកកម្ពុជា និងដើម្បី ផ្សព្វផ្សាយវប្បធម៌របស់SAILUN គឺជា”ផលប្រយោជន៍បុគ្គលិកជាចំបង”។

លោកស្រីបានបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រុមហ៊ុន Silun Group មានមូលដ្ឋានផលិតធំៗ ៨នៅលើ ពិភពលោក។ រោងចក្រកម្ពុជាគឺជារោងចក្រយុទ្ធសាស្ត្រដ៏សំខាន់មួយរបស់ក្រុម ហ៊ុន ហើយក្រុមហ៊ុន Sailun Group ក៏មានក្តីសង្ឃឹម និងការរំពឹងទុកខ្ពស់ សម្រាប់ការអភិវឌ្ឍន៍របស់រោងចក្រកម្ពុជាផងដែរ។

លោកស្រីបានបន្ថែមថា គម្រោងនៅកម្ពុជាគឺជាយុទ្ធសាស្ត្រដ៏សំខាន់នៃប្លង់សកលរបស់ក្រុមហ៊ុន Sailun Group។យើងបានដាក់ឧបករណ៍ផលិតដ៏ឆ្លាតវៃ និងសម្ភារៈមានដំណើរ ការទំនើបបំផុតចូលទៅក្នុងមូលដ្ឋានកម្ពុជា ដែលបច្ចុប្បន្ននេះ យើងទិញកៅស៊ូ ធម្មជាតិទាំងអស់ពីប្រទេសកម្ពុជាមកប្រើសប្រាស់។ មកដល់នឹងពេលនេះ ការវិ និយោគជាក់ស្តែងរបស់យើងគឺប្រហែល ៥៥០ លានដុល្លារអាមេរិក ហើយផ្ទៃដី ជាក់ស្តែងមានប្រហែល ១.២១ លានម៉ែត្រការ៉េ ហើយយើងនឹងបន្តបង្កើនការវិ និយោគ និងការអភិវឌ្ឍន៍នាពេលអនាគតបន្ថែមទៀត។

ក្នុងឪកាសនោះលោក ម៉ែនវិបុល អភិបាលខេត្តបានសម្ដែងនូវការស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងចំពោះ លោកអគ្គនាយកក្រុមហ៊ុនសាយលន់​ ស្ថិតក្នុងតំបន់សេដកិច្ចពិសេសឈីលូ​ ក្រុងស្វាយរៀង​ ដែលបានរៀបចំពិធីផ្តល់រង្វាន់ម៉ូតូ​ ចំនួន៣០ដេីម្បីលេីកទឹកចិត្តដល់បុគ្គលិកឆ្នេីម​ ក្នុងការបំរេីការងារបានល្អជូនក្រុមហ៊ុន​ជារៀងរាល់ឆ្នាំដែលរង្វាន់ម៉ូតូនឹងកេីនឡេីងនៅឆ្នាំបន្តបន្ទាប់ទៀតសម្រាប់បុគ្គលិករបស់ក្រុមហ៊ុន។

លោកបន្តថា ក្នុងនាមរដ្ឋបាលខេត្ត​សូមថ្លែងអំណរគុណ​ និងសូមគាំទ្រទាំងស្រុងចំពោះដៃគូវិនិយោគ​របស់ក្រុមហ៊ុនសាយលន់​ ដែលបានមកបណ្តាក់ទុននៅខេត្តស្វាយរៀង​ ដោយការសូមស្វាគមន៍យ៉ាងកក់ក្តៅ​ដែលនាំមកនូវផលប្រយោជន៍ដោយបង្កើតបានការងារធ្វើជូនប្រជាពលរដ្ឋក្នុងខេត្ត​ ទន្ទឹមនេះរដ្ឋបាលខេត្តគាំទ្រជានិច្ច​ ពិសេសការដោះស្រាយបញ្ហាប្រឈមនានា​ ការយកចិត្តទុកដាក់លេីការថែរក្សាសន្តិសុខ សុវត្ថិភាពឲ្យបានល្អជូនដល់ក្រុមហ៊ុនទាំងអស់ដែលមាននៅក្នុងខេត្តស្វាយរៀង។

សូមបញ្ជាក់ថា នៅក្នុងឱកាសនោះលោក អភិបាលខេត្តនិងតំណាងក្រុមហ៊ុន បានចែករង្វាន់ម៉ូតូចំនួន៣០គ្រឿង ជូនដល់កម្មករ និយោជិករបស់ក្រុមហ៊ុន​ SAI LUN Co.td​ ដើម្បីជាការលើកទឹកចិត្តក្នុងការខិតខំបំពេញការងារយ៉ាងភាពស្និតស្នាលផងដែរ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com