ទាន់ហេតុការណ៍
បទយកការណ៍​ ជុំវិញ​ពិធី​សង្ក្រាន្ត​អូររាំងឪ​ ក្រោម​គំនិត​​ផ្ដួចផ្ដើម​របស់​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​...=>បទយកការណ៍​ ជុំវិញ​ពិធី​សង្ក្រាន្ត​អូររាំងឪ​ ក្រោម​គំនិត​​ផ្ដួចផ្ដើម​របស់​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​...=>ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីបិទកម្មវីធីសង្ក្រាន្តអូររាំងឪ..=>ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំ​រោង=>កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួម ការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយក្តីមោទកភាព!=>ស្ត្រីម្នាក់ត្រូវសត្វដំរីព្រៃបោកស្លាប់ ខណៈកំពុងដើរកាច់ខ្នែងទំពាំងឫស្សី...=>ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីចូលរួមបើកកម្មវិធីសង្ក្រាន «ស្រុកអូរាំងឪ»=>ឯកឧត្តម រ័ត្ន ស្រ៊ាង សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំរោង...=>ពិធីសូត្រមន្ត ចំរើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីសួស្តី ជយ័មង្គល វិបុលសុខអបអរសាទរពិធីបុណ្យប្រពៃណីជាតិខ្មែរឆ្នាំរោង ឆស័ក ពុទ្ធសរាជ ២៥៦៧គ.ស២០២៤=>លោក សៀង ស៊ីពោធិ៍ ព្រមទទួលយកគោលនយោបាយ របស់រាជរដ្ឋាភិបាល ជាមួយនឹងអាជ្ញាធរ ខណ្ឌព្រែកព្នៅ...
0

បទវិចារណកថា៖ ព្រឹត្តិការណ៍ស៊ីហ្គេម ជាកញ្ចក់ឆ្លុះបញ្ចាំងពីធាតុពិត នៃកម្ពុជា

បទវិចារណកថា៖ ព្រឹត្តិការណ៍ស៊ីហ្គេម ជាកញ្ចក់ឆ្លុះបញ្ចាំងពីធាតុពិត នៃកម្ពុជា

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ថ្ងៃនេះ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ជាថ្ងៃចាប់ផ្តើមនៃព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអគ្នេយ៍ រឺស៊ីហ្គេម លើកទី៣២ ដែលយើងបានរង់ចាំអស់រយៈពេលដល់ទៅ ៦៤ឆ្នាំ ទើបកើតមានព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ត្រនេះនៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ជាផ្លូវការ។

អ្វីដែលកើតឡើងនៅលើទឹកដីព្រះរាជាណាចក្រកម្ពុជានៅពេលនេះ ឆ្លុះបញ្ចាំងពីទស្សនវិស័យដ៏ពិតប្រាកដ ច្បាស់លាស់ និងដើរតាមចក្ខុវិស័យដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា បើទោះបីជាកម្ពុជាជាផ្នែកមួយព្រឹត្តិការណ៍កីឡានេះ តាំងពីទសវត្សរ៍នៃឆ្នាំ១៩៦០ មកក៏ដោយចុះ។

ស៊ីហ្គេម ត្រូវបានគេដឹងថា ជាព្រឹត្តិការណ៍កីឡាពហុជាតិសាសន៍ នៃបណ្តាប្រទេសអាស៊ីអគ្នេយ៍ទាំង ១១។ ស៊ីហ្គេម ត្រូវបានប្រារព្ឋធ្វើឡើងរៀងរាល់២ឆ្នាំម្ដង ដោយប្រទេសជាសមាជិកផ្លាស់ប្ដូរវេនគ្នាធ្វើជាម្ចាស់ផ្ទះ។ ព្រឹត្តិការណ៍នេះរៀបចំឡើងដោយ សហព័ន្ឋកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ (SEAGF) ក្រោមការត្រួតពិនិត្យពី គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) និង ក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA)។

ស៊ីហ្គេម ប្រារព្ធធ្វើឡើងលើកដំបូងពីថ្ងៃទី១២ ដល់១៧ ខែធ្នូ ឆ្នាំ១៩៥៩ នៅរាជធានីបាងកក ប្រទេសថៃ ដោយនៅពេលនោះវាត្រូវបានរៀបចំក្រោមឈ្មោះថា កីឡាឧបទ្វីបអាស៊ីអាគ្នេយ៍ (SEAP Games) តែបានប្តូរឈ្មោះទៅស៊ីហ្គេមនៅឆ្នាំ១៩៧៧។ ប្រទេសចូលរួមដំបូង មានចំនួន៦ រួមមាន មីយ៉ាន់ម៉ា ឡាវ ម៉ាឡេស៊ី វៀតណាមខាងត្បូង សិង្ហបុរី និងថៃជាម្ចាស់ផ្ទះ ដោយឡែកកម្ពុជាដែលជាប្រទេសសហស្ថានិកទាំង៦ មិនបានចូលរួមនៅព្រឹត្តិការណ៍ដំបូងនេះឡើយ។

តាមការកត់ត្រា កម្ពុជាគ្រោងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះម្តងដែរ គឺនៅក្នុងឆ្នាំ១៩៦៣ ប៉ុន្តែបានខកខាន ដោយសារបញ្ហានយោបាយ ហើយក្រោយមក នៅក្នុងចន្លោះពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ១៩៦៦ កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចព្រះបរមរតនកោដ្ឋ ក៏បានធ្វើជាម្ចាស់ផ្ទះនៃការប្រកួតព្រឹត្តិការណ៍កីឡា ហ្គាណេហ្វូ (GANEFO) ជំនួសវិញ ដោយនៅពេលនោះ មានអត្តពលិកចូលរួមប្រមាណជា ២ ០០០ នាក់ មកពី ១៧ ប្រទេស។

ក្រោយមក ដោយសារតែបញ្ហាវិបត្តិនយោបាយ សង្រ្គាម ក៏ដូចជាបញ្ហាអសន្តិសុខ និងបញ្ហាសេដ្ឋកិច្ច កម្ពុជាបានបដិសេធនៅក្នុងការធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមនេះជាបន្តបន្ទាប់ រហូតដល់ឆ្នាំ២០១៥ ទើបកម្ពុជាបានប្រកាសស្នើសុំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡានេះឡើងនៅក្នុងឆ្នាំ២០២៣ ក្រោមប្រធានបទ “កីឡារស់ក្នុងសន្ដិភាព” ដើម្បីរំលឹកការចងចាំក្នុងការលើកកម្ពស់សន្ដិភាពតាមរយៈកីឡា និងការខិតខំកសាងសហគមន៍អាស៊ីអាគ្នេយ៍មួយ ប្រកបដោយបរិយាប័ន្ន និងការអភិវឌ្ឍរួមគ្នា។

ការសម្រេចចិត្តរបស់កម្ពុជាដើម្បីធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡានេះ បានធ្វើឡើងក្រោមគំនិតផ្តួចផ្តើមមួយច្បាស់លាស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីចិនដែលជាមិត្តដែកថែប បានសន្យាជួយសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ តម្លៃជាង ១៥០ លានដុល្លារអាម៉េរិក ដោយអាចផ្ទុកបានមនុស្ស ប្រមាណជា ៦០ ០០០ នាក់ នៅក្នុងឆ្នាំ២០១៤ ហើយនឹងការខិតខំសន្សំថវិកាជាតិ រហូតដល់កម្ពុជាអាចរៀបចំព្រឹត្តិការណ៍ ដែលអាចមានសមត្ថភាពទទួលខុសត្រូវលើដំណើរការរៀបចំ និងទទួលអត្តពលិក និងគណៈប្រតិភូកីឡារបស់ខ្លួន និងប្រទេស១០ទៀតនៅក្នុងតំបន់ជាង ១២ ០០០ នាក់ដោយមិនយកប្រាក់ នៅក្នុងគម្រោងថវិកាដែលមានតម្លៃប្រមាណជា ១១៨ លានដុល្លារអាម៉េរិក។

កម្ពុជាក្រីក្រ ហើយតូច ប៉ុន្តែកម្ពុជាមានទស្សនៈ និងចក្ខុវិស័យច្បាស់លាស់ ហើយមិនលេងសើច ដូច្នេះនៅក្នុងនាមជាប្រជាពលរដ្ឋកម្ពុជា ចាប់ពីពេលនេះតទៅ គួរតែបណ្តុះចលនាជាតិនិយមមួយឱ្យច្បាស់លាស់ តែមិនជ្រុលនិយម ដើម្បីពូនជ្រុំ និងរួមជាកម្លាំងសាមគ្គី កសាង និងអភិវឌ្ឍន៍ជាតិកម្ពុជា ដូចដែលយើងបានខិតខំធ្វើសម្រាប់ព្រឹត្តិការណ៍ នៃការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ នៅថ្ងៃនេះបន្តថែមទៀត៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com