ទាន់ហេតុការណ៍
មហាវិថីសហព័ន្ធរុស្ស៊ី គឺជាផ្លូវដ៏សំខាន់មួយ ដែលមានភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ឧស្សាហ៍ចេញចូល ដូច្នេះហើយទើបខាងបងៗសណ្តាប់ធ្នាប់ ខណ្ឌ ដែលមានព្រំប្រទល់នៅតាមបណ្តោយមហាវិថីនោះ គាត់រឹតបន្តឹងជាខ្លាំងពិសេស ពេលមានក្បួនរបស់ថ្នាក់ដឹកនាំកំពូលៗម្តងៗ=>បញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅពន្ធនាគារ ក្រោមបទកាត់រូបរាងឈូសឆាយដីព្រៃយកធ្វើជាកម្មសិទ្ធិ ស្ថិតនៅឃុំអូរកណ្ដៀរសែនជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ.=>កាន់ប្លែក​ បែកធ្លាយ​ ក្រុមការងារចុះជួយឃុំសំបុក ស្រុកចិត្របុរី បែរជា​មកជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជាសមាជិកបក្សនៅ ភូមិ ត្រពាំងឈូក ឃុំឃឹម ស្រុកស្នួល ទៅវិញ​ តើមានគោលបំណងអ្វីឲ្យពិតប្រាកដ=>ប្រជាពលរដ្ឋខ្មែរជាច្រើនកំពុងតែបានមេខ្យល់ជម្លៀសឆ្លងដែនដោយខុសច្បាប់ស្ទើរតែរាល់ថ្ងៃ ហាក់បីដូចជាមិនមានការរំខានដល់អាជ្ញាធរឬសមត្ថកិច្ចពាក់ព័ន្ធទាល់តែសោះ..=>លោក សាម៉េត សុផាត  បានធ្វើសេចក្តីជូនដំណឹងមួយច្បាប់ ផ្ញើទៅដល់លោក ទេពសុធារិទ្ធិ រស់នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ឲ្យចូលមកទូទាត់បំណុលដែលបានខ្ចីគាត់ផង..=>ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បន្តពិគ្រោះ ផ្ដល់យោបល់ និងប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ លើសេចក្តីព្រាងច្បាប់ភូមិបាល(ថ្មី) ដើម្បីឱ្យសេចក្តីព្រាងច្បាប់នេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ ងាយស្រួលអនុវត្ត ជាពិសេស​ឆ្លើយតបបានចំពោះតម្រូវការសេដ្ឋកិច្ចសង្គមកម្ពុជា។=>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានត្រៀមយុទ្ធសាស្រ្តដាំស្តារដើមឈើឡើងវីញនៅតំបន់ព្រៃរិចរិល របស់ក្រសួងបរិស្ថានដើម្បី ភាពបៃតង ចីរភាព និង ទប់ស្កាត់ភាពងាយរងនូវការច្រោះដោយទឹកភ្លៀង ដែលនឹងនាំទៅដល់ការបាត់បង់ទីទួល និងភ្នំ ...=>បងប្អូនក្រុមវាលទី២១ (ភូមិបាលខណ្ឌដង្កោ)​ ចុះវាស់វែងដីធ្លី ជូនបងប្អូនប្រជាពលរដ្ឋ​ ស្ថិតនៅភូមិក្រញូង ឃុំពោធិអង្រ្គង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។=>វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៣ ០១០ ក្បាលដី ត្រូវបានប្រគលជូនប្រជាពលរដ្ឋចំនួន ៣ភូមិស្ថិតនៅភូមិត្រគួន ភូមិនរាយណ៍ និងភូមិព្រៃតាភេម ក្នុងឃុំពោធិអង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ=>ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង រំលេចនូវគុណធម៌ចំពោះអតីតលោកគ្រូ អ្នកគ្រូ សាលាបាក់ទូក ក្នុងឱកាសជប់លៀង ជូនដល់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ!
0

ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកណ្តាលដុំ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយយ៉ាង មមាញឹក តើលោក ស៊ូ សុន្ធរ៉ា ប្រធានមន្ទីរសាធារណកាលនិងដឹកជញ្ជូនខេត្តកំពង់ស្ពឺលោកបានដឹងឬមិនបានដឹង..?វគ្គ១

ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកណ្តាលដុំ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយយ៉ាង មមាញឹក តើលោក ស៊ូ សុន្ធរ៉ា ប្រធានមន្ទីរសាធារណកាលនិងដឹកជញ្ជូនខេត្តកំពង់ស្ពឺលោកបានដឹងឬមិនបានដឹង..?វគ្គ១

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ចេញផ្សាយថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០២៣

ខេត្តកំពង់ស្ពឺ÷បើតាមប្រភពផ្តល់ព័ត៌មានមកថា ស្ថានីយ៍ជញ្ជីងថ្លឹងរយន្ត ផ្លូវជាតិលេខបួន(៤) ស្ថិរនៅក្នុងភូមិត្រពាំងព្រះ ឃុំកណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដោយកំពង់តែមា​នភាពមិ​នប្រក្រតី ចំ​ពោះរថយន្ត​ដឹកទំនិញតូ​ចធំឆ្លងកាត់​នៅស្ថានីយជញ្ជីង​មួយកន្លែងខាងលើនោះ ដោយមានរថយន្តឡើងជញ្ជីងថ្លឹង តែត្រូវតៃកុងរថយន្តឈប់ហើយចុះទៅបង់លុយអោយខាងស្ថានីយ៍ជាបន្តបន្ទាប់។

ប្រភពពីក្រុមឈ្មួញ និងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីញកណ្តោលដុំ ក្រុងច្បារមន ផ្លូវជាតិលេខ០៤ខេត្តកំពង់ស្ពឺ ចូលរាជធានីភ្នំពេញ បានឲ្យដឹងថា ទោះបីពួកគេដឹកជញ្ជូនទំនិញផ្ទុកមិនលើសទម្ងន់ក៏ត្រូវបង់លុយតាមការកំណត់របស់ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកណ្តោលដុំ គ្មានឈ្មួញ និងអាជីវករណាហ៊ានតវ៉ាទេ ព្រោះប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត១កន្លែងនោះយកឈ្មោះលោក ស៊ូ សុទ្ធរា៉ មកបិទបាំងទង្វើរបស់ខ្លួនជារៀងរហូត។ ចំណែករថយន្តដឹកទំនិញធំៗ និងរថយន្តដឹកខ្សាច់ដឹកថ្ម ផ្ទុកលើសទម្ងន់អាចបើកបរឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត១កន្លែងនោះយ៉ាងរលូនឲ្យតែម្ចាស់រថយន្តចុះពីលើរថយន្តដើរទៅបង់លុយតាមការកំណត់។

ប្រភពពីមន្រ្តីរាជការនៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ បានឲ្យដឹងថា បើគ្មានការបើកដៃពីសំណាក់ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ទេនោះគឺប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត កណ្តោលដុំ ផ្លូវជាតិលេខ០៤ មិនហ៊ានប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយយ៉ាងត្រជាក់ចិត្តនោះទេ។

សូមរំលឹកផងដែរថា ឯ​កឧត្តមទេ​សរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ​ណៈកម្មកា​រត្រួត​ពិនិត្យ យានយន្តដឹកជញ្ជូន មានប្រសាសន៍ថា ចាប់ពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះតទៅ ក្រសួងនឹងអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង ចំពោះយាន​យន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់ ខណៈដែលនៅ​មានម្ចាស់​ក្រុមហ៊ុន ដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួន នៅតែមិនទាន់​ចូលរួមគោរពអនុវ​ត្តបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋា​នគតិយុត្តឱ្យបានពេញលេញនិងត្រឹមត្រូវ។

ឯកឧត្តមទេ​សរដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា ក្នុងករណីម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកប​ររថយន្តធុនធ្ងន់ ណាមួយនៅតែបណ្តែតបណ្តោយឱ្យដឹកជញ្ជូន ឬ ផ្ទុកទម្ងន់លើ​សពី២០ភា​គរយ ប្រធានស្ថានីយជញ្ជឹងចល័ត ឬ ប្រធានក្រុម ជញ្ជីងចល័ត ត្រូវចាត់វិធាន​ការតាម​បទ​ប្បញ្ញត្តិដូចជា៖ ដកបណ្ណបើកបរ និងព្យួរទុកចំនួន២ឆ្នាំ ព្រមទាំងឃាត់យានជំនិះទុក ចំនួន១ឆ្នាំ ដោយរក្សាទុកនៅទីតាំងណាមួយសមស្រប ហើយម្ចាស់យា​នយន្តត្រូវទទួ​លខុសត្រូវលើ​ការលើក​ដាក់ទំ​និញ និង បង់ថ្លៃឈ្នួលកន្លែងទុកដាក់ថែទាំទំនិញ និងយានជំនិះដោយខ្លួនឯង។ ជាមួ​យគ្នានេះ ក៏នឹ​ងត្រូវបញ្ឈប់អាជីវកម្ម​ដឹកជញ្ជូន របស់ក្រុមហ៊ុនចំនួន១ឆ្នាំ ក្នុងករណីទទួលរង​នូវការពិ​ន័យអន្តរការណ៍ម្តងរួចហើយ នៅតែបន្តប្រព្រឹត្តល្មើសទៀត។

ឯក​ឧត្តម ក៏បានព្រមា​នដាក់ទណ្ឌកម្មចំពោះមន្ត្រីស្ថានីយជញ្ជីងអចល័ត និងជញ្ជីងចល័​តក្រោ​មឱវាទក្រសួងសាធារណការ និងដឹកជញ្ជូន ដែលអនុញ្ញា​តឱ្យរថយន្តផ្ទុក​លើសទម្ងន់កម្រិត​កំណត់ធ្វើចរាចរណ៍​លើបណ្តាញផ្លូវថ្នល់ផងដែរ។

ឯក​ឧត្តម មានប្រសាសន៍ថា កា​រអនុវត្តនូវវិធានតឹងរឹងនេះ គឺដើម្បីធានាការពារ​ហេដ្ឋារចនាសម្ព័ន្ធផ្លូវ​ថ្នល់ ស្ពាន និងសំណង់ ឱ្យបានរឹងមាំ ស្ថិតស្ថេរ គង់វង្ស និងធន់ជាប់តាមអាយុ​កាលបច្ចេកទេសសា​ងសង់ ព្រមទាំងចូលរួម​ចំណែកកាត់បន្ថយ ថវិកាជាតិ ក្នុងការជួសជុលថែទាំ ផ្លូវថ្នល់នៅទូទាំ​ងប្រទេ​ស។

ជុំវិញនិងការចុះផ្សាយ​ខាង​លើនេះដែរ អង្គភាពយើងមិនអាចសុំការបំភ្លឺពីរលោក ស៊ូ សុន្ធរ៉ា ប្រធានមន្ទីរ​សាធារណការនិងដឹកជញ្ជូនខេត្តកំពង់ស្ពឺបានទេ ព្រោះគ្មានលេខទំនាក់ទំនង ចំណែកលោកប្រធានស្ថានីយ៍​ជញ្ជីងថ្លឹងរថន្ត កណ្តោលដុំ អង្គភាពយើងសុំកាស្រាយបំភ្លឺតាមរយះប្រពន្ធ័តេឡេក្រាម លោកឆ្លើយមកវិញថា(មកជួបខ្ញុំចាំខ្ញុំពន្យល់អោយលំអិតពីលក្ខណៈបច្ចេកទេស។ អរគុណ)ដោយសារអង្គភាពយើងខ្ញុំមានការងាររវល់ច្រើនមិនអាចទៅជូបលោកបានសូមសំណូមពរលោកស្រាយបំភ្លឺតាមតេឡេក្រាម តែលោកមិនឆ្លើយ។

មហាជនក៏ដូចប្រជាពលរដ្ឋ​បានធ្វើការសំណូមពរដល់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋម​ន្ត្រីក្រ​សួងសាធារណការ និងដឹកជញ្ជូនមេត្តា ចាត់មន្ត្រីស្អាត​ស្អំចុះមកឃ្លាំមើល​និងត្រួតពិនិត្យមើលពី​រសកម្មភាពប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តខាងលើនេះផងទាន។

អង្គភាពសារព័ត៌មានយើងខ្ញុំសូមស្វាគមន៍រាល់ការបកស្រាយបំភ្លឺពីមន្ត្រីជំនាញពាក់ព័ន្ធជាពិសេសលោកប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តកណ្តោលដុំ ជានិច្ចរៀងរាល់ម៉ោងធ្វើការកាលដែលអង្គភាពយើងខ្ញុំចុះផ្សាយគឺ ដើម្បីឆ្លុះបញ្ចាំងពីការពិតសុក្រិតនិងយុត្តិធម៌តែប៉ុណ្ណោះ៕

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com