ទាន់ហេតុការណ៍
សិក្ខាសាលាតម្រង់ទិស ដើម្បីរៀបចំស្តង់ដា ប្រតិបត្តិរួមសម្រាប់ វិជ្ជាជីវៈសារព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្ដម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន...=>ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីបិទកម្មវីធីសង្ក្រាន្តអូររាំងឪ..=>ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំ​រោង=>កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួម ការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយក្តីមោទកភាព!=>ស្ត្រីម្នាក់ត្រូវសត្វដំរីព្រៃបោកស្លាប់ ខណៈកំពុងដើរកាច់ខ្នែងទំពាំងឫស្សី...=>ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីចូលរួមបើកកម្មវិធីសង្ក្រាន «ស្រុកអូរាំងឪ»=>ឯកឧត្តម រ័ត្ន ស្រ៊ាង សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំរោង...=>ពិធីសូត្រមន្ត ចំរើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីសួស្តី ជយ័មង្គល វិបុលសុខអបអរសាទរពិធីបុណ្យប្រពៃណីជាតិខ្មែរឆ្នាំរោង ឆស័ក ពុទ្ធសរាជ ២៥៦៧គ.ស២០២៤=>លោក សៀង ស៊ីពោធិ៍ ព្រមទទួលយកគោលនយោបាយ របស់រាជរដ្ឋាភិបាល ជាមួយនឹងអាជ្ញាធរ ខណ្ឌព្រែកព្នៅ...=>ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីចូលរួមបើកកម្មវិធីសង្ក្រាន វិទ្យាល័យក្រែក
0

ឯកឧត្តម រ័ត្ន ស៊្រាង ចុះផ្សព្វផ្សាយខ្លឹមសារ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់ គណបក្សប្រជាជនកម្ពុជា នៅសង្កាត់ព្រែកកំពឹស!

ឯកឧត្តម រ័ត្ន ស៊្រាង ចុះផ្សព្វផ្សាយខ្លឹមសារ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់ គណបក្សប្រជាជនកម្ពុជា នៅសង្កាត់ព្រែកកំពឹស!

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

នាព្រឹក ថ្ងៃអាទិត្យ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅបរិវេណទីស្នាក់ការគណបក្សសង្កាត់ព្រែកកំពឹស ឯកឧត្តម រ័ត្ន ស៊្រាង អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានខណ្ឌដង្កោ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ព្រែកកំពឹស បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយខ្លឹមសារ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់ គណបក្សប្រជាជនកម្ពុជា។ ដោយបានអញ្ជើញចូលរួមជាគណៈអធិបតីរួមមានលោក អ៊ុយ សុន អនុប្រធានក្រុមការងារ លោក ជុំ ឈាង ប្រធានគណៈកម្មាធិការគណបក្សសង្កាត់ និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម អស់លោកក្រុមការងារ អមដំណើរ លោក លោកស្រី ក្នុងជួរគណៈកម្មាធិការគណបក្សសង្កាត់ គណៈសាខាបក្សភូមិ ប្រធានក្រុមបក្ស យុវជន ស.ស.យ.ក សង្កាត់ និងលោកគ្រូ អ្នកគ្រូ បុគ្គលិកមណ្ឌលសុខភាពសង្កាត់ ព្រមទាំងសកម្មជន យុវជន គណបក្ស សរុបរួមមានចំនួន ៥៨៤នាក់។

នាឱកាសនោះ ឯកឧត្តម រ័ត្ន ស៊្រាង ក៏បានធ្វើការផ្សព្វផ្សាយពីខ្លឹមសារមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់ គណបក្សប្រជាជនកម្ពុជា និងខ្លឹមសាររបាយការណ៍ពាក់ព័ន្ធផ្សេងទៀតជូនដល់អង្គពិធីផងដែរ។ ជាងនេះទៅទៀត ឯកឧត្តម រ័ត្ន ស៊្រាង ក៏បានគូសបញ្ជាក់ពី កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព មានស្ថិរភាពនយោបាយ មានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេស បានគ្រប់គ្រងនូវស្ថានភាពនៃវិបត្តិជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ។ ឯកឧត្តម ក៏បានរំលេចបន្ថែម អំពីគោលនយោបាយរបស់គណបក្ស ដែលប្រកាន់យកការការពារ និងលើកស្ទួយផលប្រយោជន៍របស់ប្រជាជនជាធំ។

សមាជិក សមាជិកា ដែលបានចូលរួមទាំងអស់ បានយល់ជ្រួតជ្រាប និងសម្តែងការអបអរសាទរ គាំទ្រពេញទំហឹង ចំពោះការសម្រេច ដែលមាននៅក្នុងខ្លឹមសារ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់ គណបក្សប្រជាជនកម្ពុជា គ្រប់ៗគ្នា។

ដូចទម្លាប់សព្វដងផងដែរ រាល់ពេលមានកម្មវិធីចុះមូលដ្ឋាន ឯកឧត្តម រ័ត្ន ស៊្រាង បាននាំយកនូវ អាហារសម្រន់  និងទឹកសុទ្ធ ចែកជូនសមាជិកចូលរួមទាំងអស់ បរិភោគរួមគ្នា ប្រកបដោយមនោសញ្ចេតនាយ៉ាងស្និទ្ធស្នាល។  នៅពេលចុងបញ្ចប់នៃកម្មវិធី ឯកឧត្តម រ័ត្ន ស្រ៊ាង បានឧបត្ថម្ភថវិកាដល់សមាជិកយុវជន ស.ស.យ.ក សង្កាត់ព្រែកកំពឹស និងលោកគ្រូ អ្នកគ្រូ បុគ្គលិកមណ្ឌលសុខភាពសង្កាត់ ព្រមទាំងសកម្មជន យុវជន គណបក្ស ក៏ដូចជាកម្លាំងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ដែលបានចូលរួមមានវត្តមាននាពេលនោះ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com