ទាន់ហេតុការណ៍
សិក្ខាសាលាតម្រង់ទិស ដើម្បីរៀបចំស្តង់ដា ប្រតិបត្តិរួមសម្រាប់ វិជ្ជាជីវៈសារព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្ដម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន...=>ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីបិទកម្មវីធីសង្ក្រាន្តអូររាំងឪ..=>ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំ​រោង=>កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួម ការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយក្តីមោទកភាព!=>ស្ត្រីម្នាក់ត្រូវសត្វដំរីព្រៃបោកស្លាប់ ខណៈកំពុងដើរកាច់ខ្នែងទំពាំងឫស្សី...=>ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីចូលរួមបើកកម្មវិធីសង្ក្រាន «ស្រុកអូរាំងឪ»=>ឯកឧត្តម រ័ត្ន ស្រ៊ាង សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំរោង...=>ពិធីសូត្រមន្ត ចំរើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីសួស្តី ជយ័មង្គល វិបុលសុខអបអរសាទរពិធីបុណ្យប្រពៃណីជាតិខ្មែរឆ្នាំរោង ឆស័ក ពុទ្ធសរាជ ២៥៦៧គ.ស២០២៤=>លោក សៀង ស៊ីពោធិ៍ ព្រមទទួលយកគោលនយោបាយ របស់រាជរដ្ឋាភិបាល ជាមួយនឹងអាជ្ញាធរ ខណ្ឌព្រែកព្នៅ...=>ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីចូលរួមបើកកម្មវិធីសង្ក្រាន វិទ្យាល័យក្រែក
0

ពិធីបើក ការបោះជំរំយុវជនបីល្អថ្នាក់ខេត្ត ឆ្នាំ២០២២ ក្រោមប្រធានបទ «យុវជន គាំទ្រយុទ្ធសាស្ត្រ គន្លឹះសហគមន៍សាលារៀន»

ពិធីបើក ការបោះជំរំយុវជនបីល្អថ្នាក់ខេត្ត ឆ្នាំ២០២២ ក្រោមប្រធានបទ «យុវជន គាំទ្រយុទ្ធសាស្ត្រ គន្លឹះសហគមន៍សាលារៀន»

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្តាល៖ ថ្លែងនៅក្នុងពិធីបើក ការបោះជំរំយុវជនបីល្អ(កូនល្អ សិស្សល្អ មិត្តល្អ)ថ្នាក់ខេត្ត ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្តកណ្តាល នាល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល បានមានប្រសាសន៍ថា ការបោះជំរំ គឺជាការបង្ហាត់បង្ហាញពីការងារគ្រប់គ្រងតាមបែបប្រព័ន្ធស្វ័យគ្រប់គ្រង ដែលគណៈកម្មការបាន រៀបចំបែងចែកជាក្រុម និងប្រគល់កិច្ចការទទួលខុសត្រូវ ទៅតាមឋានានុក្រុម ឱ្យយុវជនរៀនដឹកនាំដោយខ្លួនឯងផ្ទាល់។

ទន្ទឹមនឹងនោះក្មួយៗយុវជន ក៏នឹងត្រូវបានហាត់បានរៀនតាមការអនុវត្តដោយផ្ទាល់ ដើម្បីអភិវឌ្ឍន៏បំណិនជីវិតរបស់ក្មួយៗ នៃដំណើរការបោះជំរំនេះផងដែរ។

លោកជំទាវបានបន្តថា ការបោះជំរំ ក៏ជាសកម្មភាពជំរុញ និងលើកទឹកចិត្តយុវជនឱ្យទទួលបាននូវការអប់រំ និងការបណ្តុះបណ្តាល អភិវឌ្ឍបុគ្គលិកលក្ខណៈរបស់យុវជនឱ្យមានភាពពេញលេញ លើផ្នែករាងកាយ បញ្ញា ស្មារតី សីលធម៌ តម្លៃ និង បំណិនជីវិត ដើម្បីឱ្យយុវជនក្លាយជាពលរដ្ឋល្អក្នុងសង្គមជាតិ។

លោកជំទាវអភិបាលរងខេត្ត បានគាំទ្រ និងលើកទឹកចិត្តដល់ក្មួយៗ សិស្សានុសិស្សទាំងអស់ ត្រូវខិតខំរៀនសូត្រ ធ្វើការផ្លាស់ប្ដូរ ចែក រំលែកបទពិសោធន៍ល្អៗពីគ្នាទៅវិញទៅមក ដើម្បីរួមចំណែកអភិវឌ្ឍបំណិនជីវិត និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ឱ្យកាន់តែរីកចម្រើនឡើង ។

ជាពិសេស សូមក្មួយៗត្រូវខិតខំកត់ត្រានូវសកម្មភាពល្អៗ ទុកសម្រាប់ជាមេរៀនពិសោធន៍ សម្រាប់ជីវិតរបស់ខ្លួន និងធ្វើការផ្សព្វផ្សាយពីលទ្ធផលទាំងអស់នេះដល់មិត្តភក្តិ បងប្អូនរបស់ក្មួយ ឱ្យបានជ្រាបបាន ដឹងពីខ្លឹមសារដ៏មានសារៈសំខាន់នៃកិច្ចការទាំងឡាយដែលក្មួយៗ បានប្រតិបត្តិដោយផ្ទាល់ក្នុងដំណើរការបោះជំរំ នៅលើទឹកដីកក្រុងតាខ្មៅនេះ។

បើតាមរបាយការណ៏របស់ លោក ចេង សំអ៊ុល ប្រធានមន្ទីរ អប់រំ យុវជន និងកីឡាខេត្តកណ្ដាល ចំពោះការបោះជំរំយុវជនបីល្អថ្នាក់ខេត្ត ឆ្នាំ២០២២ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែធ្នូ ដោយមានយុវជន តំណាងយុវជនមានស្នាដៃល្អប្រចាំឆ្នាំ២០២២ ចូលជាសមាជិក សមាជិកានៃកម្មវិធីបោះជំរំ នៅក្នុងបរិវេណមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្តកណ្តាល សរុបចំនួន ១៦២នាក់ ស្រី ៨៥នាក់។

លោកបានបញ្ចាក់ថា យុវជនដែលបានចូលរួមក្នុងកម្មវិធីបោះជំរំនាពេលនេះ នឹងទទួលបាននូវ ចំណេះដឹង ជំនាញខ្លី បំណិន និងបទពិសោធន៍ដូចខាងក្រោម៖
– កម្មវិធីយុវជនស្ម័គ្រចិត្ត
-ការផលិតសកម្មភាពឆ្លើយតបទៅនឹងការពង្រឹងការសិក្សាសិស្ស ការអភិវឌ្ឍសាលារៀន ការចូលរួមអភិវឌ្ឍសហគមន៍
-ភាពជាអ្នកដឹកនាំសម្រាប់យុវជន
-វិធីសាស្ត្រនិយាយជាសាធារណៈ និងការតស៊ូមតិ និងការបង្កើតក្លឹបសិក្សាមិត្តអប់រំមិត្ត។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com