ទាន់ហេតុការណ៍
សិក្ខាសាលាតម្រង់ទិស ដើម្បីរៀបចំស្តង់ដា ប្រតិបត្តិរួមសម្រាប់ វិជ្ជាជីវៈសារព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្ដម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន...=>ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីបិទកម្មវីធីសង្ក្រាន្តអូររាំងឪ..=>ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំ​រោង=>កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួម ការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយក្តីមោទកភាព!=>ស្ត្រីម្នាក់ត្រូវសត្វដំរីព្រៃបោកស្លាប់ ខណៈកំពុងដើរកាច់ខ្នែងទំពាំងឫស្សី...=>ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីចូលរួមបើកកម្មវិធីសង្ក្រាន «ស្រុកអូរាំងឪ»=>ឯកឧត្តម រ័ត្ន ស្រ៊ាង សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំរោង...=>ពិធីសូត្រមន្ត ចំរើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីសួស្តី ជយ័មង្គល វិបុលសុខអបអរសាទរពិធីបុណ្យប្រពៃណីជាតិខ្មែរឆ្នាំរោង ឆស័ក ពុទ្ធសរាជ ២៥៦៧គ.ស២០២៤=>លោក សៀង ស៊ីពោធិ៍ ព្រមទទួលយកគោលនយោបាយ របស់រាជរដ្ឋាភិបាល ជាមួយនឹងអាជ្ញាធរ ខណ្ឌព្រែកព្នៅ...=>ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីចូលរួមបើកកម្មវិធីសង្ក្រាន វិទ្យាល័យក្រែក
0

កម្លាំងជំនាញការិយាល័យព្រហ្មទ័ណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីចុះឡោមព័ទ្ធទីតាំងសៃវៀនប្រជល់មាន់ក្នុងចំការមួយកន្លែង ឃាត់ខ្លួនអ្នកញៀនល្បែងបាន៤នាក់និងម៉ូតូចំនួន៨គ្រឿង…

កម្លាំងជំនាញការិយាល័យព្រហ្មទ័ណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីចុះឡោមព័ទ្ធទីតាំងសៃវៀនប្រជល់មាន់ក្នុងចំការមួយកន្លែង  ឃាត់ខ្លួនអ្នកញៀនល្បែងបាន៤នាក់និងម៉ូតូចំនួន៨គ្រឿង…

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តរតនគិរី៖ កាលពីថ្ងៃព្រហស្បតិ៍ទី ០៨ ខែ ធ្នូ ឆ្នាំ ២០២២

វេលាម៉ោង ១៤  និង ៣០ នាទីដើម្បី​គោរពនិងអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល​ជាប្រមុខថ្នាក់ដឹកនាំផ្ទាល់ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​និងទទួលបទបញ្ជាយ៉ាងមុឺងម៉ាត់ពីឧត្តមសេនីយ៍ត្រី ស្នងការ និងចង្អុលបង្ហាញណែនាំពីលោកស្នងការរងទទួលផែនព្រហ្មទ័ណ្ឌ លោកនាយការិយាល័យព្រហ្មទ័ណ្ឌកំរិតស្រាល និងដោយមានការសម្របសម្រួលពីលោក លាងអ៊ូ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាតំបូងខេត្តរតនគិរី ផងនោះកងកម្លាំងនគរបាលរបស់ការិយាល័យព្រហ្មទ័ណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានចុះឡោមព័ទ្ធនិងបង្ក្រាបទីតាំងល្បែងសុីសង(សៃវៀនប្រជល់មាន់និងអាប៉ោង ដែលលួចលាក់លេងភ្នាល់គ្នា បង្កប់នៅក្នុងចំការស្វាយចន្ទីមួយកន្លែងស្ថិតនៅក្នុងភូមិសាស្ត្រភូមិថ្មី ឃុំសេរីមង្គល ស្រុកកូនមុំ​ខេត្តរតនគិរី។

ក្នុងការចុះឡោមព័ទ្ធនិងបង្ក្រាបករណីបើកវង់ល្បែងសុីសងនាខណះនោះ គេឃើញសមត្ថកិច្ចឃាត់ខ្លួនបានចំនួន៤នាក់ រួមមាន៖

១.ឈ្មោះ ជ័យ សឿនមករា ភេទប្រុសអាយុ៤២ឆ្នាំ​សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលមនៅភូមិ3ឃុំត្រពាំងច្រេសស្រុកកូនមុំខេត្តរតនគិរី។​

២.ឈ្មោះ ណុម រ៉េម ភេទប្រុស អាយុ ៤២ឆ្នាំ សញ្ជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិ១ ឃុំ ត្រពាំងច្រេស ស្រុកកូនមុំខេត្តរតនគិរី។​

៣.ឈ្មោះ រស់ ចាន់ធឿន ភេទប្រុស អាយុ៤៩ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកសិករ ទីលំនៅភូមិ3 ឃុំត្រពាំងច្រេស ស្រុកកូនមុំ​។

៤.ឈ្មោះ នាង ប៊ុន ភេទប្រុស អាយុ ៥៦​ឆ្នាំ
សញ្ជាតិ​ខ្មែរ មុខរបរ កសិករ ទីលំនៅភូមិថ្មី ឃុំសេរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី។

តាមរបាយការណ៍របស់សមត្ថកិច្ចដែលចុះបង្ក្រាបបានឲ្យដឹងថា
វត្ថុតាងដែលបន្សល់ទុកនៅកន្លែងកើតហេតុ បន្ទាប់ពីអ្នកញៀនល្បែងសុីសងនាំគ្នារត់គេចបាតជើងសព្រាត​រួចមកនោះបន្សល់វត្ថុតាងរួមមាន៖
.ម៉ូតូចំនួន៨គ្រឿង
.ចានអាប៉ោង+កំរប
.គ្រាប់អាប៉ោង+កាធុនទ្រចាន
.ហាន់តោ១
.បង់រុំជើងមាន់
.កន្ទេល១​ជញ្ជីងថ្លឹងមាន់១
.ទ្រុងក្រុងមាន់១
.ឬស្សីសំរាប់រុំពាត់សៃវៀន
.កន្ត្រក់ដាក់មាន់
.ស្បែកជើងជាច្រើនគូរ។​

បច្ចុប្បន្នមនុស្សចំនួន៤នាក់និងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចជំនាញនាំមករក្សាទុកនៅការិយាល័យព្រហ្មទ័ណ្ឌកំរិតស្រាលរបស់ស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដើម្បីកសាងសំណុំបែបបទបញ្ជូនទៅអយ្យការអមសាលាតំបូងខេត្តបន្តតាមនិតិវិធីច្បាប់។​

Filed in: ព័ត៌មានជាតិ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com